ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឥដ្ឋ គេច​រថយន្ត​ឡិច​ស៊ិ​ស​៥៧០ រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​ម្ខាង បុក​រះ​យានយន្ត​៣​គ្រឿង​ទៀត ​របួសស្រាល​៣​នាក់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ មួយ​គ្រឿង បាន​ទាញ​ចង្កូត គេច​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៥៧០ មួយ​គ្រឿង បត់​ឆ្លងផ្លូវ ហើយ​រេ​ចង្កូត​ទៅ​ចូល​ចំណែក​ផ្លូវ​ម្ខាង​បុក​រះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​, ម៉ូតូ​កង់​បី​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ មួយ​គ្រឿង បាន​ទាញ​ចង្កូត គេច​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៥៧០ មួយ​គ្រឿង បត់​ឆ្លងផ្លូវ ហើយ​រេ​ចង្កូត​ទៅ​ចូល​ចំណែក​ផ្លូវ​ម្ខាង​បុក​រះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​, ម៉ូតូ​កង់​បី​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​រង​របួសស្រាល​ចំនួន​៣​នាក់ ហើយ​រថយន្ត​បាន​ជ្រុល​ចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​មុខ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត ដែល​បង្ក​គ្រោះថ្នាក់​នោះ ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ដឹក​ឥដ្ឋ ពណ៌​ស ទ្រុង​ខៀវ ពាក់​ផ្លា​ក​លេខ​តាកែវ 3A-4074 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​ប្រពន្ធ និង​កូន ព្រមទាំង​កម្មករ ។ ចំណែកឯ មធ្យោបាយ ៣​គ្រឿង​ទៀត ដែល​រង​ការ​ខូចខាត រួម​មាន ៖ ១. ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1GB-2042 ជិះ​ដោយ​បុរស​ម្នាក់​រង​របួសស្រាល ។ ២. រថយន្ត​ម៉ាក ឡិច​ស៊ី RX ៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ សៀម​រាម 2C-1906 មាន​មនុស្ស​មួយ​គ្រួសារ ៤​នាក់ រង​របួសស្រាល​ស្ត្រី​ម្នាក់ ។ ៣. កង់​បី​ឥណ្ឌា ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ (​ត​) 1HM-1835 ម្ចាស់​កង​បី​រង​របួសស្រាល ។

តាម​សាក្សី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ ចូល​ចំណែក​ផ្លូវ​ម្ខាង ទៅ​បុក​រះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣០០ មួយ​គ្រឿង​, ម៉ូតូ​១​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​កង់​បី​ម្នាក់ និង​ស្ត្រី​ម្នាក់​ជិះ​ក្នុង​រថយន្ត បាន​រង​របួសស្រាល ហើយ​រថយន្ត​បង្ក ក៏​បាន​រុញ​ម៉ូតូ​កង់​បី​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ ។

តាម​អ្នកបើកបរ បានអោយ​ដឹង​ថា មូលហេតុ ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នេះ ដោយសារ​តែ​វាក់​នឹង​រថយន្ត​ម៉ាក់​ឡិច​ស៊ី​ស​៥៧០​មួយ​គ្រឿង បើក​ឆ្លងផ្លូវ ហើយ​គាត់​បាន​ជាន់​ហ្វាំ​ង​មិន​ស៊ី ក៏​ទាញ​ចង្កូត​គេច ហើយ​ជ្រុល​បង្ក​ទៅ​ជា​គ្រោះថ្នាក់​តែ​ម្ដង ។

ភ្លាម​ៗ នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​សម្របសម្រួល និង​ទាក់ទង ហៅ​នគរបាល​ចរាចរណ៍ ចុះ​មក​វាស់វែង​បញ្ជូន​យានយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ