ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជាង ៦៨% គ្រោងបញ្ចប់ចុងឆ្នាំ២០២៥

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ គម្រោង​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ គម្រោង​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ សម្រេច​វឌ្ឍនភាព​បាន ៦៨,៣០% ហើយ​គ្រោង​បញ្ចប់​ចុងឆ្នាំ​២០២៥ ខាង​មុខ​នេះ ។

តាម​រយៈ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​នេះ លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨(​ស្រែអំបិល​-​កោះកុង​)​កំពុង​សម្រុក​ខ្លាំង ដើម្បី​ធានា​វឌ្ឍនភាព​តាម​ការ​គ្រោងទុក​ដោយ​ការងារ​អ៊ុត​AC នឹង​គ្រោង​បញ្ចប់​នៅ​ចុងរដូវ​ប្រាំង​ឆ្នាំ​២០២៥​ខាង​មុខ​នេះ​ហើយ ។

អ្នកនាំពាក្យ បាន​គូសបញ្ជាក់​ថា​៖ «​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ គម្រោង​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ប្រវែង​សរុប​១៤៨​គីឡូម៉ែត្រ ចាប់ពី​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង សម្រេច​វឌ្ឍនភាព​បាន​៦៨,៣០%​ហើយ​» ។

ទន្ទឹម​នឹង​ដំណើរការ​ការដ្ឋាន​កំពុង​មមាញឹក​ខ្លាំង​នេះ លោក​អ្នកនាំពាក្យ​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤៨ ជា​ពិសេស​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ដឹក​ធ្ងន់​ពេក ដែល​បណ្តាល​ឱ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​កន្លែង ជា​ពិសេស​ចំណុច​ឡើង​ទូល និង​ចុះ​ចំណោត​ជាដើម ។ ចំពោះ​រថយន្តឈ្នួល និង​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ក៏​ត្រូវ​បើកបរ​ក្នុង​ល្បឿន​មួយ​អាច​គ្រប់គ្រង​បាន ដើម្បី​ធានា​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដទៃ ។

គួរ​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៤៨ គឺជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់ និង​យុទ្ធសាស្ត្រ​ដែល​ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹក​ជញ្ជូន ភស្តុ​ភារ​កម្ម ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ