ទិញមុនគេចំណេញច្រើនជាងគេ ក្នុងឱកាសបើកលក់សាកល្បងគម្រោងថ្មី របស់បុរី ប៉េង ហួត ចុងឆ្នាំនេះ (វីដេអូ)
រាជធានីភ្នំពេញ ៖ កាលពីដើមឆ្នាំនេះ បុរី ប៉េង ហួត បានបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ…
រាជធានីភ្នំពេញ ៖ កាលពីដើមឆ្នាំនេះ បុរី ប៉េង ហួត បានបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ…
រាជធានីភ្នំពេញ ៖ កាលពីដើមឆ្នាំនេះ បុរី ប៉េង ហួត បានបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី 1 ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ជិតអស់ទាំងស្រុងទៅហើយ ។ ឥឡូវនេះ បុរី ប៉េង ហួតក៏ត្រៀមបើកលក់ Pre-Sales អេកូ ប៉ូលី 2 ជាមួយការផ្តល់ជូនឈុតធំមួយទំហឹងតែម្ដង ដើម្បីទុកជាកាដូចុងឆ្នាំសម្រាប់អ្នកដែលទិញមុនគេ គឺដឹងតែចំណេញច្រើនជាងគេ ។
អ្វីដែលកាន់តែពិសេសក្នុងការបើកលក់ Pre-sales គម្រោងថ្មីនេះ គឺវត្តមានវីឡាម៉ូតថ្មីសន្លាងដែលជាម៉ូតកូនពៅប្រចាំឆ្នាំ 2024 ជាមួយនឹងការផ្ដល់ជូនដ៏ចំណេញអស្ចារ្យ ។ លើសពីនេះទៅទៀត លោកអ្នកអាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ទទួលបានតម្លៃដំបូងដែលល្អបំផុត និងជាពិសេសអាចស្នើរបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង ។
ដើម្បីទទួលបាននូវការផ្ដល់ជូនដ៏ពិសេសនេះ សូមលោកអ្នកអញ្ចើញមកចូលរួមកម្មវិធី Pre-Sales ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងផ្ទះគំរូ វីឡា ឃ្វីន ម៉ូតថ្មី ក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ ។
សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ! ការអញ្ចើញចូលរួមកម្មវិធីនេះលោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗ ចុងក្រោយរបស់ បុរី ប៉េង ហួត និងទទួលបានការធ្វើបទបង្ហាញអំពីស្ថាបត្យកម្មនៃគម្រោងថ្មី អេកូ ប៉ូលី២ ដោយសហការីផ្នែកលក់ ហើយក៏អាចសាកសួរអំពីតម្លៃគ្រប់ប្រភេទរបស់បុរីផងដែរ ។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី Pre-Sales អេកូ ប៉ូលី ២ សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ ៖ 016 / 017 596 789 ៕ អត្ថបទសហការ
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ