រាជធានីភ្នំពេញ ៖ នាឱកាសជិតបុណ្យចូលឆ្នាំប្រពៃណីចិននេះ ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើបសម្រាប់អតិថិជនមិត្តហ្វូននោះគឺ កម្មវិធី ការប្រគល់រង្វាន់ជូនអតិថិជន ឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់” ពីក្រុមហ៊ុន មិត្តហ្វូន ។ ដែលព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៉ីអនម៉ល 3 ចូលលេងកម្សាន្ត ជាមួយហ្គេមកំសាន្តផ្សេងៗ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង សិល្បករ សិល្បការិនីវ័យក្មេង អតិថិជន និងគណៈគ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន រួមជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករនៅថ្ងៃទី 25 ខែមករា ឆ្នាំ 2025 ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន មិត្តហ្វូន បានស្វែងរកឃើញអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់” បន្ទាប់ពីកម្មវិធីនេះបានផ្តល់ជូនរយៈពេល 9 ខែពេញ ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ 2024 ។ ក្រោមបរិយាកាសអ៊ូរអរ និងមានភាពទាក់ទាញ នៅល្ងាចថ្ងៃទី 25 ក្រុមហ៊ុនមិត្តហ្វូនបានប្រកាសនិងបង្ហាញខ្លួនអ្នកឈ្នះរង្វាន់ធំ 3 រូប ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda 2 ម៉ូតូហុងដាឌ្រីម និង iPhone 14 Pro Max ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ក្នុងកម្មវិធីថា ៖ “Metfone គឺជាក្រុមហ៊ុនដែលទទួលបានការប្រើប្រាស់ធំមួយពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននៃសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអ៉ីនធឺណិត Wi-Fi ដែលមានល្បឿនលឿន ដែលបានគ្របដណ្តប់ទូទាំង 25 ខេត្ត រាជធានី មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ ប្រារព្ធកម្មវិធីនេះឡើងដើម្បី សាទរដល់អ្នកឈ្នះរង្វាន់របស់ពួកយើង ដែលតែងតែគាំទ្រការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន មិត្តហ្វូន” ។
លោក ស៊ឹម រក្សា មកពីខេត្តកំពង់ធំ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda 2 ស៊េរីឆ្នាំ 2024 បានមានប្រសាសន៍ថា ៖ “ខ្ញុំពុំនឹកសា្មនថាមានឱកាសឈ្នះរង្វាន់ធំដូចនេះពីមិត្តហ្វូនឡើយ ។ ខ្ញុំបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន ៦០០០៛ ជាញឹកញាប់តែមិនដែលគិតថានឹងអាចឈ្នះរង្វាន់ទេ។ ខ្ញុំពិតជារំភើប និងសប្បាយចិត្តណាស់” ។
ចំណែកលោកស្រី ដុំ សុខរ៉េម មកពីខេត្តកំពង់ឆ្នាំង ជាអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម សេរីឆ្នាំ 2024 ក៏បញ្ចេញអារម្មណ៍រំភើបដូចគ្នាដែរថា ៖ “ខ្ញុំបន់ទន្ទឹងតែដល់ថ្ងៃចែករង្វាន់ឆាប់ៗ ខ្ញុំពិតជាសប្បាយចិត្តណាស់ មុនដំបូងមិនជឿទេពេលក្រុមហ៊ុនតេមកថាឈ្នះរង្វាន់ តែដល់ពេលមើលវីដេអូ Live លើហ្វេសប៊ុកក្រុមហ៊ុនក៏ជឿជាក់តែម្តង” ។ ចំណែកអ្នកឈ្នះរង្វាន់ទូរសព្ទដៃ iPhone 14 Pro Max បានទៅលើកញ្ញា ខាត់ សុភាព មកពីខេត្តរតនគិរី ក៏បញ្ចេញអារម្មណ៍រំភើបស្រដៀងគ្នាផងដែរ ។
មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រតិបត្តិការជិត 16 ឆ្នាំមកហើយ។ ជាមួយនឹងសេវាគ្របដណ្តប់យ៉ាងទូលំទូលាយ និងផ្តោតលើអតិថិជនជាចម្បង មិត្តហ្វូននៅតែបន្តការច្នៃប្រឌិត ដើម្បីជួយដឹកនាំប្រទេសកម្ពុជាទៅកាន់យុគសម័យឌីជីថល។ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ពិសេសៗ ការលើកទឹកចិត្តដ៏មានតម្លៃ និងបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ មិត្តហ្វូនមានគោលបំណងផ្តល់នូវតម្លៃកាន់តែអស្ចារ្យដល់អតិថិជនរបស់ខ្លួន ដោយធានាថាពួកគេនៅតែនាំមុខគេនៃអនាគតដែលតភ្ជាប់ និងឌីជីថល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ