អតីតតារាម៉ូដែល Melania Trump អាយុ៥៤ឆ្នាំ ភរិយារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump មានទ្រព្យសម្បត្តិសរុបប្រមាណ៧០លានដុល្លារអាមេរិក ដែលភាគច្រើនប្រមូលបានតាមរយៈការបណ្តាក់ទុនអាជីវកម្មដែលទទួលបានជោគជ័យរបស់នាង ដែលមានដូចជាវិស័យម៉ូដ សកម្មភាពសង្គម និងការវិនិយោគអចលនទ្រព្យ។
កើតនៅប្រទេសស្លូវេនីក្នុងឆ្នាំ១៩៧០ Melania Trump បានចាប់ផ្តើមអាជីពជាតារាម៉ូដែលរបស់នាងតាំងពីក្មេង។ រូបរាងដ៏ស្រស់ស្អាតនិងភាពប៉ិនប្រសប់របស់ Melania នៅក្នុងវិស័យនេះបានជួយឱ្យនាងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។
នៅអាយុ១៨ឆ្នាំនាងបានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារបង្ហាញម៉ូដនៅទីក្រុង Milan (ប្រទេសអ៊ីតាលី) បានបង្ហាញខ្លួនយ៉ាងរហ័សក្នុងការដើរបង្ហាញម៉ូដ ក្នុងទីក្រុងប៉ារីសនិងMilan។
នៅពេលដែលនាងបានផ្លាស់ទៅរស់នៅទីក្រុង New York ដើម្បីរស់នៅ និងធ្វើការក្នុងឆ្នាំ 1996 នាងបានទទួលជោគជ័យជាបន្តបន្ទាប់នៅក្នុងអាជីពជាតារាម៉ូដែលរបស់នាង។ Melania បានក្លាយជាម៉ូដែលថតឱ្យក្របទស្សនាវដ្ដីល្បីៗដូចជា Vogue, Vanity Fair និង Glamour ។
Melania Trump បានកសាងអាជីពផ្ទាល់ខ្លួនដ៏រឹងមាំមួយ Melania បានបើកដំណើរការជាផ្លូវការនូវខ្សែសង្វាក់គ្រឿងអលង្ការដែលមានឈ្មោះថា Melania Timepieces and Jewelry ក្នុងឆ្នាំ ២០១០។ ម៉ាកយីហោរបស់នាងបានទទួលជោគជ័យផ្នែកពាណិជ្ជកម្មដ៏អស្ចារ្យ។
ក្នុងមួយទសវត្សរ៍កន្លងទៅនេះ ប្រាក់ចំណូលដែលនាងរកបានពីម៉ាកយីហោនេះមានចំនួន ៤៥ លានដុល្លារ ។ កាលពីឆ្នាំមុន ស្ត្រីអ្នកជំនួញរូបនេះ រកចំណូលបានជាង៧ លានដុល្លារ ពីម៉ាកគ្រឿងអលង្ការរបស់នាង ដែលបង្ហាញថាអាជីវកម្មនេះនៅតែរីកចម្រើនជាលំដាប់។
ទោះបីជានាងផ្អាកអាជីពជាតារាម៉ូដែល ដើម្បីផ្តោតលើតួនាទីជាភរិយា និងជាម្តាយក៏ដោយ ក៏ Melania Trump នៅតែធ្វើសកម្មភាពសង្គមយ៉ាងសកម្ម។ យុទ្ធនាការ របស់នាង Be Best លើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងរាងកាយរបស់កុមារ។លើសពីនេះ Melania ក៏បានបញ្ចេញនូវអនុស្សាវរីយដ៏គួរឲ្យកត់សម្គាល់ ដោយបានចែករំលែកសារដ៏មានអត្ថន័យជាច្រើនដល់សហគមន៍ និងសង្គមផងដែរ។
យោងតាម កាសែត The New York Times នាងបានជួប ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ក្នុងឆ្នាំ១៩៩៨ ។ ប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ២០០៥ ដែលជាការរៀបការលើកទី៣ របស់ Donald Trump និងលើកទី១ របស់ Melania៕ ប្រភព៖ https://e.vnexpress.net/news/business/companies/how-does-melania-trump-amass-her-70m-fortune-4813739.html
ចែករំលែកព័តមាននេះ