ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពង្រាយ​កម្លាំង​ជាង​៣០០​នាក់បោសសម្អាត និង​ប្រមូល​​​ដឹក​ចេញ​សំរាម​​ ក្រោយ​ព្រះរាជ​ពិធី​បុណ្យ​​​អុំទូក​ថ្ងៃ​ទី​១​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ូ សា​វ៉​ន ប្រធាន​ការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១ បាន​បញ្ចប់…

រាជធានី​ភ្នំពេញ ៖ លោក ស៊ូ សា​វ៉​ន ប្រធាន​ការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១ បាន​បញ្ចប់ បាន​បន្សល់​នូវ​សំរាម ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ដើរ​លេង​កម្សាន្ត និង​លំ​ហែល​កាយ ហូប​ចុក តាម​សួនច្បារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បោសសំអាត និង​ប្រមូល​កើប​ចេញ ។

លោក​បន្ត​ថា ក្រោយ​ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១​បាន​បញ្ចប់ កម្លាំង​ការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​ម្ទី​រ​សាធារណ​កាត និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញចំនួន​៣៣០នាក់ បាន​បោសសម្អាត​សំរាម​នៅ​សួនច្បារ​នានា​និង​តំបន់​ប្រារព្ធ​ពិធី​ចាប់ពី​ម៉ោង​១២​យប់ រហូត​ដល់​ម៉ោង​៧​ព្រឹក ទេ​ី​ប​រួចរាល់​។

លោក ស៊ូ សា​វ៉​ន ប្រធាន​ការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​យល់​ដឹង​ខ្ពស់​ក្នុង​ការ​ទុកដាក់​សំរាម​។

ចំណែក​លោកស្រី ដោ សម្ផស្ស ​នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៤​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ប្រមាណ​១​លាន​១​សែន​នាក់​បាន​ចូលរួម​ទស្សនា​កម្សាន្ត​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សន្តិភាព ។

លោកស្រី​បាន​បន្ត​ថា ចំពោះ​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​រៀបរយ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ពី​ឯកឧត្តម ឃួ​ង ស្រេង​អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​ថ្នាក់​ជាតិ និង​កងកម្លាំង និង​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ គឺ​មាន​សន្តិសុខ សណ្តាប់​ល្អ​ពុំ​មាន​បញ្ហា​អ្វី​កេ​ី​ត​ឡេ​ី​ង​គួរ​អោយ​កត់សម្គាល់​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ