ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​​វៀតណាម​ប្រុស-ស្រី​​០៦​នាក់​​ ពី​បទ​ជួញ​​ដូរ​គ្រឿ.ង.ញៀ.ន.​ជាង​៣​គីឡូ​​

1 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ស្នងការ​នគ​បាល​ខេត្តស្វាយរៀង​​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០៦​នាក់ (ស្រី​០១​នាក់) ​ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​​ថ្នាំ​ញៀន​ជាង​០៣​គីឡូក្រាម អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» គ្រាប់​១២​គ្រាប់ ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​០៥​គ្រឿង…

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ស្នងការ​នគ​បាល​ខេត្តស្វាយរៀង​​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០៦​នាក់ (ស្រី​០១​នាក់) ​ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​​ថ្នាំ​ញៀន​ជាង​០៣​គីឡូក្រាម អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» គ្រាប់​១២​គ្រាប់ ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​០៥​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​១០​គ្រឿង ម៉ូតូ​ចំនួន​០៣​គ្រឿង លិខិតឆ្លងដែន​០៥​ច្បាប់ ​និង​សម្ភារ​ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បា​នប​ញ្ជួ​ន​ជន​សង្ស័យ ​រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយ​រៀង ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​លើក​ឡើង​ថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​០៦​នាក់​នេះ ​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ករណី​ជួញដូរ រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និងកាន់កាប់​អាវុធ​គ្រាប់រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ​ទី​០៤ ​ខែវិច្ឆិកា​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១-២-៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម​ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត បន្ទប់​ជួល​លេខ​F9 ‘F10 ចំណុច​ផ្លូវ​វត្ត​តាឡុ​ក ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​និង​បន្ទប់​ជួល​លេខ​F02 ខាងក្រោយ​កា​រ៉ា​ស់​សាំង​កាល​តិច​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត​។

​ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា សមត្ថកិច្ច​ជំនាញ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​តាម​ទូរ​សព្ទ័​នៅ​បន្ទប់​ជួល​លេខ​០១ លេខ​០២​និង​លេខ​០៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត មានមុខ​សញ្ញា​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន​។

​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត កម្លាំង​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល​សង្កាត់​បា​វិត​ចុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា​ដោយ​សម្របសម្រួល​ពី​លោក​ហួត​វិចិត្រ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថ​កិច្ច​ឈាន​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់​ភេទ​ប្រុស​ជនជាតិ​វៀតណាម​ និង​បាន​ធ្វើការ​ឆែកឆេ​បន្ទប់​ស្នាក់​នៅ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​០៣​នាក់​ទៀត​បុរស​០២​នាក់​ស្រី​១​នាក់ សរុប​០៦​នាក់​ស្រី​ម្នាក់​និង​ដកហូត​វត្ថុ​តាង រួម​មាន​៖១,​គ្រឿងញៀន​ជាង​០៣​គីឡូក្រាម ២, អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» គ្រាប់​១២​គ្រាប់ ៣,​ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​០៥​គ្រឿង​៤, ទូរ​សព្ទ័​ដៃ​ចំនួន​១០​គ្រឿង ៥,​ម៉ូតូ​ចំនួន​០៣​គ្រឿង ៦,​លិខិតឆ្លងដែន​០៥​ច្បាប់​និង​សម្ភារៈ​ឧបករណ៍​កែ​ឆ្នៃ​មួយ​ចំនួន​ទៀត ។

​ប្រភព​បន្ត​ថា ក្រោយ​ពី​ស្រាវជ្រាវ​និង​សួរ​ចម្លើយ រួច ជនសង្ស័យ​ទាំង​០៦​នាក់​រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៧​ វិច្ឆិកា​២០២៤ លោក​ព្រះរាជអាជ្ញា រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ