ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន! ឲ្យ​តែ​ថ្ងៃ​សៅរ៍​ និង​​អាទិត្យ​ណាត់គ្នា​ជ.ល់​មា.ន់ ត្រូវ​សមត្ថកិច្ចបង្ក្រាប

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជរាជ​ធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​សង្វៀន​ជ.ល់​មា.ន់​មួយ​កន្លែង ហើយ​ក៏​បាន​ចុះ​ទៅ​ឆ្មក់​បង្ក្រាប ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ជ.ល់​មា.ន់បាន​មួយ​ចំនួន ចំណែក​ជាច្រើន​នាក់​ទៀត​រត់​គេច​រួចបាត់ ។ ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ​៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជរាជ​ធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​សង្វៀន​ជ.ល់​មា.ន់​មួយ​កន្លែង ហើយ​ក៏​បាន​ចុះ​ទៅ​ឆ្មក់​បង្ក្រាប ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ជ.ល់​មា.ន់បាន​មួយ​ចំនួន ចំណែក​ជាច្រើន​នាក់​ទៀត​រត់​គេច​រួចបាត់ ។

ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ាង​ជាង​១១​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ដី​ទំនេរ​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​ បាន​និយាយ​ថា ក្រុម​អ្នក​ជ.ល់​មា.ន់​ជា​ច្រើន​នាក់​ បាន​បង្កើត​សង្វៀន​ជ.ល់​មា.ន់​មួយ​កន្លែង​នោះ ហើយ​កន្លង​មក ​ពួក​គាត់​តែងតែ​ណាត់គ្នា​​ពី​ខាងក្រៅ ដោយ​​ត្រូវរ៉ូវ​គ្នា​ហើយ ទើប​យក​មា.ន់​១​គូរ ឬ ២​គូរ ​ទៅ​ជ.ល់​ភ្នា.ល់​ដាក់​លុយ​នៅ​សង្វៀន​នោះ ។ ភាគច្រើន​ពួក​គេ​ជ.ល់​មា.ន់នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ ហើយ​ក្រោយមក ក៏​​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជរាជ​ធានី​ភ្នំពេញ ស្រាវជ្រាវ​ដឹង ​ក៏​បាន​ចុះ​ទៅ​ឆ្មក់​បង្ក្រាប​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈ​ពេល​ឃើញ​នគរបាល​ចុះ​ទៅ​ដល់​ ក្រុម​អ្នក​ជ.ល់​មា.ន់​​ទាំងនោះ​ បាន​នាំ​គ្នា​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​ចំនួន​៨​នាក់ និង​ដក​ហូត​មាន់គក​២​ក្បាល និង​ម៉ូតូ​១​គ្រឿង រីឯ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រត់​គេចខ្លួន​រួច ។ បន្ទាប់​ពី​​ធ្វើ​ការ​ឃាត់ខ្លួន​អ្នក​ទាំងនោះ​ហើយ សមត្ថកិច្ច​​​​បាន​នាំ​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ