ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ឡានមួយ​គ្រឿង ស្រាប់តែ​​រក​ឃើញ​ថ្នាំ.​ញៀ.ន.​ជាង​១​លាន​គ្រា.ប់

3 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​ ​នារសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា​ ២០២៤ ​បាន​បង្ហាញ​អត្ត​សញ្ញាណ​ជនសង្ស័យ​ម្នាក់ជា​ជនជាតិ​ឡាវ​ ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ខុសច្បាប់(​យ៉ា​ម៉ា​)​មាន​ចំនួន​រាប់​លាន​គ្រាប់​ ។ ​លោក…

ខេត្តស្ទឹងត្រែង​ ៖ ​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​ ​នារសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា​ ២០២៤ ​បាន​បង្ហាញ​អត្ត​សញ្ញាណ​ជនសង្ស័យ​ម្នាក់ជា​ជនជាតិ​ឡាវ​ ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ខុសច្បាប់(​យ៉ា​ម៉ា​)​មាន​ចំនួន​រាប់​លាន​គ្រាប់​ ។

​លោក ផៃ រស្មី ស្នងការ​រង​ទទួលផែន​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អោយ​ដឹង​ថា ​កាល​ថ្ងៃ​ទី​០៩  ខែវិច្ឆិកា  ឆ្នាំ​២០២៤  វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ កម្លាំង​ជំនាញ​ប៉ុស្តិ៍​នគរ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ បាន​ត្រួតពិនិត្យ​ឆែកឆេរ​លើ​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក FORTUNER ពណ៌.​ស ​ស្លាក​លេខ​ឡាវ១១១៥ ប្រទះឃើញ​វត្ថុ​តាង​ជា​គ្រឿង​ញៀន​ចំនួន​១៦៧​ដុំ គ្រានោះ​ កម្លាំង​ជំនាញ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ភ្លាម​ៗ​ ។

លោក​បន្ត​ថា​ ក្រោយ​ការ​ត្រួតពិនិត្យ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ក្នុង​រថយន្ត​ខាងលើ​ កម្លាំង​ជំនាញ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ព្រំដែន​បាន​ទំនាក់​ទំ​នង ​សហការ​ធ្វើ​កំណត់ហេតុប្រគល់រថយន្ត និង​វត្ថុ​តាង ព្រមទាំង​សម្ភារ​ខាងលើ មក​អោយ​កម្លាំង​ជំនាញកា​រិយា​ល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​បន្ត​នីតិវិធី ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ិ​ន សុហឹ​ង ព្រះរាជអាជ្ញា​រង សាលាដំបូង​ខេត្តស្ទឹងត្រែង​ ។​

លោកស្នងការ​រង​រូប​នេះ​បន្ត​ថា ​ក្នុង​សកម្មភាព​ខាងលើ​ ក៏​មានការ​ចូលរួម​សហការ​ពី​កម្លាំង​មួយ​ចំនួន​ទៀត​ដូចជា​កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៧០១កម្លាំង​ជំនាញ​នៃ​អធិការដ្ឋា​ន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​​សែន​ជ័យ​ផង​ដែរ​ ។ ​

ជនសង្ស័យ​ខាងលើ ​ឈ្មោះ VUE YENG ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត​០៥.០២.១៩៩៣ ជនជាតិ​ឡាវ ទី​ក​ន្លែង​បច្ចុប្បន្ន​ប្រទេស​ឡាវ ប្រើ​លិ​ខិ​ឆ្លងដែន​លេខ P 1859439 ​។ ​ក្រោយ​ការ​បញ្ជូន​ជនសង្ស័យ​រួម​វត្ថុ​តាង​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​កម្លាំង​ជំនាញ​នៃ​កា​រិ​យាល័យ​ប្រឆាំង​គ្រឿងញៀន​ក៏​បាន​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ក្រោយ​កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​លើ​វត្ថុ​តាង​បាន​បញ្ជាក់​ថា វត្ថុ​តាង​ទាំងនោះ​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន ១៦៧​ដុំ ទម្ងន់​សុទ្ធ ៩៣​គីឡូ និង​០៩៧.២៥​ក្រាម  គិត​ជា​គ្រាប់​ប្រហែល​ចំនួន ១,០៣៤,៤១៣គ្រាប់​។​ក្នុង​នោះ​ដែរ​កម្លាំង​ជំនាញ​ក៏​បាន​ដកហូត​សម្ភារៈ​ដូច​ជា​រថយន្ត០១​គ្រឿងម៉ាFORTUNER ពណ៌.ស ស្លាក​លេខ​១១១៥ ទូរស័ព្ទ​ដៃ​ចំនួន ០៣​គ្រឿង​និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ជនជាតិ​ឡាវ​រួម​និង​វត្ថុ​តាម​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ