រាជធានីភ្នំពេញ ៖ អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជានិងសាច់ញាតិបានសម្ដែងការបារម្ភយ៉ាងខ្លាំងក្រោយទទួលដំណឹងថា កីឡាករ នុប តុលា ខ្សែការពារសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានបាត់ខ្លួនជាមួយម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេតមួយគ្រឿងពណ៌ខៀវពាក់ ផ្លាកលេខភ្នំពេញBX-6241ដោយមិនដឹងមូលហេតុ។ នេះបើយោងតាមការផ្យាយនៅលើផេករបស់វិទ្យុក្នុងស្រុកមួយកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានបឋមដែលកោះសន្តិភាពទទួលបានពីប្រភពនានាគេដាក់ការសង្ស័យ
ថា កីឡាករនុប តុលា ប្រហែលជាធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែក
សំរោង ។ សង្ស័យដោយសារសាច់ញាតិប្រាប់ថា គាត់មានវិបត្តិហើយផុសក្នុងគណនីហ្វេសប៊ុក
លាគ្រួសារ គាប់ចួននៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៨ វិច្ឆិកា គេឃើញបុរសម្នាក់មកលោត
ទឹកពីលើស្ពាននោះហើយលិចបាត់ក្នុងទឹកបន្សល់តែស្បែកជើង និងទូរស័ព្ទនៅទីនោះ ។ ចំណែក
ម៉ូតូម៉ាកឡេតពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ BX-6241 ត្រូវគេប្រទះឃើញចតទុកចោលក្បែរ
របងកាកបាទក្រហមកម្ពុជា សាខាខេត្តកណ្ដាល ស្ថិតលើផ្លូវ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្ដាល។ គិតត្រឹមព្រឹកថ្ងៃទី១៩ វិច្ឆិកា គេមិនទាន់រកឃើញ កីឡាករ នុប តុលា ស្លាប់ឬរស់
នៅឡើយទេ។
គួររំលឹកថា កីឡាករ នុប តុលា បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដោយធ្វើជាយុវជនរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅឆ្នាំ២០១១។ រូបគេត្រូវបានដំឡើងឲ្យមកលេងក្នុងក្រុមឈុតធំនៅឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០ ។ តុលា បានជួយឲ្យក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ លើកពានលីគកំពូលចំនួនពីរលើកនៅឆ្នាំ២០១៣ និង២០១៩ និងគ្រងជើងឯកពានសម្តេច ហ៊ុន សែន ពីរលើកនៅឆ្នាំ២០១៥ និង២០១៧ និងរងជើងឯកនៅឆ្នាំ២០១៦ និង ២០១៩។
កីឡាករមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះបានក្លាយជាសមាជិកក្រុមបាល់ទាត់
ជម្រើសជាតិអាយុក្រោម១៦ឆ្នាំនៅឆ្នាំ២០១១ ហើយបានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៅឆ្នាំ២០១៣ និងជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំនៅឆ្នាំ
២០១៥ ។
តាមពិត កីឡាករ នុប តុលា ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើស
ជាតិឈុតធំតាំងពីឆ្នាំ២០១៥មកម៉្លេះ ៕
ចែករំលែកព័តមាននេះ