ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ម៉ូតូ​អគ្គិសនី ​អ​នៀ​ន (ONiON) ចេញ​ម៉ូឌែ​ល​ថ្មី​ដែល​អាច​បើកបរ​រហូត​ដល់ 170 Km

1 ថ្ងៃ មុន

​រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​ ១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ក្រុមហ៊ុន​ម៉ូតូ​អគ្គិសនី អ​នៀ​ន (ONiON…

​រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​ ១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ក្រុមហ៊ុន​ម៉ូតូ​អគ្គិសនី អ​នៀ​ន (ONiON X-Series) បាន​បញ្ចេញ​ម៉ូ​ឌែ​ល​ថ្មី​គឺ អ​នៀ​ន X3 (ONiON X3) ជា​ប្រភេទ​ម៉ូតូ​អគ្គិសនី​ជិះ​បាន​ឆ្ងាយ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា បើកបរ​បាន​រហូត​ដល់ 170 គីឡូម៉ែត្រ​ក្នុង​ការ​សាក​ថ្ម​ម្តង ជាមួយ​តម្លៃ​លក់​ត្រឹមតែ 1299 ដុល្លារ​ ។

ម៉ូតូ​អគ្គិសនី​ប្រភេទ​ថ្មី​នេះ​បាន​ដើរតួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញតម្រូវការ​ម៉ូតូ​អគ្គិសនី​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ដែល​មានការ​កើនឡើង​កាន់តែ​ច្រើន ជា​ពិសេស​សម្រាប់​អតិថិជន​ដែល​ស្រលាញ់​បរិស្ថាន ហើយ​ក៏​ជា​ចំណុច​សំខាន់​មួយ​ដើម្បី​ឆ្ពោះទៅ​រក​ការ​បើកបរ​ប្រកបដោយ​និរន្តរភាព ដោយ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា ​។

សម្រាប់​ម៉ូ​ឌែ​ល​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​ក្រោយ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ចំពោះ ម៉ូ​ដែល X1 និង X2 ដែល​បាន​ចេញ​លក់​កាលពី​ចុងឆ្នាំ​ ២០២៣​ ។ X3 គឺជា​ជំនាន់​ក្រោយ​របស់​ម៉ូ​ឌែ​ល x1 និង x2 ដែល​បាន​អភិ​វ​ឌ្ឈ​បន្ថែម​នូវ​ចម្ងាយចរ​អោយ​ជិះ​បាន​កាន់តែ​ឆ្ងាយ​រហូត​ដល់ 170Km ស័ក្តិសម​សម្រាប់​អ្នក​ដែល​បើកបរ​ចម្ងាយ​ឆ្ងាយ ចុះ​តាម​ខេត្ត​នានា​។ អ្នកឯកទេស​ចម្ងាយ​ឆ្ងាយ​ជាមួយនឹង​កម្លាំង​ម៉ូ​ទ័​រ​ខ្លាំង បច្ចេកវិទ្យា​ទំនើប និង​សន្សំ​សំចៃ រួម​ជាមួយ​កុង​ទ័​រ​ឌី​ជី​ថ​ល​ងាយស្រួល​មើល​ពេល​យប់ ​។

X3 បំពាក់​មក​ជាមួយ​នូវ​ម៉ូ​ទ័​រដែ​ល​មាន​កម្លាំង​រហូត​ដល់ 2000 ​វ៉ា​ត់ រួម​បញ្ចូល​ជាមួយនឹង​បច្ចេកវិទ្យា​សន្សំ​សំចៃ​ថ្ម​ទំនើប​ចុង​ក្រោយ ដើម្បី​ធានា​ឱ្យ​អ្នកបើកបរ​ធ្វើ​ដំណើរ​បាន​កាន់តែ​ឆ្ងាយ​ជាមួយនឹង​ទំនុកចិត្ ត​។ សម្រាប់​អ្នក​ដែល​ចង់​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​លើ​ការ​ប្រើប្រាស់​ម៉ូតូ​សាំង ម៉ូតូ​អគ្គិសនី​អ​នៀ​ន X3 អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​រហូត​ដល់ 6​ ដង បើ​ប្រៀប​នឹង​ម៉ូតូ​សាំង ​។ លោក​អ្នក​នឹង​សន្សំ​ប្រាក់​បាន​ច្រើន​ជាង​មុន​ពេល​ដែល​លោក​អ្នកងា​កមក​ប្រើប្រាស់​ជាមួយ​ម៉ូតូ​អគ្គិសនី ​អ​នៀ​ន​ ម៉ូ​ឌែ​ល​ថ្មី​នេះ​ ។

ចំពោះ​ថ្ម​របស់​វា​អាច​ប្រើ​បាន​រយៈពេល ៥​ឆ្នាំ ថែម​ទាំង​មាន​ភ្ជាប់​មក​ជាមួយ​នូវ​កុង​ទ័​រ​ឌី​ជី​ថ​ល​ដ៏​ទំនើប អំ​ពូ​ល​ភ្លើង LED ដែល​អាច​ប្រើប្រាស់​បាន​រហូត​ដល់ 100,000 ម៉ោង (14​ឆ្នាំ​)​ ។ X3 ក៏​បាន​បំពាក់​មក​ជាមួយ​នូវ​ប្រព័ន្ធ​ប្រឆាំង​ចោរកម្ម ដែល​មាន​សំឡេង​រោទ៍​បន្ទាប់​ពី​មាន​នរណា​ម្នាក់​ប៉ះ​ម៉ូតូ ហើយ​អ្វី​ដែល​ពិសេស​នោះ ក្រុមហ៊ុន​ក៏​មានការ​ផ្ដល់​ជូន​ពិសេស​គឺ​បញ្ចុះតម្លៃ $150 ចំពោះ​អតិថិជន ១០​នាក់​ដំបូង​ដែល​ធ្វើការ​បញ្ជា​ទិញ ម៉ូ​ឌែ​ល​ថ្មី​នេះ​ ។

X3 មាន​ដាក់​លក់​នៅ​ក្នុង Showroom អ​នៀ​ន​ហើយ ​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី X3 សូម​អញ្ជើញ​មក​សាកសួរ​នៅ Showroom អ​នៀ​ន​ដែល​មា​នទី​តាំងនៅ​ស្ទឹង​មាន​ជ័យ និង​សែន​សុខ ​។ លេខ​ទូរស័ព្ទ​ ៖ +855 15 530 111