ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ​មាន​ភូមិសាស្ត្រ​ជាប់មាត់​ទន្លេ ជិះ​កាណូត​ពិនិត្យ​សណ្តាប់ធ្នាប់​របៀបរៀបរយ ត្រៀម​ប្រារ​ព្វ​ព្រះរាជ​ពិធីបុណ្យ​អុំទូក

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​នា​ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ បាន​ដឹកនាំ មន្ទីរ​ពាក់ព័ន្ធ​មន្ត្រី…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​នា​ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ បាន​ដឹកនាំ មន្ទីរ​ពាក់ព័ន្ធ​មន្ត្រី និង​អាជ្ញាធរ​ខណ្ឌ ដែល​មាន​ភូមិសាស្ត្រ​ជាប់មាត់​ទន្លេ ចុះ​ពិនិត្យ សណ្តាប់ធ្នាប់​របៀបរៀបរយ តាម​ដង​ទន្លេ កន្លែង​ប្រារ​ព្វ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ។

លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ការ​ដឹកនាំ មន្ទីរ​ពាក់ព័ន្ធ​មន្ត្រី និង​អាជ្ញាធរ​ខណ្ឌ ដែល​មាន​ភូមិសាស្ត្រ​ជាប់មាត់​ទន្លេ ពី​សំណាក់​លោក ឃួ​ង ស្រេង នា​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​ចុង​ក្រោយ នៃ​ការ​សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាម​ដង​ទន្លេ ថា​តើ​បាន​រៀបចំ​ដូច​អ្វី ដែល​បាន​គ្រោងទុក​ទេ​។ ក្រោយ​ការ​ជិះ​កាណូត​មួយ​ជុំ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារ​អំពៅ ជ្រោយចង្វា និង​ខណ្ឌ​ឬ​ស្សី​កែវ​រួច ឃើញ​ថា អ្វី​ដែល​ជា​គម្រោង​គឺ​ក្រុមការងារ​អនុវត្ត​បាន​ល្អ រហូត​ទទួល​បានការ​កោតសរសើរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ទៀត​ផង ដោយ​ថា ឆ្នាំ​នេះ​ការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ បរិស្ថាន និង​ការ​រៀបចំ​ចំណតទូក ការ​ណូ​ត ទូក ង នៅ​តាម​ដង​ទន្លេ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ