ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធី​ពិសេស​ចិញ្ចឹម​កូន​ឱ្យ​មាន​ភាព​រីករាយ និង​សុភមង្គល !

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជា​តួនាទី​របស់​ឪពុក​ម្តាយ​ក្នុង​ការ​លើកទឹកចិត្ត និង​ដឹកនាំ​ទំនោរ​ធម្មជាតិ​របស់​កុមារ ដើម្បី​ឱ្យ​វិ​វត្ត​ទៅ​ជា​ទម្លាប់​ដែល​ស្ថិតស្ថេរ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ ។ អ្នកជំនាញ​ពន្យល់​ថា កុមារ​រៀន​ពី​ការ​សង្កេត​មើល​ឪពុក​ម្តាយ​របស់​ពួក​គេ ដូច្នេះ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ជា​គំរូ​ល្អ​ឱ្យ​កូន​ឃើញ ។…

រាជធានី​ភ្នំពេញ ៖ ជា​តួនាទី​របស់​ឪពុក​ម្តាយ​ក្នុង​ការ​លើកទឹកចិត្ត និង​ដឹកនាំ​ទំនោរ​ធម្មជាតិ​របស់​កុមារ ដើម្បី​ឱ្យ​វិ​វត្ត​ទៅ​ជា​ទម្លាប់​ដែល​ស្ថិតស្ថេរ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ ។ អ្នកជំនាញ​ពន្យល់​ថា កុមារ​រៀន​ពី​ការ​សង្កេត​មើល​ឪពុក​ម្តាយ​របស់​ពួក​គេ ដូច្នេះ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ជា​គំរូ​ល្អ​ឱ្យ​កូន​ឃើញ ។

១. កែ​ច្នៃ​ឡើង​វិញ ៖ ឱ្យ​កូន​របស់​អ្នក​ប្រមូល​កំប៉ុង និង​របស់របរ​នៅ​ក្នុងផ្ទះ ដែល​អាច​កែ​ច្នៃ​ឡើង​វិញ​បាន ។ អ្នក​អាច​យក​វា​ទៅ​ធ្វើ​អ្វី​ម្យ៉ាង ឬ​លក់​ក៏​បាន ។ ផ្តល់​ការ​លើកទឹកចិត្ត ឬ​ជា​លុយ​សម្រាប់​អ្វី​ដែល​ពួក​គេ​ប្រមូល​បាន រួច​ឱ្យ​ពួក​គេ​ទុក ឬ​បរិ​ច្ចាក​លុយ​ទាំងនោះ ។

២. ជួយ​ដោះស្រាយ​បញ្ហា​គ្រួសារ ៖ កូន​របស់​អ្នក​គប្បី​ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ នៅ​ពេល​សមាជិកគ្រួសារ​ឈឺ ឬ​មាន​បញ្ហា​អ្វីមួយ ។ ឱ្យ​កូន​របស់​អ្នកចូលរួម​ក្នុង​ការ​ជួយ និង​ដោះស្រាយ​បញ្ហា​ទៅ​តាម​អាយុ​របស់​ពួក​គេ ។

៣. បង្រៀន​ពួក​គេ​ឱ្យ​ចេះ​ចែករំលែក និង​មាន​សន្តាន​ចិត្តល្អ ៖ តើ​កូន​បាន​អាន​សៀវភៅ​អស់ហើយ​មែន​ទេ ? សូម​ណែនាំ​កូន​របស់​អ្នក​ឱ្យ​បរិច្ចាគ​សៀវភៅ​ខ្លះទៅ​បណ្ណាល័យ ឬ​ក្មេង​ៗ​ដែល​ត្រូវការ ។

៤. កុំ​បោះចោល​ផ្តេសផ្តាស ៖ ប្រសិនបើ​អ្នក​ធ្វើ​ឱ្យ​កំពប់ ឬ​ជ្រុះ​អ្វីមួយ​ដោយ​ចៃដន្យ ចូរ​សម្អាត និង​រើស​វា​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ ។ ប្រសិនបើ​អ្នក​ឃើញ​កាសែត​ចាស់​ៗ ឬ​កែវ​ជ័រ​ដែល​ប្រើ​រួច​នៅ​សួនច្បារ សូម​រើស ហើយ​បោះចោល​ក្នុង​ធុងសម្រាម ។ វា​មាន​អារម្មណ៍​កាន់តែ​ល្អ​ក្នុង​ការ​សម្អាត​ភាព​រញ៉េរញ៉ៃ​ដែល​អ្នក​មិន​បាន​បង្កើត ។

៥. ចាត់ចែង​កិច្ចការ ៖ បង្កើត​តារាង​ការងារ​ផ្ទះ ដើម្បី​តាមដាន និង​ផ្តល់​រង្វាន់ ពេល​កូន​បញ្ចប់​កិច្ចការ​ទាំងនោះ ។ កូន​របស់​អ្នក​នឹង​មាន​មោទនភាព​ណាស់​ដែល​បាន​បំពេញ​តួ
នាទី​របស់​ពួក​គេ ។

៦. កាយវិការ​ចិត្តល្អ ៖ ប្រសិនបើ​ពួក​គេ​មាន​មិត្ត​ភ័ក្តិ​មាន​អារម្មណ៍​តានតឹង សូម​សួរ​កូន​អ្នក​ពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួក​គេ ។

៧. មើលទៅ​លើ​ផ្នែក​ភ្លឺ ៖ ពេល​ខ្លះ​ហាក់ដូចជា​ឃើញ​ដំណឹង​អាក្រក់​នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​សូម​ណែនាំ​កូន​របស់​អ្នក​អំពី​រឿង​ល្អ​ដែល​កំពុង​កើតឡើង និង​មនុស្ស​ល្អ​ដែល​កំពុង​ជួយ​អ្នក​ដទៃ ។

៨. កុំ​ស្តីបន្ទោស​ការ​ខិតខំ​របស់​ពួក​គេ ៖ ប្រសិនបើ​អ្នក​ស្តីថា កូន​ច្រើន​ពេក កូន​របស់​អ្នក​នឹង​មាន​អារម្មណ៍​ថា ពួក​គេ​គ្មាន​សមត្ថភាព គ្មាន​ជំនាញ ហើយ​ទំនងជា​លែង​ចង់​ធ្វើ​អ្វី​ទាំងអស់ ៕ ប្រភព ៖ wohum

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕