ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង ៖ សូម​ឱ្យ​កងកម្លាំងបង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​កងកម្លាំងប្រដាបអាវុធ គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​សុវត្ថិភាព និង​ការ​ធានា​សណ្តាប់ធ្នាប់​របៀប រៀបរយ​ជូន​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​កងកម្លាំងប្រដាបអាវុធ គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​សុវត្ថិភាព និង​ការ​ធានា​សណ្តាប់ធ្នាប់​របៀប រៀបរយ​ជូន​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប និង​សំពៈ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២៤​នេះ ប្រកបដោយ​ភាព​កក់ក្តៅ​និង​សប្បាយ​រីករាយ​។

ក្នុង​ពេល​ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ​លេ​ី​ក​ទឹកចិត្ត ជាមួយ​កងកម្លាំង ដែល​ឈរជើង ការពារ និង​រក្សា​សន្តិសុខ សណ្តាប់ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ព្រឹក​ថ្ងៃ​ទី ១៤ វិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឃួ​ង ស្រេង គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ដល់​កងកម្លាំង​ប្រដាប់​គ្រប់​ជាន់ថ្នាក់ និង​អាជ្ញាធរ​ដែនដី ពិសេស​មេបញ្ជាការ​ទាំងអស់​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​ប្រពៃណី​ការពារ​សុខ​សណ្តាប់ធ្នាប់ និង​សុខ​សុវត្ថិភាព​ជូន​ប្រជាជន ដើម្បី​បង្កើន​ជំនឿ​ចិត្ត​លើ​កងកម្លាំងប្រដាប់អាវុធ​បន្ថែម​ទៀត​។

ឯកឧត្តម ឃួ​ង ស្រេង មាន​ប្រសា​ស​ន៏​ថា ប្រជាពលរដ្ឋ​លោក​មាន​ជំនឿ​ទុកចិត្ត​ទៅ​លើ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​ដែនដី ដែល​បាន​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ នៅ​ខណៈ​ពេល​មាន​ពិធីបុណ្យ​ទាន​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

កងកម្លាំង​យើង​បាន​ធ្វើ​បាន​ល្អ​លើ​បញ្ហា​នេះ​ហើយ​សូម​ឱ្យ​កងកម្លាំង​ក៏​ដូច​មេបញ្ជាការ​ទាំងអស់​រក្សា​បាន​នូវ​ប្រពៃណី​ដ៏​ល្អ​នេះ​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​កំពុង​មាន​ជំនឿ​លើ​កងកម្លាំងប្រដាប់​អាវុធ​របស់​យើង​ក្នុង​កិច្ចការ​ការពារ​ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការងារ​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ឱ្យ​រស់នៅ​ក្រោម​ម្លប់​សន្តិភាព​នេះ​ទទួល​បាន​នូវ​សុវត្ថិ​ភាពល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហើយ​មាន​ជីវភាព​កាន់តែ​រីក​ចម្រើន​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ជា​អ្នក​បន្តវេន​ដឹកនាំ​នាវា​កម្ពុជា​ឈាន​ឆ្ពោះទៅ​រក​ភាព​សំបូរ​សប្បាយ​រុងរឿង​នៅ​ឆ្នាំ​២០៥០​យ៉ាង​ពិតប្រាកដ​។

ដើម្បី​ឱ្យ​ព្រះរាជ​ពិធីបុណ្យ បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​ឆ្នាំ​២០២៤​នេះ​ទទួល​បាន​នូវ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណ​ល្អ​ប្រសើរ ឯកឧត្តម​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​បន្ត​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ពិធីបុណ្យ​នេះ​។

ក្នុង​នាម​ម្ចាស់​ទីតាំង​ក្នុង​នាម​អាជ្ញាធរ​ដែនដី​នឹង​ក្នុង​នាម​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​យើង​ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ជុំវិញ​បញ្ហា​ការពារ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ទៅ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​សប្បាយ​រីករាយ​នេះ​។ ឆ្នាំ​កន្លង​ទៅ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ បាន​អនុវត្ត​នូវ​កិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ ក៏​ដូច​ជា​បញ្ហា​អនាម័យ​ផង​ដែរ រហូត​ឈាន​ដល់​ការ​ទទួល​បាន​នូវ​ការ​កោតសរសើរ​ពី​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាដើម​។

សូម​បញ្ជាក់​ថា ការ​អនុវត្ត​លើ​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​អាជ្ញាធរ និង​កងកម្លាំង​សមត្ថ​បាន​អនុវត្ត​កិច្ច​ការងារ​នេះ​បាន​យ៉ាង​ល្អ​ប្រសើរ តាម​រយៈ​ការពារ​សុវត្ថិភាព​ទៅ​តាម​ផ្ទះ ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គឺជា​អ្នកបំរើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​កិច្ច​ការងារ​ល្អ​ប្រសើរ ក្នុង​ការ​ការពារ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​គត់​មុត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ក្រៅប្រទេស ដោយ​មិន​មានការ​ខ្វាយខ្វល់​ជុំវិញ​បញ្ហា​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ឡើយ ដែល​នេះ​បង្ហាញ​ពី​គំរូ​វីរភាព​មួយ​របស់​កងកម្លាំងប្រដាប់អាវុធ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​លះបង់​ជូន​ជាតិ​មាតុភូមិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ