រាជធានីភ្នំពេញ ៖ មានគន្លឹះចិញ្ចឹមកូនមួយចំនួនដែលអាចជួយអ្នកក្នុងការជំរុញកូនៗឱ្យផ្តល់តម្លៃដល់ការពិត និងនិយាយតែការពិត ៖
១. ចាប់ផ្តើមនិយាយអំពីភាពស្មោះត្រង់ជាមុនសិន ៖ ប្រសិនបើអ្នកចាប់ផ្តើមការសន្ទនា មុនដំបូង អ្នកអាចបង្កើតភាពស្មោះត្រង់ជាតម្លៃស្នូលនៅក្នុងផ្ទះរបស់អ្នក ។ អ្នកអាចផ្តល់រង្វាន់ដល់អាកប្បកិរិយាល្អរបស់កូនរាល់ពេលដែលពួកគេប្រាប់អ្នកថា ពួកគេបានធ្វើខុស ។ អ្នកក៏អាចតបកូនថា វាមិនត្រឹមត្រូវទេ ប៉ុន្តែប៉ាម៉ាក់រីករាយណាស់ដែលកូនបានប្រាប់ការពិត ។ វាពិតសំខាន់ណាស់ក្នុងការនិយាយការពិត អរគុណកូន ។
២. បង្អាក់ភាពមិនស្មោះត្រង់ ច្រើនជាងអ្នកបង្អាក់អ្វីដែលកូនបានធ្វើខុស ៖ មនុស្សគ្រប់គ្នាធ្វើខុស ហើយយើងមិនចាំបាច់កុហកឡើយ ។ ប្រសិនបើកូនរបស់អ្នកធ្វើអ្វីមួយខុស អាចអាចផ្តល់ផលវិបាកធម្មតា ប៉ុន្តែប្រសិនបើពួកគេកុហកអំពីអ្វីដែលពួកគេបានធ្វើខុស ចូរផ្តល់ផលវិបាកឱ្យធំជាងនេះ ។
៣. កុំកុហក ៖ កូនក្មេងយកគំរូតាមអ្វីដែលអ្នកធ្វើ ច្រើនជាងពួកគេយកគំរូតាមអ្វីដែលអ្នកនិយាយ ។ ដូច្នេះចូរកុំនិយាយកុហក ។
៤. ស្វែងរកវិធីដើម្បីប្រាប់ការពិត ៖ បង្រៀនកូនរបស់អ្នកឱ្យស្វែងរកវិធីប្រាប់ការពិត នៅពេលដែលយើងទាំងអស់គ្នាមានបញ្ហាក្នុងការស្វែងរកវា ។ ហើយបង្រៀនពួកគេឱ្យតម្លៃលើភាពស្មោះត្រង់ក្នុងគ្រប់ស្ថានភាព ។
៥. និយាយអំពីការតស៊ូរបស់អ្នក ៖ នៅពេលកូនរបស់អ្នកកាន់តែធំ ចូរនិយាយអំពីការតស៊ូ
របស់អ្នក ដើម្បីប្រាប់ការពិត ។ ប្រាប់ពួកគេអំពីវិធីងាយស្រួលក្នុងការកុហក ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍របស់នរណាម្នាក់ និងរបៀបដែលអ្នកពិតជាត្រូវតស៊ូជាមួយភាពស្មោះត្រង់ នៅគ្រប់ស្ថានភាព ។ វាក៏ជាវិធីមួយផ្សេងទៀតក្នុងការបង្កើតតម្លៃនៃភាពស្មោះត្រង់ជាតម្លៃស្នូលមិនត្រឹមតែនៅក្នុងផ្ទះរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងជីវិតរបស់អ្នក ៕ ប្រភព ៖ theparentcue
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ