បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ដែលធ្វើសកម្មភាពលួចកា.ច់សោ.កម៉ូតូ១គ្រឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ ជនសង្ស័យឈ្មោះ ឡុង រ៉ូសា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ថា ៖ នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចេញល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិមូលដ្ឋានបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង និង១គ្រឿងទៀត ត្រូវបានធាក់រុញពីក្រោយហើយសង្ស័យឃាត់សួរនាំ ស្រាប់តែម្នាក់ដឹងខ្លួនជិះម៉ូតូគេចខ្លួនបាត់ នៅសល់ម្នាក់ និងដែលរុញឃាត់មកសួរនាំ ជាម៉ូតូដែលធ្វើសកម្មភាពលួច កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តប់ផ្សារកណ្តាល ស្ថិតភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ក្រោយឃាត់ខ្លួនសង្ស័យម្នាក់ និងម៉ូតូ១គ្រឿងនាំយកសាកសួរតាមចម្លើយសារជនសង្ស័យ២នាក់នេះ បានធ្វើសកម្មភាពលួចកា.ច់សោកម៉ូតូហើយជិះម៉ូតូ១គ្រឿង និង១គ្រឿងទៀតធាក់ចេញពីកន្លែងកើតហេតុត្រូវសមត្ថកិច្ចចាប់បានម្នាក់ និងម៉ូតូ១គ្រឿងម្នាក់ទៀត បានគេចខ្លួនបាត់កំពុងស្រាវជ្រាវរកចាប់បន្តហើយម៉ូតូ១គ្រឿងរកម្ចាស់ឃើញប្រគល់ជូនវិញ ៕
ចែករំលែកព័តមាននេះ