ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បេ អ​ហ្វ ឡៃ​ថ៍ នាំ​យក​ព្រឹត្តិការណ៍​ដ៏​ជោគជ័យដំបូង​បង្អស់​ជាមួយនឹង​កម្មវិធី Jetski Masters

1 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បេ អ​ហ្វ ឡៃ​ថ៍ អេ​ន​ធើ​ធេ​ន​ម៉ិ​ន បាន​រៀបចំ​តារាង​សិក្សា​វគ្គ​ថ្មី​សម្រាប់​កីឡា​ម៉ូតូ​ទឹក​ជាមួយនឹង​កម្មវិធី​ដែល​មានឈ្មោះ​ថា Jetski Masters 2024…

ខេត្ត​ព្រះ​សីហ​នុ ៖ បេ អ​ហ្វ ឡៃ​ថ៍ អេ​ន​ធើ​ធេ​ន​ម៉ិ​ន បាន​រៀបចំ​តារាង​សិក្សា​វគ្គ​ថ្មី​សម្រាប់​កីឡា​ម៉ូតូ​ទឹក​ជាមួយនឹង​កម្មវិធី​ដែល​មានឈ្មោះ​ថា Jetski Masters 2024 ដែល​នាំ​មក​ជូន​ដោយ Ganzberg ។ ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ Sihanoukville Adventure Club កាលពី​ថ្ងៃ​ទី​ ៦ ខែវិច្ឆិកា ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​ជក់ចិត្ត​ជាមួយនឹង​សកម្មភាព​រំភើប​បែប​រន្ធត់ និង​សកម្មភាព​បែប Slalom Challenge ព្រមទាំង​ការ​បង្ហាញ​នូវ​ទិដ្ឋភាព​ខាងក្រោយ​នៃ​សម្រស់​កោះ​រ៉ុ​ង​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ ជា​ចំណែក​ពង្រឹង​ជំហរ​បន្ថែម​របស់ បេ អ​ហ្វ ឡៃ​ថ៍ ដែល​ជា​គោលដៅ​ឆ្ពោះទៅ​រក​អ្នកគាំទ្រ​កីឡា​ម៉ូតូ​ទឹក ​។

អ្នកចូលរួម​ប្រណាំង​ព្យាយាម​សម្រុក​ទៅ​មុខ​ដើម្បី​ទៅ​ដល់​គោលដៅ​ពួក​គេ​ក្នុង​កម្មវិធី Jetski Masters 2024: ការ​ប្រកួត​កីឡា​លើ​ទឹកជា​សកល​នៅ​បរិវេណ​ឆ្នេរ បេ អ​ហ្វ ឡៃ​ថ៍ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

កម្មវិធី Jetski Masters 2024 នៅ បេ អ​ហ្វ ឡៃ​ថ៍ បាន​ប្រមូលផ្តុំ​អត្ត​ព​លិ​ក​ជិះ​ស្គី​លើ​ទឹក ៣១​នាក់ រួម​ទាំង​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម (SEA Games) គឺ​ឯកឧត្តម សាលី អូ​មើ​ត ដែល​ជា​កីឡាករ​ឆ្នើម សម្រាប់​ថ្ងៃ​ប្រកួត​កីឡា​លើ​ទឹក​ប្រភេទ​អុក​តាន​ខ្ពស់​ផង​ដែរ​ ។ ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​ទេព​កោសល្យ និង​ជំនាញ​មិន​គួរ​ឲ្យ​ជឿ នៃ​កីឡា​ម៉ូតូ​ទឹក​នេះ ​គឺ​ដោយសារ​តែ​មានការ​គាំទ្រ​ពី​សហព័ន្ធ​ទូកក្តោង​កម្ពុជា​, ក្រុម Flamingo Jetski , សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា និង​ចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Ganzberg ផង​ដែរ ហើយ​ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​លើកកម្ពស់​សហគមន៍​ជិះ​ស្គី​លើ​ទឹក​ពិភពលោក​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត ជាមួយនឹង​ការ​លើកកម្ពស់​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នៅ​ក្នុង​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​យើង​ ។

អ្នកចូលរួម​កីឡា​ម៉ូតូ​ទឹក​ចំនួន ៣១​នាក់​មក​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​បាន​ជួបជុំ​គ្នា​នៅ បេ អ​ហ្វ ឡៃ​ថ៍ សម្រាប់​សម្ពោធ​កម្មវិធី Jetski Masters 2024 ។

ឆ្នេរ​ឯកជន​របស់ បេ អ​ហ្វ ឡៃ​ថ៍ បាន​ផ្តល់​ទីតាំង​តាម​ដំណាក់កាល​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ប្រគំតន្ត្រី​ការ​ជិះ​ម៉ូតូ​ដែល​មិន​អាច​បំភ្លេច​បាន រួម​ទាំង​ការ​ប្រណាំង​ម៉ូតូ​ល្បឿន​លឿន​ជាដើម ​។ ក្នុង​នាម​ជា​គោលដៅ​ចម្បង​សម្រាប់​អ្នក​ចូល​ចិត្ត​កីឡា​លើ​ទឹក បេ អ​ហ្វ ឡៃ​ថ៍ បាន​ផ្តល់​ជូន​អ្នក​ទស្សនា​នូវ​សកម្មភាព និង​ភាព​ងាយស្រួល​ជា​លក្ខណៈ​គ្រួសារ​ជា​ច្រើន រួម​មាន​ទាំង Summer Bay Beach Club & Cabins តាម​ចំណូលចិត្ត ការ​ទទួលទាន​អាហារ​ពេញ​មួយ​ថ្ងៃ ការ​ប្រណាំង Go-kart ស្តង់ដារ​អន្តរជាតិ​នៅ Nitro Kart Circuit និង​ក្លឹ​ប​កម្សាន្ត Sihanoukville Marina Club ដែល​ទើបនឹង​បើក​ដំណើរការ​ ។

បេ អ​ហ្វ ឡៃ​ថ៍ គឺជា​គោលដៅ​ប្រកួត​កីឡា​លើ​ទឹក​ឈានមុខ​គេ​នៅ​កម្ពុជា

«​ក្នុង​នាម​ជា​អ្នក​ចូល​ចិត្ត​កីឡា​លើ​ទឹក​ស្ទើ​តែ​មួយ​ជីវិត​ទៅ​ហើយ ខ្ញុំ​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ក្រុម​សម្រេច​បាន​ជាមួយនឹង Jetski Masters 2024 នេះ​» នេះ​ជា​ការ​លើក​ឡើង​របស់ លោក David Richard Dobson នាយក​គ្រប់គ្រង បេ អ​ហ្វ ឡៃ​ថ៍​ ។ «​ថាមពល និង​ក្តី​រំភើប​គឺ​មិន​គួរ​ឲ្យ​ជឿ ហើយ​វា​ពិតជា​បាន​បំផុស​នូវ​គំនិត​ក្នុង​ការ​មើលឃើញ​ដូច្នេះ​មែន ព្រោះថា​អត្ត​ព​លិ​ក​ដែល​មាន​ទេព​កោសល្យ​ជា​ច្រើន និង​សហគមន៍​ម៉ូតូ​ទឹកជា​ច្រើន​បាន​មក​ជួបជុំ​គ្នា ​។ ព្រឹត្តិការណ៍​នេះ​ជួយ​ធ្វើ​ឲ្យ បេ អ​ហ្វ ឡៃ​ថ៍ ក្លាយជា​គោលដៅ​សំខាន់​សម្រាប់​កីឡា​លើ​ទឹក​ផង ជួយ​ទាក់ទាញ​អ្នក​ទស្សនា​មក​ពី​ជុំវិញ​ពិភពលោក​ផង និង​ជំរុញ​សហគមន៍​កីឡា​លើ​ទឹក​ឲ្យ​កាន់តែ​រីក​ចម្រើន​ផង​ ។ យើង​ប្តេជ្ញា​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយជា​មជ្ឈមណ្ឌល​សកល​សម្រាប់​ដំណើរ​ផ្សងព្រេង​លើ​ទឹក និង​ការ​រៀបចំ​ព្រឹត្តិការណ៍​កាន់តែ​ធំ និង​កាន់តែ​ប្រសើរ​នា​ពេល​អនាគត​» ។​ លោក​បាន​បន្ថែម​ដូច្នេះ ​។

ក្រុម​នាំមុខ​ដែល​និយម​ជិះ​ម៉ូតូ​លើ​ទឹក និង​ឯកឧត្តម សាលី អូ​មើ​ត បាន​មក​ចូលរួម​ក្នុង​កម្មវិធី Jetski Masters 2024 នៅ បេ អ​ហ្វ ឡៃ​ថ៍ , ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា

ចូលរួម​ជាមួយ ​សហគមន៍​ម៉ូតូ​ទឹក ដែល​កំពុង​រីក​ចម្រើន​ដោយ បេ អ​ហ្វ ឡៃ​ថ៍ អេ​ន​ធើ​ធេ​ន​ម៉ិ​ន ហើយ​បន្ត​តាមដាន​ភាព​រំភើប​នៃ​បទ​ពិសោធន៍​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ​ទៀត និង​សូម​តាមដាន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សម្រាប់​ព័ត៌មាន​ថ្មី​ៗ​អំពី Jetski Masters 2025 និង​ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ​ថែម​ទៀត​ផង​ ៕ អត្ថបទសហការ

អំពី​ក្រុមហ៊ុន បេ អ​ហ្វ ឡៃ​ថ៍ អេ​ន​ធើ​ធេ​ន​ម៉ិ​ន
បេ អ​ហ្វ ឡៃ​ថ៍ អេ​ន​ធើ​ធេ​ន​ម៉ិ​ន ជា​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច និង​គ្រប់គ្រង​ទ្រព្យសកម្ម​ឈានមុខ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​ពីក្រោយ​មជ្ឈមណ្ឌល​កម្សាន្ត និង​កន្លែង​សម្រាក​លម្ហែកាយ​ដ៏​ពេញ​និយម​បំផុត​មួយ ក្នុង​ក្រុងព្រះសីហនុ​ដែល​បណ្តុំ​ទៅ​ដោយ​សេវាកម្ម​ជា​ច្រើន​ដូច​ជា​៖ Summer Bay Beach Club & Cabins by Preference, Sihanoukville Adventure Club, Nitro Kart Circuit, Flymax Reverse Bungee និង​បាន​បើក​ដំណើរការ Sihanoukville Marina Club ថ្មី​ៗ​នេះ​ផង​ដែរ​ ។ ក្រុមហ៊ុន នេះ​ដំណើរការ​ប្រមូលផ្តុំ​ដ៏​ច្រើន​បែប​យ៉ាង​នៃ​សេវាកម្ម​កម្សាន្ត​ក្នុង​ផែនការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុនមេ​របស់ បេ អ​ហ្វ ឡៃ​ថ៍ ស្ថិត​ក្នុង​ក្រុង​រាម ធ្វើ​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ ចំពោះ​សេវាកម្ម​ទៅ​កាន់​អតិថិជន ប្រកបដោយ​ការ​ចង​ចាំ​ដ៏​ល្អ​ដែល​មិន​អាច​បំភ្លេច​បាន ។

Press Contact

Paula Yous Partnerships & PR Manager

+855 (0) 81 662 097

paula.yous@bol-entertainment.com

#BayofLights #SihanoukvilleCambodia #JestkiMasters2024BayofLights #Cambodiasailingfederation #WatercraftFederationCambodia #WaterSports #CambodiaTourism #Bayoflightsentertainmentcambodia