ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងលោកជំទាវ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងលោកជំទាវ បានផ្ញើសារលិខិតជូនពរ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ។

នៅក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរនៃពិធីចម្រើនជន្មាយុនេះ យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា គោរពប្រកបដោយកត្តញ្ញុតាធម៌ ដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរ ជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ ។

ឆ្លៀតក្នុងឱកាសដ៏មហាបវរថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការសេចក្តីគោរព កោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះគុណូបការៈ ដ៏ឧត្តុង្គឧត្តម របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ស្មារតី និងបញ្ញាញាណដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតដឹកនាំស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅជានីតិរដ្ឋដ៏រឹងមាំ ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ ប្រជាជន និងជំរុញការកសាងប្រទេសឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបដោយ ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទសហការ