ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសតារាកំប្លែងនាយពាក់មី លេងបាល់ដូចកីឡាករអាជីព ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើកូនប្រុសតារាកំប្លែងនាយពាក់មីដែលមានឈ្មោះហៅក្រៅថា«អាតួ»ដោយវីដេអូរបស់គេត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គមទាំងហ្វេសប៊ុក និងតិកតុក ។ ក្រោយពីនាយពាក់មីដែលជាតារាកំប្លែងមួយរូបមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា​ បានធ្វើការបង្កើតនូវការលេងបាល់ជាក្រុមជាមួយនឹងតារាសិល្បៈល្បីៗជាច្រើនកាលពីពេលកន្លងទៅ ហើយក៏មានការបែកធ្លាយនូវវីដេអូលេងបាល់របស់កូនប្រុសគាត់ដែលទើបមានអាយុ១២ឆ្នាំ ធ្វើឱ្យមានការគាំទ្រនិងកោតសរសើរយ៉ាងខ្លាំង ។…

0:00
0:00

រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើកូនប្រុសតារាកំប្លែងនាយពាក់មីដែលមានឈ្មោះហៅក្រៅថា«អាតួ»ដោយវីដេអូរបស់គេត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គមទាំងហ្វេសប៊ុក និងតិកតុក ។

ក្រោយពីនាយពាក់មីដែលជាតារាកំប្លែងមួយរូបមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងប្រទេស
កម្ពុជា​ បានធ្វើការបង្កើតនូវការលេងបាល់ជាក្រុមជាមួយនឹងតារាសិល្បៈល្បីៗជាច្រើនកាល
ពីពេលកន្លងទៅ ហើយក៏មានការបែកធ្លាយនូវវីដេអូលេងបាល់របស់កូនប្រុសគាត់ដែលទើប
មានអាយុ១២ឆ្នាំ ធ្វើឱ្យមានការគាំទ្រនិងកោតសរសើរយ៉ាងខ្លាំង ។ គាំទ្រនិងកោតសរសើរ
ដោយសាររូបគេមានបច្ចេកទេសនៅក្នុងការលេងបាល់ប្រៀបបីដូចជាកីឡាករអាជីពអ៊ីចឹង។

កន្លងមក នាយពាក់មីតែងតែបង្កើតនូវការលេងបាល់ទាត់ដើម្បីធ្វើកម្មវិធីសប្បុរសធម៌នៅ
តាមបណ្ដាទីរួមខេត្តជាច្រើនដោយប្រមូលផ្ដុំសុទ្ធសឹងតែតារាសិល្បៈល្បីៗនៅក្នុងស្រុក ហើយ
ក្នុងនោះផងដែរក៏មានការគាំទ្រពីសំណាក់មហាជនច្រើនមែនទែន ជាពិសេសគឺបន្ទាប់ពីការ
លេងជាមួយក្រុមផាន់ណារ៉ុង ដែលជាយូធូប័រដ៏ល្បីម្នាក់ដែលធ្វើឱ្យមហាជនមានការចាប់
អារម្មណ៍ទៅលើការបង្កើតក្រុមបាល់ទាត់នេះយ៉ាងខ្លាំង។

តាមរយៈនាយពាក់មីផ្ទាល់ក៏បានឱ្យដឹងដែរថា គាត់ក៏គាំទ្រឱ្យកូនប្រុសលេងបាល់ទាត់ដែរដោយសារតែកូនប្រុសគាត់ស្រឡាញ់បាល់ទាត់និងមានដុងខាងបាល់ទាត់នេះខ្លាំងណាស់ ។ គាត់
សង្ឃឹមថា នៅថ្ងៃអនាគតកូនប្រុសរូបនេះនឹងក្លាយជាគ្រាប់ពេជ្រនៅក្នុងក្រុមបាល់ទាត់ជម្រើស
ជាតិកម្ពុជាមិនខាន ។ ជាក់ស្ដែង សូម្បីក្លិបTottenham Hot Spurs នៅលីគកំពូលអង់
គ្លេសក៏ចាប់អាម្មណ៍នឹងការលេងបាល់របស់កូនប្រុសគាត់ដែរ។

ដោយឃើញសមត្ថភាព​លេង​បាល់​របស់កូនប្រុស«​តួ​»តាំងពី​អាយុ៩ឆ្នាំ តារាកំប្លែង​នាយ
ពាក់​មី មាន​ក្តី​ប្រាថ្នា​ចង់ឱ្យ​កូន​ក្លាយទៅជា​កីឡាករបាល់ទាត់​ជម្រើសជាតិ​តាមរយៈការ
ជួយ​ជ្រោមជ្រែង​កូនប្រុសនោះ​ខ្លាំង សូ​ម្បី​តែ​ពេល​ទៅ​ប្រកួត ឬហ្វឹកហាត់​បាល់ទាត់​ម្តង​ៗ ក៏​នាយ
ទៅ​តាម​មើលកូន​មិន​ដែល​ខាន​​ឡើយ។

នាយពាក់​មីបានលាន់មាត់សរសើរកូនប្រុស«​តួ​»ថា មិន​ខុស​ពី​លោក​ប៉ុន្មាន​​ឡើយដោយ«​តួ​»
មិន​ត្រឹមតែ​ឆ្លាត​នោះ​ទេ ថែមទាំងមាន​សមត្ថភាព​មិន​ខុស​ពី​ឪពុក​ទៀតផង ។ កន្លង​មក​កូនប្រុស
​នោះ ធ្លាប់​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើននិងដើរតួអង្គ​សំខាន់​ដោយ​មាន​ទាំង​កំប្លែង​ផង
កម្សត់​​ផង​ ។ បើ​ទោះជា​កូនប្រុស​មាន​ដុ​ង​សិល្បៈនិងអាច​មានឱកាស​ក្តាប់​តំណែង​ជា​តួអង្គ​សំខាន
់​ក៏​ដោយ​ក្តី ក៏លោកនៅ​តែ​មាន​ក្តី​ប្រាថ្នា​ចង់ឱ្យ​កូនប្រុស​ក្លាយទៅជា​កីឡាករ​បាល់ទាត់របស់
ក្រុម​ជម្រើសជាតិកម្ពុជា​នៅ​ថ្ងៃ​អនាគត។​

គួរឱ្យដឹងផងដែរថា រយៈពេល​ប្រមាណ​ជា១៤ឆ្នាំ​ហើយ ដែលនាយពាក់​មី បាន​ផ្លាស់​ប្ដូរ​វាសនា​ខ្លួនឯង​ពី​អ្នក​ធ្វើ​សំណង់​បែកញើស​ហូរ​សស្រាក់​ក្រោម​កម្ដៅថ្ងៃ ក្លាយជា​តារា​កំប្លែង​សាង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ក្នុង​វិស័យ​សិល្បៈ​ដល់​សព្វថ្ងៃ តាម​រយៈ​កម្មវិធី​ប្រឡង​ជ្រើសរើស​តារា​កំប្លែង​មួយ​កាលពី​អំឡុង​ឆ្នាំ២០១០រៀបចំដោយស្ថានីយទូរទស្សន៍សុីធីអិន។

ងាក​មក​មើល​ជីវិត​គ្រួសារ​វិញ នាយពាក់​មី ដែលមានឈ្មោះពិតចែម ចាន់រ៉ា បាន​រៀប​ការ​ជាមួយ​ភរិយា​តាំងពី​មិន​ទាន់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ហើយ​មក​ដល់​ពេល​នេះ លោក និងភរិយា​ទទួល​បាន​ចំណងដៃ​កូនប្រុស​ស្រី ៣ នាក់ ដែល​កូនស្រី​ច្បង​មានឈ្មោះ​ថា ស្រី​ខួច​, កូនប្រុស​កណ្ដាល​មានឈ្មោះ​ថា តួ និងកូនប្រុស​ពៅ​មានឈ្មោះ​ថា រឹម សុ​រ៉ា​រី​ហ្វី​ន ហៅ នាគ​ភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ