ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឆ្នេរទេសចរណ៍ព្រែកត្រែងខេត្តព្រះសីហនុឥតមានសណ្តាប់ធ្នាប់ល្អទេ​

3 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ចុងសប្តាហ៍ព្រឹកថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវទេសចរណ៍ជាតិ ដែលបានធ្វើដំណើរចូលមកកំសាន្តនៅចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ១…

ខេត្តព្រះសីហនុ ៖ ចុងសប្តាហ៍ព្រឹកថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវទេសចរណ៍ជាតិ ដែលបានធ្វើដំណើរចូលមកកំសាន្តនៅចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ១ សង្កាត់ លេខ១ ក្រុង/ខេត្តព្រះសីហនុ បានសំដែងការមិនសប្បាយចិត្ត ដោយសារតែចំណុចឆ្នេរដែលមានខ្សាច់ដ៍សរក្បុស ត្រូវបានរថយន្តសណ្តោងរឺម៉កដឹកកុងតឺ​ន័រជាច្រើនគ្រឿងមកឈប់ចតទាំងយប់ទាំងថ្ងៃបាំងឆ្នេរជិតអស់បង្កការលំបាករំខានដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចូលមកកំសាន្ត។

ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចូលមកកំសាន្តបានឲ្យដឹងបន្ថែមទៀតថា ជារៀងរាល់ចុងសប្តាហ៍ពួកគាត់តែងតែធ្វើដំណើរជាលក្ខណៈគ្រួសារដើម្បីបានមកស្រូបយកខ្យល់អាកាសបរិសុទ្ធនៅឆ្នេរព្រែកត្រែងនិងបានមុជទឹកសមុទ្រលេងកំសាន្តបន្ទាប់ពីបានសម្រាកពីការងារ។

ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា កន្លងមកគាត់សង្កេតឃើញថាតំបន់ឆ្នេរកំសាន្តព្រែកត្រែងបានរៀបចំស្អាតមានសោភ័ណ្ឌភាពបរិស្ថានអនាម័យល្អ មានកន្លែងចំណតរថយន្តប្រភេទទេសចរណ៍បង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចូលមកកំសាន្ត ។ប៉ុន្តែមូយរយៈចុងក្រោយនេះស្រាប់តែមានរថយន្តធុនធំសណ្តោងរឺម៉កដឹកទូកុងតឺ​ន័រជាច្រើនគ្រឿងមកឈប់ចតទាំងយប់ទាំងថ្ងៃបន្តកន្ទុយគ្នាបាំងជិតឆ្នេរកំសាន្តយ៉ាងអនាធិបតេយ្យ​។

កន្លែងខ្លះទៀតបែកផុងដីជាងនេះទៅទៀតការមកឈប់ចតរថយន្តខាងលើស្នាក់នៅជាប្រចាំរបស់អ្នកបើកបរបានបន្ទោរបង់ពាសវាលពាសកាលជះក្លិនឆ្អេះឆ្អាប ប៉ះពាល់ធ្ងន់ធ្ងរដល់សោភ័ណ្ឌភាព អនាម័យបរិស្ថាននៅតំបន់ឆ្នេរកំសាន្តខាងលើ។

ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចូលមកកំសាន្តឆ្នេរ(ព្រែកត្រែង​)បានធ្វើការរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវនិងអាជ្ញាធរក្រុងព្រះសីហនុថា ករណីម្ចាស់ក្រុម​ហ៊ុនរថយន្តដឹកជញ្ជូនយករថយន្តមកឈប់ចតនៅតំបន់កំសាន្តទេសចរណ៍ បែបមិនរៀបរយយ៉ាងរំភើយបែបនេះបានដោយសារតែភាពកំសោយការងារទេសចររបស់អាជ្ញាមូលដ្ឋាននេះតែម្តង។

ប្រភពខាងលើបានសំណូមពរដល់ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ មេត្តាជួយដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងពីខាងលើនេះផងកុំឲ្យជាប់គាំងត្រគាកស្តូកយ៉ាងនេះ បើបណ្តែតបណ្តោយឲ្យកើតមានសកម្មភាពបែបនេះភ្ញៀវទេសចរណ៍ពិតជាមិនសប្បាយចិត្តឈានដល់ពួកគាត់លែងមកលេងកំសាន្តទៀតផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ