ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សជាមួយនឹងការរីកចម្រើនផ្នែកឌីជីថល បានប្រឈមមុខនឹងបញ្ហាបន្ទាន់ ដែលគំរា.មកំហែងដល់សង្គម ស្ថិរភាពសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ដែលប្រឡាក់ប្រឡូកដោយសកម្មភាពនៃការបោកប្រាស់តាមអ៊ីនធើណេត ។
ការរីកសាយភាយនៃឧក្រិ.ដ្ឋកម្មទាំងនេះជារឿយៗដំណើរការដោយក្រុមឧក្រិ.ដ្ឋជនដែលបានរៀបចំដោយបរទេស ដែលបានកំណត់គោលដៅដល់មនុស្សនៅបរទេស ។ តែវាធ្វើឲ្យខូចមុខមាត់ប្រទេស ដូចនេះការចាត់វិធានការ គួរតែធ្វើដោយម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ ។
មកដល់ពេលនេះ នៅលើការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិ.ដ្ឋកម្មនេះមិនមែនកម្ពុជាឈរ ឬអង្គុយអោបដៃ មើលបញ្ហានោះទេ គឺបានចាត់វិធានការណ៍ជាបន្តបន្ទាប់ ប៉ុន្តែវានៅតែបន្តមាន ហើយកម្ពុជានៅតែរង គ្រោះនឹងការចោទប្រកាន់ដែលទាមទារឲ្យកម្ពុជាកាន់តែយកចិត្តទុកដាក់បន្ថែមទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថ្មីៗនេះថា ជនល្មើសនៃឧក្រិ.ដ្ឋកម្មទាំងនេះ កាន់តែកាចសាហាវ និងឃោរឃៅទៅៗតាមពេលវេលា ដែល វាចាំបាច់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់អំពើឧក្រិ.ដ្ឋកម្មទាំងនេះ ។
ជាការពិត ការលើកឡើងនេះពិតជាត្រឹមត្រូវ ពីព្រោះថា មកដល់ពេលនេះភាពងាយស្រួលដែលផ្តល់ដោយបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងការផ្ទេរប្រាក់ និងការទូរទាត់ប្រាក់ក៏បានធ្វើឱ្យឧក្រិ.ដ្ឋជន ដូចជា អ្នកជួញដូរមនុស្សដែលពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតបានកំពុងតែធ្វើឲ្យក្រុមឧក្រិ.ដ្ឋជនទាំងនោះបន្តសកម្មភាពបានយ៉ាងងាយស្រួលជាងពីមុន ។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆមាសដំបូងនៃឆ្នាំ២០២៤ ឧក្រិ.ដ្ឋកម្មនេះបានធ្វើឲ្យកម្ពុជា ខាតបង់សេដ្ឋកិច្ចអស់ចំនួនជិត៤០លានដុល្លារ ហើយវាបានបង្កហានិភ័យខ្ពស់ដល់ការប៉ះពាល់ដល់សន្តិសុខសង្គមក៏ដូចជា មុខមាត់ប្រទេសដែលគួរតែលើកកម្ពស់សកម្មភាពបន្ថែមទៀត ។
ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតនៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពស្មុគ្រស្មាញ ចាប់ពីការក្លែងបន្លំការវិនិយោគ និងគម្រោងការបន្លំរហូតដល់ការជំរិតទារប្រាក់ ។ ប្រតិបត្តិការទាំងនេះជារឿយៗមិនសូវជាពាក់ព័ន្ធនឹងកម្ពុជាទេ ទាំងជនរងគ្រោះ និងអ្នកប្រព្រឹត្ត ហើយក៏មិនចំពោះអ្នកទេសចរដែរ ។ ប៉ុន្តែបញ្ហាគឺនៅត្រង់ពួកគេបានយកកម្ពុជាធ្វើជាទីតាំងដែលនាំឲ្យវាប្រឡាក់ប្រឡូកនឹងកេរ្តិ៍ឈ្មោះរបស់ប្រទេស ។
ក្រុមជនសង្គមងងឹតទាំងនោះបានប្រើប្រាស់កម្ពុជាជាទីតាំងនៃសកម្មភាពកេងប្រវ័ញ្ចប្រជាជនដែលងាយរងគ្រោះដូចជា យុវជនដែលគ្មានការងារធ្វើ ឬពលករចំណាកស្រុក ដោយទាក់ទាញពួកគេឱ្យក្លាយជាអ្នកសមគំនិតដោយមិនដឹងខ្លួន ។
សកម្មភាពទាំងនេះបានបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុសម្រាប់ជនរងគ្រោះនៅទូទាំងពិភពលោក និងបាននាំឱ្យមានភាពតានតឹងផ្នែកការទូតជាមួយប្រទេសជិតខាង ជាពិសេសនៅពេលដែលពលរដ្ឋបរទេសត្រូវបានកំណត់គោលដៅ ។
កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ និងធុរកិច្ចកំពុងប្រឡាក់ប្រឡូកដោយបញ្ហានេះ។ សកម្មភាពនៃឧក្រិ.ដ្ឋកម្មទាំងនេះ បាននាំឱ្យមានការផ្សាយព័ត៌មានអវិជ្ជមាន និងការរិះគន់ពីអន្តរជាតិជាច្រើនមកដល់កម្ពុជានៅពេលបច្ចុប្បន្ន ។ ដូចនេះការដោះស្រាយបញ្ហានេះ យ៉ាងសកម្មនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបង្កើនភាពជឿជាក់របស់ខ្លួននៅលើឆាកអន្តរជាតិ ។
កុំលេងសើច ហើយធ្វេសប្រហែស ! អំពើបោកប្រាស់តាមអ៊ីនធើណេតទាំងនេះ បានកំពុងតែធ្វើឱ្យខូចនូវទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើននៅកម្ពុជា ។ នៅពេលដែលពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មអនឡាញរីកចម្រើន ការធានានូវបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព គឺចាំបាច់ ដើម្បីទាក់ទាញវិនិយោគិន និងលើកទឹកចិត្តដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ ។ ប្រសិនបើការឆរបោក នៅតែបន្តដោយមិនឈប់ឈរនោះវាអាចរារាំងទាំងការវិនិយោគក្នុងស្រុក និងពីបរទេសដែលធ្វើឱ្យការរីកចម្រើនសេដ្ឋកិច្ចជាប់គាំង ។
ការប្រយុទ្ធប្រឆាំងនឹងការឆរបោកតាមអ៊ីនធើណេត គឺជាការប្រយុទ្ធដើម្បីបូរណភាព ភាពរុងរឿង និងអនាគតរបស់ប្រទេសកម្ពុជា ។ ដើម្បីកុំអោយរឿងនេះបន្តប្រឡាក់ប្រឡូកកម្ពុជាបន្តទៀត យើងគួរតែមានវិធានការដ៏ហ្មត់ចត់ និងទាមទារនូវការប្តេជ្ញាចិត្តបន្ថែមទៀត ពីអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមិនថា សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សូម្បីតែវិស័យឯកជនក៏គួរតែចូលរួមផងដែរ ៕
ចែករំលែកព័តមាននេះ