ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង សូម​ចូលរួម​អបអរសាទរជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​ត្រូវ​បាន​រដ្ឋសភា បោះ​ឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្តជា រដ្ឋមន្ត្រី​ក្រសួងការបរទេស

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្រៃ​លែង​ជូន ឯកឧត្តម ប្រាក់…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្រៃ​លែង​ជូន ឯកឧត្តម ប្រាក់ សុ​ខុន ដែល​ត្រូវ​បាន​រដ្ឋសភា បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​កាន់​តំណែង​ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​ ៣ នីតិកាល​ទី​ ៧ នា​ថ្ងៃ​ទី ​២០ ខែវិច្ឆិកា ឆ្នាំ​ ២០២៤​ នេះ ​។

យើងខ្ញុំ​ទាំងអស់​គ្នា​សូម​សម្តែង​នូវ​ការ​គោរព និង​កោតសរសើរ ដោយ​ស្មោះ អស់ពីដួងចិត្ត​ជូន​ចំពោះ ឯកឧត្តម ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​អស់ពី​កម្លាំង​កាយពល និង​បញ្ញាញាណ ព្រមទាំង បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​កន្លង​មក​ ។

ការ​ទទួល​មុខ​តំណែង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ឡើង​វិញ​នេះ ពិតជា​ស័ក្តិសម ចំពោះ​គុណ​វុ​ឌ្ឍ​របស់ ឯកឧត្តម ដែល​ជា​ជើងឯក​ខាង​ការទូត ដោយ​បាន​ដឹកនាំ​គោលនយោបាយ​ការ​បរទេស​របស់ រាជរដ្ឋាភិបាល កន្លង​ទៅ ប្រកបដោយ​សុទិដ្ឋិនិយម សំដៅ​ការពារ​សន្តិសុខ​ជាតិ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើង​អត្តសញ្ញាណ​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ​នា​រយៈពេល​កន្លង​មក​ ។ ជា​ពិសេស ឯកឧត្តម បាន​រួម​វិភាគទាន​យ៉ាង​សកម្ម​ក្នុង​ការ​ដឹកនាំ​ជាតិ មាតុភូមិ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​លើ​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គម​ជាតិ ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​ការ​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​ឱ្យ​ល្បី​រន្ទឺ​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក អន្តរជាតិ ព្រមទាំង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​រៀង​រហូត​មក ​។

ជា​ថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់​គ្នា​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រោះព្រំ​សព្ទសាធុការពរ បវរ​សួស្តី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ គ្រប់​ប្រការ​ជូន​ចំពោះ ឯកឧត្តម និង​លោក​ជំទាវ ព្រមទាំង​បុត្រាបុត្រី​ជាទី​ស្រលាញ់ សូម​បាន​ប្រកបដោយ​ពុទ្ធ​ពរ ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ អត្ថបទសហការ