ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ និង​ទិវា​កំណើតនៃ​កង​យោធ​ពល​ខេមរភូមិន្ទ

4 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម…

ខេត្តស្វាយរៀង​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩​វិច្ឆិកា (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២៤) និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ ឆ្នាំ​២០២៤ ស្ថិត​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ក្រុង​ស្វាយ​រៀង​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការ​រង​នគរបាល​ខេត្ត មេបញ្ជាការ មេបញ្ជាការ​រង​តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​រង​ស្វាយ​រៀង និង​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ក្រុង​ស្វាយ​រៀង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង៣​ប្រភេទ ចូលរួម​ប្រមាណ ២,៦០០​នាក់​។

ទិវាប្រកបដោយ​អត្ថន័យ​នេះ​ គឺជា​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​នៅ​ថ្ងៃនេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​កាន់តែ​ច្បាស់​អំពី​ការ​រំដោះប្រទេស​ឲ្យ​រួច​ផុត​ពី​របប​អាណានិគមនិយម​បារាំង​។

ក្នុង​អង្គពិធី​ទាំងមូល សូម​សម្ដែង​នូវ​កត្តញ្ញូតាធម៌ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហ​នុ អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​បូជា​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​នាំ​មក​នូវ​សន្តិភាព ការ​ផ្សះ​ផ្សារ​ជាតិ ភាព​ចម្រុងចម្រើន និង​កិត្តិយស​ដល់​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​។​

ក្នុង​ឱកាស​នោះ​ដែរ បាន​រៀបចំ​ពិធី​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​​ប័​ង្សុ​កូ​ល​ ឧ​ទ្ទិស​មហាកុសល​ជូន​ព្រះ​បរម​រតន​កោដ្ឋ និង​វីរៈជន​ខ្មែរ​គ្រប់​ជំនាន់​ ដែល​បាន​បូជាជីវិត​សម្រាប់​មាតុភូមិ សូម​ឲ្យ​ព្រះ​វិញ្ញាណ​ខ​ន្ត័​ព្រះ​អង្គ​យាង​សោយ​សុគតិភព​។​ បន្ទាប់​មក​ក៏​មាន​បង្ហោះ​ប៉េង​ប៉ោង ជា​កិច្ចបញ្ចប់​ពិធី​​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ