ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ថៃ​ដែល​មហាជន​ខ្មែរ​ប្រតិកម្ម ពេល​នេះក៏​ត្រូវ​​ពលរដ្ឋ​​ខ្លួនឯង​ផ្ទុះ​ការ​ខឹង​សម្បារ និងឱ្យ​​ឈប់ចា.ក់ផ្សាយ

3 ថ្ងៃ មុន

​​(ថៃ) ៖ ភាពយន្ត​បុរាណ​ថៃ​ដែល​តួ​ស្រី​ម៉ៃ​ ដា​វី​កា ឈ្លៀ​ក​ឈុត​អ​ប្សរា ​និង​ប្រើ​អក្សរ​បុរាណ​ខ្មែរ​កំពុង​តែ​មា​ជួប​​រឿង​ស៊យ​ធំ ក្រោយ​ផ្ទុះ​ប្រតិកម្ម​ពី​អ្នក​ទស្សនា​ដោយសារ​តែ​ឈុត​ឆាក​បំពុល​សត្វ​ឆ្មា ។​ ជឿជាក់​ថា អ្នក​តាមដាន​បណ្តាញ​សង្គម​មួយ​ចំនួន​ធំ…

​​(ថៃ) ៖ ភាពយន្ត​បុរាណ​ថៃ​ដែល​តួ​ស្រី​ម៉ៃ​ ដា​វី​កា ឈ្លៀ​ក​ឈុត​អ​ប្សរា ​និង​ប្រើ​អក្សរ​បុរាណ​ខ្មែរ​កំពុង​តែ​មា​ជួប​​រឿង​ស៊យ​ធំ ក្រោយ​ផ្ទុះ​ប្រតិកម្ម​ពី​អ្នក​ទស្សនា​ដោយសារ​តែ​ឈុត​ឆាក​បំពុល​សត្វ​ឆ្មា ។​ ជឿជាក់​ថា អ្នក​តាមដាន​បណ្តាញ​សង្គម​មួយ​ចំនួន​ធំ ពិតជា​ធ្លាប់​បានដឹង ធ្លាប់​បានឮ​នូវ​រឿងរ៉ាវ​ចម្រូងចម្រាស់​ ពាក់ព័ន្ធ​ទៅ​នឹង​ភាពយន្ត​ភាគ​បុរាណ​ថៃ​ថ្មី​មួយ​រឿង ដែល​មាន​តារា​ស្រី​ល្បីឈ្មោះ ម៉ៃ ដា​វី​កា ដើរតួ​ជា “Mae Yua/ មេ​ហួ ឬ Empress of Ayuttaya ។

នៅ​ក្នុង​រឿង​នេះ គេ​ឃើញ​តួអង្គ​ស្រី​សំខាន់​ៗ ខ្លះ​គ្រង​ឈុត​អ​ប្សា​រា ខ្លះ​គ្រង​ឈុត​បុរាណ ហើយ​ដែល​វា​សឹងតែ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ឈុត​បុរាណ​ខ្មែរ​ ដែល​មាននៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ ​។ អ្នក​ទស្សនា ក៏​ប្រទះ​ឃើញ​អក្សរ​បុរាណ​ខ្មែរ យ័ន្ត​ខ្មែរ ក៏​ដូច​ជា​ពិធី​សាសនា​បុរាណ​របស់​មហាក្សត្រ​ខ្មែរ​សំខាន់​ៗ​នៅ​ក្នុង​សាច់​រឿង​ដូច​គ្នា​ ។

​ចំណុចរសើប​ៗ​ទាំង​អម្បាល​មា​ណ​នេះ បង្កើត​ឱ្យ​មាន​រលក​នៃ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម និង​មហាជន​ខ្មែរ ទៅ​កាន់​ផលិតករ​ភាពយន្ត​របស់​ផ្ទះ​លេខ​២ ដែល​មាន​ចេតនា​បង្កើត​ឱ្យ​រឿងរ៉ាវ​ស្រ​ដៀង​ៗ​គ្នា​នេះ កើត​មាន​ឡើង​ច្រើន​លើក​ច្រើន​សារ​រាប់​មិន​អស់​មក​ហើយ ​។

​យ៉ាងណា​ក៏​ដោយ ថ្មី​បំផុត​ចុង​ក្រោយ រឿងបុរាណ​របស់​ប៉ុស្តិ៍​លេខ​១ ថៃ​មួយ​នេះ ហាក់​ត្រូវ​បណ្តាសារ​ដូនតា​ខ្មែរ ឬ​ក៏​យ៉ាងណា​នោះ​ទេ ដោយ​ទទួល​រង​នូវ​សន្ទុះ​នៃ​ការ​ខឹងសម្បារ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាជន​ថៃ ក្រោយ​​ពី​ចាក់​ផ្សាយ​ត្រង់​ឈុត បំពុល​សម្លាប់សត្វ​ឆ្មារ ដែល​នៅ​ពេល​នេះ វា​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក ប្រឈម​មុខ​នឹង​ភាព​មិន​ច្បាស់លាស់​ថា ​អាច​បន្ត​ចាក់​ផ្សាយ​ដល់​ចប់​ឬ​ក៏​អត់? ជា​ពិសេស ក្រុម​អ្នក​ស្រឡាញ់​សត្វ​ទូ​ទាំង​ប្រទេស​ថៃ បាន​បង្កើត​យុទ្ធនាការ​មិន​ឱ្យ​ទ​ស្សាន​រឿង​នេះ ទាមទារ​ឱ្យ​ម្ចាស់​ស្ព័ន​ស័​រដក​ការ​ឧបត្ថម្ភ និង​ស្នើ​ដក​ចេញពី Netflix ជាមួយនឹង​ប្រើ hashtag #Ban​MaeYua ។

ជា​ពិសេស បញ្ហា​នេះ​ ក៏​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ថៃ​ ឈាន​ទៅ​បើក​ការ​ស៊ើប​អង្កេត​តាម​ផ្លូវច្បាប់ ដែល​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ធ្វើបាប​សត្វ​ថែម​ទៀត​ផង ​។ ប្រភព​ពី​ផេ​ក Thai​land star – Cambodia Fanclub បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤​ថា «Drama ក្ដៅ​គគុក​នៅ​ពេល​នេះ ! អ្នក​ទស្សនា​បាន​ប្រតិកម្ម​ខ្លាំង​លើ​រឿង មែ​ហ្យួ ដែល​មាន​ឈុត​ធ្វើ​ទារុណកម្ម​ដាក់​ថ្នាំ​បំពុល​លើ​សត្វ​ឆ្មា​ ។ ក្រោយ​ពី​ឈុត​នេះ ​បាន​ចាក់​ផ្សាយ​ចេញ​ទៅ​រួច​ហើយ​ធ្វើ​ឱ្យ​កើតជា​ការ​ជជែក​វែកញែក​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​រហូត​ដល់​មានការ​បង្កើត Hastag #BanMaeYua ឈប់​ឲ​ចាក់​ផ្សាយ​ទៀត​ផង ​។

​ក្នុងថ្ងៃនេះ​ ខាង​បុ​ស្តិ៍​ក៏​បាន​ចេញ​លិខិត​សុំ​ទោស​ជា​សាធារណៈ​ហើយ រីឯ​តារា​សម្ដែង​ក្នុង​រឿង​នេះ​ក៏​ចេញ​មក​សុំ​ទោស​ជា​បន្តបន្ទាប់​។ ចំណែក​អ្នកដឹកនាំ​ក៏​បាន​ចេញ​មក​បកស្រាយ​ថា ពេល​នេះ​ សត្វ​ឆ្មា​នោះ​គឺ​មាន​សុវត្ថិ​ភាពល្អ មិន​មាន​អ្វី​ប៉ះពាល់​ដល់​អាយុជីវិត​វា​ឡើយ ទោះបីជា​ក្នុង​រឿង​នោះ​គេ​ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្មា​នោះ​ស្ដែង​ៗ​ក៏​ពិតមែន តែ​មាន​បសុពេទ្យ​នៅ​ចាំ​មើលថែ​និង​ណែនាំ​ពី​ខាង​ក្រោយ​ជា​និច្ច​ ។

យ៉ាងណាមិញ​ អ្នក​ទស្សនា​នៅ​តែ​មិន​ព្រម ព្រោះ​ឈុត​នេះ​វា​ដូច​ជា​ប៉ះពាល់​អារម្មណ៍​អ្នក​ទស្សនា និង​អ្នក​ស្រលាញ់​សត្វ​យ៉ាង​ខ្លាំង​។ លើស​ពី​នេះ​មាន​មតិ​រិះគន់​ថា រឿង​នេះ​សាច់​រឿង​ភ្លាវ​សាហាវ ហើយ​គេ Rate ឲ 0/10  ។

ចំពោះ​សាច់​រឿង​ឱ្យ​កាន់តែ​លម្អិត​ថែម​ទៀត​នោះ ត្រូវ​បាន​ផេ​ក To Night – យប់​នេះ ចេញ​មក​សង្ខេប​អោយ​ដឹង​ថា មូលហេតុ​នៃ​បញ្ហា​កើតឡើង ដោយសារ​តែ​ភាគ​ទី​៥ ដែល​ចាក់​ផ្សាយ​ត្រង់​ឈុត​មួយ​ដែល​ព្រះ​ស្នំ Tanyong (​សម្តែង​ដោយ Fern Nopjira) សង្ស័យ​ថា Thao Srisudachan នឹង​បំ​ពុ​-​ល Phra Chai Racha ជាមួយនឹង​តែ ដូច្នេះ​នាង​បានឱ្យ​មេដោះ​របស់​ឈ្មោះ «​ថោ​ង​ឌី​» ឱ្យ​ទឹកតែ នោះ​ទៅ​ឆ្មា​ផឹក ដើម្បី​សាកល្បង​ថា ពុល​ឬ​អត់ ហើយ​ភ្លាម​ៗ​នោះ ឆ្មា​មួយ​ក្បាល​នោះ បាន​ពុល​ប្រកាច់ ហើយ​ស្រែ​កថា ម៉ែ​វ ហើយ​ក៏​ងាប់​ភ្លាម​ៗ ។

​ត្រង់​ឈុត​នេះ អ្នក​ទស្សនា​បាន​សរសើរ​ថា សត្វ​ឆ្មា​នេះ​សម្តែង​បាន​ល្អ ប៉ុន្តែ​ក៏​ផ្ទុះ​ជា​សំណួរ​ថា តើ​ឆ្មាកំពុង​សម្តែង ឬ​ប្រកាច់​ដោយសារ​តែ​ពុល​ថ្នាំ​ពិត​ឬ​យ៉ាងណា? ឆ្លើយ​តប​នឹង​សំណួរ​អ្នក​មើល​ខាងលើ​នេះ តួ​អង្គ​ម្នាក់​ដែល​បំពុល​ឆ្មាបាន​ចេញ​ម​បង្ហោះ​សារតាម​បណ្តាញ​សង្គម ​ដោយ​និយាយ​ដូច​គ្មាន​រឿង​អី​កើតឡើង និង​អះអាង​ថា ឆ្មាពិតជា​ត្រូវ​បាន​ចាក់​ថ្នាំស្ពឹក​ឱ្យ​ប្រកាច់ និង​ថ្នាំ​សណ្តំ​ដោយ​សន្លប់ ដូច​ងាប់​ពិត​ៗ​ ។

​ការ​បង្ហោះ​នេះឯង នាំ​ឱ្យ​ផ្ទុះ​ប្រតិកម្ម​ពី​ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម ដោយ​ពួក​គេ​មិន​អាច​ទទួលយក​រឿង​នេះ​បាន​ទេ ទោះជា​មានការ​បកស្រាយ​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នកដឹកនាំ និង​ស្ថា​ន័យ​ទូរទស្សន៍​ថា សត្វ​ឆ្មា​ខ្មៅ​មួយ​ក្បាល​នោះ មិន​មាន​បញ្ហា និង​នៅ​មានជីវិត​យ៉ាងណា​ក្តី ។

លោក​បណ្ឌិត​. Phermsin Boonnom អ្នកឯកទេស​ខាង​ពេទ្យសត្វ​មក​ពី​ផ្នែក​សុខុ​មាលភាព​សត្វ និង​សេវាកម្ម​បសុសត្វ នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ​ចាត់​ទុក​ថា ជា​អំពើ​ឃោរឃៅ​យ៉ាង​សាហាវ​ ។

នៅ​ថ្ងៃ​ទី​១១ ​វិច្ឆិកា ឆ្នាំ​២០២៤ នាយកដ្ឋាន​បសុសត្វ​របស់​ប្រទេស​ថៃ បាន​ចេញ​លិខិត​កោះហៅ​ទៅ​
អោយ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​មួយ ដើម្បី​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ដែល​រួម​ទាំង​អ្នកដឹកនាំ​រឿងអ្នក​ថែទាំ​ឆ្មា និង​អ្នកជំនាញ​ដែល​អះអាង​ថា បាន​ចាក់​ថ្នាំស្ពឹក​ដល់​ឆ្មា អោយ​ចូលខ្លួន​ឱ្យមក​ផ្តល់​ព័ត៌មាន​លម្អិត​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​។

ក្រៅពី​នេះ ក្រុម​បសុពេទ្យ​មក​ពី​ផ្នែក​សុខុមាលភាព​សត្វ នឹង​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​បឋម ការ​ធ្វើតេស្ត​ឈាម និង​កាំរស្មីអ៊ិច​ទ្រូង​ទៅ​លើ​សត្វ​ឆ្មារ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ជន​រង​គ្រោះ​។

ជាបឋម ប្រសិនបើ​ការ​ស៊ើបអង្កេត​រក​ឃើញ​ថា បុគ្គល​ចាក់​ថ្នាំ​អោយ​ឆ្មាដែល​ខាង​ស្ថានីយ និង​អ្នកដឹកនាំ​រឿង​អះអាង​ថា ជា​«​អ្នកជំនាញ​»នោះ មិនមែន​ជា​ពេទ្យសត្វ រឿង​នេះ​នឹង​ក្លាយទៅជា​បទល្មើស​ក្រោម​ច្បាប់​ស្តី​ពី​វិជ្ជាជីវៈ​ពេទ្យសត្វ​ ។ ហើយ​ការ​ដែល​ចាក់​ថ្នាំស្ពឹក​ឱ្យ​ឆ្មា ធ្វើ​ឡើង​ដោយ​មនុស្ស​ធម្មតា មិនមែន​ពេទ្យសត្វ​នោះ គឺជា​បទល្មើស នៃ​អំពើ​ឃោរឃៅ​លើ​សត្វ និង​ច្បាប់​សុខុមាលភាព​សត្វ ផ្នែក​ទី​២០ ដែល​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មិន​លើស​ពី​២​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​មិន​លើស​ពី​៤​ម៉ឺន​បាត ឬ​ទាំង​ពីរ​៕

កែសម្រួលដោយ