ធនាគារ មេយប៊ែង ខេមបូឌា ដាក់ដំណើរការកម្មវិធី HERpower
ដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ក្នុងការរួមចំណែកជំរុញដល់សហគ្រិនស្ត្រីធុនតូច និងមធ្យមប្រមាណជាង ៤៣លាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ រាជធានីភ្នំពេញ ៖ ធនាគារ មេយប៊ែង…
ដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ក្នុងការរួមចំណែកជំរុញដល់សហគ្រិនស្ត្រីធុនតូច និងមធ្យមប្រមាណជាង ៤៣លាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ រាជធានីភ្នំពេញ ៖ ធនាគារ មេយប៊ែង…
ដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ក្នុងការរួមចំណែកជំរុញដល់សហគ្រិនស្ត្រីធុនតូច និងមធ្យមប្រមាណជាង ៤៣លាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
រាជធានីភ្នំពេញ ៖ ធនាគារ មេយប៊ែង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅក្នុងតំបន់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនសារជាថ្មី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផលជះជាវិជ្ជមានដល់សហគមន៍ ជាមួយនឹងការផ្តោតសំខាន់លើការលើកកម្ពស់សហគ្រិនស្ត្រីនៅទូទាំងអាស៊ីអាគ្នេយ៍ ។
ដើម្បីអបអរសាទរទិវាសហគ្រិនស្ត្រីជាសកល ធនាគារ មេយប៊ែង បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី “HERpower” ដែលឋិតក្រោមកម្មវិធី “Maybank SME myimpact” របស់សម្ព័ន្ធធនាគារ មេយប៊ែង ដើម្បីគាំទ្រដល់សហគ្រិនស្ត្រីដែលដឹកនាំសហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់ ។ កម្មវិធីHERpower របស់ធនាគារ មេយប៊ែង មានគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមជាង ៤៣លាន ដែលដឹកនាំដោយស្ត្រី នៅក្នុងតំបន់រួមមាន ព្រះរាជាណាចក្រកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ។
កម្មវិធី HERpower របស់ធនាគារ មេយប៊ែង ខេមបូឌា គឺជាដំណោះស្រាយអាជីវកម្មសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រីចាប់ពី ៥១% ឡើងទៅ និងពុំតម្រូវឱ្យមានទ្រព្យធានាឡើយ ។ កម្មវិធីនេះរាប់បញ្ជូលទាំងឥណទានខ្នាតតូច ក្នុងចន្លោះទឹកប្រាក់ពី ពីរម៉ឺនដុល្លារ រហូតដល់ ប្រាំម៉ឺនដុល្លារ និងអនុញ្ញាតឱ្យអតិថិជនសងត្រឡប់ក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៨ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩% ប៉ុណ្ណោះ ។ គំនិតផ្តួចផ្តើមនេះ ផ្តោតសំខាន់ទៅលើការគាំទ្រសហគ្រិនស្ត្រី ជាមួយនឹងដំណោះស្រាយលើតម្រូវការលំហូរសាច់ប្រាក់ និងពង្រីកវត្តមានអាជីវកម្មរបស់ពួកគាត់នៅលើទីផ្សារ ។
លោក Syed Taufik Albar នាយកប្រតិបត្តិ នៃនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃសម្ព័ន្ធធនាគារ មេយប៊ែង មានប្រសាសន៍ថា ៖ «យើងកំពុងតែបោះជំហានទៅក្នុងទីផ្សារដ៏សំខាន់ ដោយគាំទ្រ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដល់សហគ្រិនស្ត្រីចំនួនជាង ៤៣លាននាក់ ។ គំនិតផ្តួចផ្តើមនេះ នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកើនឡើន ក៏ដូចជាបង្កើតនូវឱកាសការងារ និងជំរុញនវានុវត្តន៍ នៅក្នុងតំបន់។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ មេយប៊ែង មានគោលបំណងបង្កើនផលប័ត្រសម្រាប់សហគ្រិនស្ត្រី ក្នុងសហគ្រាសធនតូច និងមធ្យមរបស់យើង នៅក្នុងតំបន់ ពី ២០% ទៅ ២៥% ត្រឹមឆ្នាំ ២០២៦» ។
បន្ថែមពីការគាំទ្រតាមរយៈដំណោះស្រាយហិរញ្ញវត្ថុ សហគ្រិនស្ត្រី ដែលទទួលយកកម្មវិធី HERpower នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដែលមានដូចជា សិក្ខាសាលាចែករំលែកទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មពីអ្នកជំនាញ ក៏ដូចជាកម្មវិធីប្រឹក្សាយោបល់ ការបង្កើតបណ្តាញអាជីវកម្ម និងកម្មវិធីសុខុមាលភាពស្ត្រី ដែលគាំទ្រសហគ្រិនស្ត្រី ឱ្យកាន់តែអភិវឌ្ឍ និងរីកចម្រើននៅក្នុងតំបន់ ។ លើសពីនេះទៅទៀត ពួកគាត់នឹងទទួលបានដំណោះស្រាយសម្រាប់អាជីវកម្មដ៏ល្អ ជាមួយនឹងការផ្តល់ជូនពិសេសលើអត្រាការប្រាក់ ឬជាការបញ្ចុះតម្លៃសម្រាប់ការបើកគណនី រហូតដល់ជំនួយផ្នែកអាជីវកម្មដ៏ទូលំទូលាយដូចជា ប្រព័ន្ធប្រាក់បៀវត្សរ៍ ប្រព័ន្ធគណនី ប្រព័ន្ធទូទាត់ សេវាប័ណ្ណឥណទាន និងប្រតិបត្តិការផ្សេងៗ ដែលនឹងរួមចំណែកពង្រឹងប្រព័ន្ធប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់ថែមមួយកម្រិតទៀត ។
លោក Taufik Albar បានបន្ថែមថា ៖ «យើងទទួលស្គាល់ថា ដើម្បីឱ្យអាជីវកម្មមួយសម្រេចបាននូវភាពជោគជ័យ និងមាននិរន្តរភាព ពិតជាត្រូវការពេលវេលាច្រើន ។ ធនាគារ មេយប៊ែង នឹងរួមដំណើរជាមួយលោកអ្នក ចាប់តាំងពីការចាប់ផ្តើមអាជីវកម្ម ជាមួយនឹងដំណោះស្រាយដ៏សមស្របទាំងផ្នែកហិរញ្ញវត្ថុ និងក្រៅពីផ្នែកហិរញ្ញវត្ថុ ។ ការប្តេជ្ញាចិត្តរបស់ធនាគារយើងខ្ញុំ ទៅលើបរិយាបន្នហិរញ្ញវត្ថុ និងផលជះប្រកបដោយចីរភាព ធ្វើឱ្យយើងពិសេសជាងគ្រឹះស្ថានវត្ថុដទៃ ហើយនេះក៏ស្របជាមួយនឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង ក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព» ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា បានលើកឡើងពីបញ្ហាប្រឈម ដែលសហគ្រិនស្ត្រី ក្នុងសហគ្រាសធុនតូច និងមធ្យម តែងជួបប្រទះ នៅព្រះរាជាណាចក្រកម្ពុជា ។ លោកមានប្រសាសន៍ថា ៖ «តាមរយៈកម្មវិធី HERpower យើងមានគោលបំណងផ្សាភ្ជាប់គម្លាតក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុ និងការអភិវឌ្ឍសមត្ថភាព សម្រាប់សហគ្រិនស្ត្រី ។ ជាមួយគ្នានោះដែរ ស្ត្រីដែលជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម មានវត្តមានប្រមាណ ៦៩% នៃអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានតែ ៣% ប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានឥណទានផ្លូវការ ដែលនេះបង្ហាញពីតម្រូវការយ៉ាងច្បាស់លាស់ចំពោះដំណោះស្រាយហិរញ្ញវត្ថុ ដែលសមស្របសម្រាប់សហគ្រិនស្ត្រី ។ កម្មវិធី HERpower របស់ធនាគារ មេយប៊ែង ជាការឆ្លើយតបរបស់យើង ចំពោះបញ្ហាប្រឈមទាំងនេះ ដោយផ្តល់ជូនសហគ្រិនស្ត្រីនូវគន្លឹះ និងធនធាន ដើម្បីជំនះនូវឧបសគ្គ ពង្រីកកំណើនអាជីវកម្ម និងសម្រេចបាននូវសក្តានុពលដ៏ពេញលេញរបស់ខ្លួន» ។
ជាមួយគ្នានេះដែរ លោក រ័ត្ន សោភ័ណ បានបន្ថែមទៀតថា ៖ «លើសពីសេវាកម្មហិរញ្ញប្បទាន កម្មវិធី HERpower គឺជាប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រយ៉ាងពេញលេញសម្រាប់សហគ្រិនស្ត្រី ។ តាមរយៈការផ្តល់នូវដំណោះស្រាយអាជីវកម្មដ៏សមស្រប ទាំងការផ្តល់ហិរញ្ញប្បទាន និងការផ្តល់ប្រឹក្សា យើងកំពុងតែជំរុញកំណើនអាជីវកម្មប្រកបដោយចីរភាព និងផលជះជាវិជ្ជមានដល់សហគមន៍របស់យើង។ យើងនឹងជួយគាំទ្រ និងជំរុញអាជីវកម្មរបស់អតិថិជន ឆ្ពោះទៅរកអនាគតដ៏ជោគជ័យ ផ្តើមពីសហគ្រិនម្នាក់ទៅម្នាក់» ។
កម្មវិធី HERpower របស់ធនាគារ មេយប៊ែង ដាក់បញ្ចូលផលប័ត្រដែលមានទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ក្នុងគោលបំណងលើកកម្ពស់សហគ្រាសដែលដឹកនាំដោយស្ត្រី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផែនការដាក់បញ្ចូលនូវគំនិតផ្តួចផ្តើម SME myimpact របស់សម្ព័ន្ធធនាគារ មេយប៊ែង រំពឹងថានឹងចាប់ផ្តើមនាពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលអភិវឌ្ឍពីមូលដ្ឋានគ្រឹះរបស់កម្មវិធី HERpower ។
សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធី HERpower សូមចូលទៅកាន់គេហទំព័ររបស់ធនាគារ មេយប៊ែង ៖ www.maybank2u.com.kh ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ៖ ០៩៨ ៨៨៨ ០២៨ ឬ ០៩៩ ៨៨៨ ០២៨ ឬ អញ្ចើញមកកាន់សាខាធនាគារ មេយប៊ែង ដែលនៅជិតលោកអ្នកបំផុត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ