ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​ខណ្ឌ​៧​មក​រា បញ្ជាឲ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់ ក្រោយ​ជិះ​ម៉ូតូ​បង្ហោះតាមផ្លូវ​ជា​សា​ធារ​ណៈ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា ក្រោម​ការ​ដឹកនាំ​របស់​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ទោ ជុន ប៊ុ​ន​ណា​ន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា ក្រោម​ការ​ដឹកនាំ​របស់​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ទោ ជុន ប៊ុ​ន​ណា​ន អធិការ​នគរបាល​ខណ្ឌ​៧​មក​រា ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន​ពីរ​នាក់ ឲ្យ​ខាន​តែ​បាន ដើម្បី​មក​ធ្វើការ​អប់រំ ក្រោយ​ឃើញ​មាន​បណ្ដាញ​សង្គម​បង្ហោះ​ជា​សាធារណៈ នូវ​សកម្ម​ក្មេង​ទំនើង​ពីរ​នាក់ ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ ។

ក្រោយ​លោក​អធិការ​នគរបាល​ខណ្ឌ​៧​មក​រា បាន​ទទួល​បទបញ្ជា​ពី​លោក​អភិបាល​ខណ្ឌ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ ២០២៤​នេះ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទាំង​២​នាក់​នេះ យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ ធ្វើការ​អប់រំ ណែនាំ និង​ឲ្យ​អាណាព្យាបាល មក​ធ្វើ​កិច្ចសន្យាធានា ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​ម៉ូតូ​ត្រូវ​បាន​អាជ្ញាធរ​ដកហូត​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌ រយៈពេល​០៣​ខែ ទើប​ឲ្យ​យក​ទៅ​វិញ ។

គួរ​បញ្ជាក់​ផង​ដែរ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ មាន​ក្រុម​ក្មេង​ទំនើង​ពីរ​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​ជិះ​ម៉ូតូ ម៉ា​កនិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1KU-7244 បង្ហោះ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ទិស​ដៅ​ពី​ស្ដុ​ប​អាង​ទឹក​ទៅ​ស្តុ​ប​ផ្សា​ដេប៉ូ មូលដ្ឋាន​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ជា​សាធារណៈ បង្ក​ភាព​អនាធិបតេយ្យ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ