ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មហា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ ដ៏​ល្បី​កក្រើកដណ្ដើម​ឡាន​ថ្មី​ខ្លាញ់គោ​ ទី ​៧ ដែល​គ្រប់​គ្នា​កំពុងទន្ទឹងរង់ចាំ ឥឡូវនេះ​បាន​មក​ដល់ ​!

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ មហា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ ដ៏​ល្បី​កក្រើក​ដណ្ដើម​ឡាន​ថ្មី​ខ្លាញ់គោ ​ទី ​៧ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ប៊ូ​សស្ត្រ​ង កាន់តែ​គគ្រឹក​គ្រេង ​និង​រំភើប​ផ្ទួន​ៗ…

រាជធានី​ភ្នំពេញ ​៖ មហា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ ដ៏​ល្បី​កក្រើក​ដណ្ដើម​ឡាន​ថ្មី​ខ្លាញ់គោ ​ទី ​៧ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ប៊ូ​សស្ត្រ​ង កាន់តែ​គគ្រឹក​គ្រេង ​និង​រំភើប​ផ្ទួន​ៗ ។ ប៊ូ​សស្ត្រ​ង ​នាំ​មក​ជូន​នូវ​មហា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ឡាន និង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​គុន​ខ្មែរ​ដ៏​ក្រ​កើ​ក Boostrong King of Fighter Kun Khmer ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹងរង់ចាំ​ ។

នៅ​ថ្ងៃ​ទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ នេះ ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV, សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ក្រុមហ៊ុន ​ប៊ូ​សស្ត្រ​ង បាន​ធ្វើ​ស​ន្នី​សី​ទ​សារព័ត៌មាន​រួម​គ្នាស្តី​ពី កម្មវិធី​ប្រកួត​គុន​ខ្មែរ​ដណ្តើម​ឡាន​ថ្មី​ខ្លាញ់គោ ​ទី ​៧ «Boostrong King of Fighter Kun Khmer» នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស រស្មី​ហង្ស​មាស HDTV ផ្ទាល់ ​។

លោក មាស រី​ទ្ធី អគ្គ​នាយ​រង នៃ​ទូរទស្សន៍​ហង្ស​មាស រស្មី​ហង្ស​មាស HDTV បាន​និយាយ​ថា ​៖ «​គោលបំណង​ដែល​យើង​បង្កើត មហា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​នេះ​ឡើង គឺ​មិនមែន​សំដៅ​តែ​លើ​ឡាន​ ប៊ូ​សស្ត្រ​ង ​មួយ​មុខ​នោះ​ទេ គឺ​យើង​មានគុណ​តម្លៃ​ចង់​បង្ហាញ​អំពី​គុន​ខ្មែរ​សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង និង​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ ឱ្យ​កាន់តែ​ល្បីល្បាញ​សម្រាប់​គុន​ខ្មែរ​របស់​យើង ​។ ក្រុមហ៊ុន ​ហង្ស​មាស មាន​ពហុ​បំណងដែល​ភ្ជាប់​ទំនាក់ទំនង​ទៅ​គ្រប់​ស្ថាប័ន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សេង​ៗ ហើយ​នៅ​តាម​បណ្តា​ក្លិប​ទាំងអស់​ដែល​មាន​កីឡាករ​កីឡា​ការ​នី យើង​ភ្ជាប់​ទំនាក់ទំនង​សហការ ដោយ​មិន​រើសអើង​ជាមួយ​ក្លិប​ណាមួយ​នោះ​ទេ ហើយ​គ្មាន​ក្លិប​ណាមួយ​ជា​របស់​ក្រុមហ៊ុន ហង្ស​មាស ផ្តាច់មុខ​នោះ​ដែរ គឺ​យើង​បើក​ទូលាយ​» ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏​បានឱ្យ​ដឹង​ថា ​៖ «​ឆ្លៀត​ក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​អរគុណ​សម្រាប់​ម្ចាស់​ឧត្តម​ទាំងអស់​ជា​ពិសេស​ក្រុមហ៊ុន ​ប៊ូ​សស្ត្រ​ង តែងតែ​ដាក់​នូវ​រង្វាន់​ធំ​ៗ​សម្រាប់​កីឡាករ​កីឡា​ការិនី មាន​ទាំង​ម៉ូតូ ឡាន​ថ្មី ហើយ​ឥឡូ​វ​មាន​ទាំង​ផ្ទះ​ទៀត​ ។ ទាំងនេះ​ជា​កម្លាំង​ជំរុញ​ឱ្យ​កីឡាករ​យើង ប្រឹងប្រែង​ហ្វឹកហាត់ ក៏​ដូច​ជា​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ផង​ដែរ ដែល​សុទ្ធសឹងតែ​ជា​កីឡាករ​មាន​ជីវភាព​ខ្វះខាត ​។ ខ្ញុំ​ជឿជាក់​ថា ​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន ប៊ូ​សស្ត្រ​ង ​នឹង​ដាក់​ឡាន​កាន់តែ​ច្រើន​ជាង​នេះ​ទៀត ដើម្បី​ផ្តល់​ឱកាស​ដល់​កីឡាករ​ កីឡា​ការិនី មានឱកាស​មានសំណាង ដូច​ជា​រៀមច្បង​យើង​មុន​ៗ​ ។ ដូចនេះ​យើង​មាន​កីឡាករ ៨​រូប និង​មក​ជួប​គ្នា​ដើម្បី​ប្រកួត​ដណ្តើម​ឡាន​ខ្លាញ់គោ របស់​ក្រុមហ៊ុន ​ប៊ូ​សស្ត្រ​ង​»​ ។

ដើម្បី​បន្ត​លើកកម្ពស់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ល្បីល្បាញ​បន្ថែម​ទៀត លោក គ្រី​ស តូប​ភើ តំណាង​ក្រុមហ៊ុន ​ប៊ូ​សស្ត្រ​ង បាន​បញ្ជាក់​ថា ​៖ «​ដូច​គ្រប់​គ្នា​បានដឹង​ហើយ​ថា ក្រុមហ៊ុន ​ប៊ូ​សស្ត្រ​ង ធ្លាប់​បាន​ជ្រួយ​ជ្រោមជ្រែង​មែនទែន និង​តែងតែ​គាំទ្រ​ប្រដាល់​គុន​ខ្មែរ ច្រើន​បំផុត​មិន​ធ្លាប់​ទេ តួរ​យ៉ាងដូច​ជា ព្រុំ សំណាង មាន​ឡាន មានផ្ទះ និង​មាន​អ្វី​ៗ​គ្រប់យ៉ាង ក៏​ដោយសារ​ប៊ូ​សស្ត្រ​ង​មើលឃើញ​ពី​ភាព​លំបាក និង​ការ​តស៊ូ សម្រាប់​កីឡាករ​គុន​ខ្មែរ​គ្រប់​រូប ​។ ហើយ​ថ្ងៃនេះ​ប៊ូ​សស្ត្រ​ង​បាន​ដាក់​ឡាន​ ទី ​៧ ទៅ​លើ​ប្រភេទ​ប្រកួត សម្រាប់​កីឡាករ​ទំងន់ ​៦០ ​គីឡូក្រាម​បន្ថែម​ទៀត​»​ ។

លោក គ្រី​ស តូប​ភើ បាន​បញ្ជាក់​ថា នា​ពេល​នេះ ក្រុមហ៊ុន ​ប៊ូ​សស្ត្រ​ង មិន​ទាន់​បាន​កំណត់​កាល​បរិ​ច្ឆេ​ត​បញ្ចប់ ក្នុង​ការ​ផ្តល់​រង្វាន់​ដល់​កីឡាករ​នោះ​ទេ មាន​ន័យ​ថា យើង​នៅ​តែ​បន្ត​ផ្តល់​រង្វាន់​ដល់​កីឡាករ​ទាំងអស់ជា​រៀង​រហូត ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា បងប្អូន​ទិញ ​ប៊ូ​សស្ត្រ​ង គឺជា​ចំណែក​ដ៏​សំខាន់​ជួយ​ឱ្យ​មានកម្ម​វិធី​ប្រកួត​ដណ្ដើម​ឡាន ជា​ប្រវត្តិសាស្ត្រ​គុន​ខ្មែរ​នេះ​កើតឡើង ​។ Boostrong King of Fighter Kun Khmer ! នាំ​មក​ជូន​ផ្ដាច់​មុខ​វិសេសវិសាល​អស្ចារ្យ​ដោយ ប៊ូ​សស្ត្រ​ង ​រង្វាន់​ច្រើន ឆ្ងាញ់​ជាងគេ ​! ។

តោះ ! ​កុំឱ្យ​ខកខាន​ណាត់គ្នា​មក​មើល​ការ​ប្រគំ​តន្ត្រី​គុន​ខ្មែរ នៅ​ថ្ងៃ​សុក្រ ទី ​២២ និង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ឡាន​ថ្មី​ខ្លាញ់គោ នៅ​ថ្ងៃ​សៅរ៍ ទី ​២៣ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នៅ​ក្នុង​បរិវេណ​ជិត​រង្វង់​មូល​សាលាខេត្ត​ត្បូងឃ្មុំ ចាប់ពី​ម៉ោង ​៦​ល្ងាច​តទៅ​ ។ ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ ប៊ូ​សស្ត្រ​ង ផ្សាយ​ផ្ទាល់​ពិសេស​ទាំង​២​ថ្ងៃ​ចាប់ពី​ម៉ោង ​០៨​យប់​រហូត​ដល់​ចប់​កម្មវិធី​ ។

ខាងក្រោម​នេះ​ជា​ព័ត៌មាន​លម្អិត អំពី​កាល​បរិ​ច្ឆេ​ត ​និង​ទីតាំង​ប្រកួត ៖

១. ថ្ងៃ​ទី ​២២-២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ នៅ​បរិវេណ​ជិត​រង្វង់​មូល​សាលាខេត្ត​ត្បូងឃ្មុំ ​។

២. ថ្ងៃ​ទី​ ០៦-០៧ ខែធ្នូ ឆ្នាំ​ ២០២៤ នៅ​បរិវេណ​រង្វង់​មូល វិមាន​ឯករាជ្យ ទី​រួម​ខេត្តស្វាយរៀង ​។

៣. ថ្ងៃ​ទី​ ២១-២២ ខែធ្នូ ឆ្នាំ​ ២០២៤ នៅ​បរិវេណ​សួន​មាត់​ស្ទឹង​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក្រុង​សៀមរាប​ ។

៤. ថ្ងៃ​ទី​ ០៣-០៤ ខែមករា ឆ្នាំ ​២០២៥ នៅ​ក្នុង​តារាង​បាល់ទាត់​វាល​បែក​ចាន ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ ។

៥. ថ្ងៃ​ទី ​១៧-១៨ ខែមករា ឆ្នាំ ​២០២៥ នៅ​បរិវេណ​ដី​ឡូ​តិ៍​ជាប់​ផ្លូវជាតិ​លេខ ​៤ ភូមិ​ស្ងួន​ពេជ្រ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​៕ អត្ថបទ​សហការ