កម្ពុជានឹងប្រារព្ធខួបលើកទី៧១ នៃឯករាជ្យភាពរបស់ខ្លួនដែលជាពេលវេលាសម្រាប់ការរំលឹកស្មារតីរួបរួមជាតិ និងការដឹងគុណនៃសន្តិភាពតែយើងត្រូវរក្សាការប្រុងប្រយ័ត្នចំពោះសកម្មភាពដែលគំរា.មកំហែ.ងដល់មូលដ្ឋានគ្រឹះនៃអធិបតេយ្យភាព និងបង្កចលាចលតាមគ្រប់រូបភាព ។
មកដល់ពេលនេះ កម្ពុជាសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង៧ទសវត្សរ៍កន្លងមកនេះ ។ សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចបានរីកចម្រើន ដោយសារការលះបង់របស់ប្រជាជនកម្ពុជា និងការដឹកនាំប្រកបដោយស្ថិរភាព ដែលផ្តល់អាទិភាពដល់ការរួបរួម និងស្ថិរភាព ។ តែទោះយ៉ាងណាក៏ដោយចំពេលជាប្រវត្តិសាស្ត្រនេះ មានរបាយការណ៍ទាក់ទងនឹងអ្នកនយោបាយនិរទេសមួយក្រុមដែលប៉ុនប៉ងបង្កើត «រដ្ឋាភិបាលនិរទេស» ពីបរទេស ។ ទង្វើនេះមិនត្រឹមតែមានការយល់ខុសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើខុសច្បាប់ផងដែរដែលបង្កការគំរា.មកំហែ.ងផ្ទាល់ដល់អធិបតេយ្យភាព និងឯកភាពជាតិកម្ពុជាដែលយើងបានរកឃើញយ៉ាងលំបាកបំផុត ។
ច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រ មានចែងអំពីគោលការណ៍ឯករាជ្យ និងការសម្រេចចិត្តដោយខ្លួនឯង ។ តាមរយៈការប៉ុនប៉ងបង្កើត «រដ្ឋាភិបាលនិរទេស» ដោយក្រុមអ្នកនយោបាយទាំងនោះ កំពុងបំផ្លាញដោយផ្ទាល់នូវដំណើរការប្រជាធិបតេយ្យ និងក្របខ័ណ្ឌច្បាប់ដែលចងភ្ជាប់សង្គមរបស់យើងជាមួយគ្នា ។
ទង្វើបែបនេះបំពានរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងក្បត់ឆន្ទៈប្រជាពលរដ្ឋដែលបានជ្រើសរើសផ្លូវនៃឯកភាព និងស្ថិរភាព ។ ពួកគេព្យាយាមបង្កើតព្រឹត្តិការណ៍ដែលអាចប៉ះពាល់ដល់បូរណភាពជាតិ និងនាំប្រទេសឈានទៅរកការបែងចែកអធិបតេយ្យភាពរបស់យើង ។ សកម្មភាពនេះអាចបំផ្លាញដល់វឌ្ឍនភាពជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងកសាងសន្តិភាពដែលសម្រេចបានយ៉ាងលំបាក កាលពីចុងឆ្នាំ១៩៩៨ ។
ការប៉ុនប៉ងបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសវានឹងរំលោ.ភដល់ស្មារតីនៃឯករាជ្យជាតិ ពោល គឺវាអាចដឹកនាំសង្គមឈានទៅរកគ្រោះថ្នាក់ ។ គំនិត និងគោលបំណងអនុវត្តគោលនយោបាយបែបនេះអាចនឹងជំរុញឲ្យមានចលនារំខានដល់ស្ថិរភាពរបស់ប្រទេសកម្ពុជា ។
វាក៏អាចជាការញុះញង់ឱ្យមានចលាចលក្នុងចំណោមអ្នកដែលប្រហែលជាមិនយល់ច្បាស់អំពីផលវិបាកដែលអាចកើតមាននៃសកម្មភាពបែបនេះ ។ កិច្ចខិតខំប្រឹងប្រែងខុសច្បាប់របស់កម្ពុជាទាំងនេះបានសាប ព្រោះនូវការបែងចែកនៅពេលដែលការរួបរួម គឺជាសេចក្តីត្រូវការដ៏ចាំបាច់បំផុត ។ ប្រជាជនកម្ពុជាមិនគួរចា.ញ់បោកក្រុមជនឆ្លៀតឱកាសនិយមទាំងនោះឡើយពីព្រោះនេះជាសកម្មភាពនយោបាយគ្រោះថ្នាក់ ហើយការចូលរួមរបស់យើងទាំងអស់គ្នាអាចក្លាយជាឈ្នាន់នៃការទាញយកផលប្រយោជន៍សម្រាប់របៀបវារៈនយោបាយរបស់ពួកគេមិនមែន ដើម្បីប្រទេសនោះទេ ។ សូមកុំអោយផែនការនេះវារំខានដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសជាតិចំពោះស្ថិរភាព និងសន្តិភាព ហើយកុំអោយយុទ្ធសាស្ត្រនយោបាយបែបនេះបង្កបញ្ហារអាក់រអួលដល់និរន្តភាពនៃសង្គមកម្ពុជា ។
ប្រទេសកម្ពុជានៅពេលនេះ កំពុងតែមានការអភិវឌ្ឍពិតប្រាកដលើគ្រប់វិស័យចាប់ពីសេដ្ឋកិច្ចរហូតដល់ការអប់រំ ការថែទាំសុខភាព និងលើសពីនេះ គឺស្ថិតនៅលើមូលដ្ឋានស្ថិរភាព ។ ស្ថិរភាពនយោបាយបានអនុញ្ញាតឱ្យយើងបន្តការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការងារ និងលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សរាប់លាននាក់ ។ ការបង្អាក់ស្ថិរភាពនេះ ដើម្បីផលប្រយោជន៍បុគ្គលមិនត្រឹមតែជាការបំពានច្បាប់ប៉ុណ្ណោះទេថែមទាំងជាគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលស្រមៃចង់បានអនាគតដ៏ត្រចះត្រចង់នៅក្នុងព្រះរាជាណាចក្រតែមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រតែមួយ ។
ការប្រារព្ធទិវាឯករាជ្យភាពរបស់យើងនៅថ្ងៃសៅរ៍ខាងមុខ ជាព្រឹត្តិការណ៍ដែលនឹងបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវរួមរបស់យើងក្នុងការការពារអធិបតេយ្យភាព សនិ្តភាព និងឯកភាពជាតិរបស់យើង ។ សមិទ្ធផលរបស់កម្ពុជាមិនមែនចៃដន្យទេ ។ ការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ការលះបង់ និងជំនឿដែលមិនអាចកាត់ថ្លៃបានចំពោះសមត្ថភាពរបស់យើង ក្នុងការកំណត់អនាគតរបស់យើងផ្ទាល់ ។
ដូច្នេះយើងត្រូវតែបដិសេធរាល់ទម្រង់នៃ «រដ្ឋាភិបាល» ដែលមិនត្រូវបានបង្កើតឡើងតាមរយៈមធ្យោបាយត្រឹមត្រូវ និងស្របច្បាប់ ។ បើមិនដូច្នេះទេ វានឹងធ្វើឲ្យខូចខាតអ្វីគ្រប់យ៉ាងដែលកម្ពុជាបានខិតខំកសាងកន្លងមក ។
សរុបសេចក្តីមក ដើម្បីសង្គមបន្តវិវត្តទៅមុខប្រកបដោយវឌ្ឍនភាពជាតិ សូមទាំងអស់គ្នាពូនជ្រុំស្មារតីនៃការពារជាតិតាមការរក្សានូវឯកភាពជាតិ ការពារអធិបតេយ្យជាតិ សន្តិភាព និងការអភិវឌ្ឍន ។ នៅពេលយើងឈានទៅមុខ សូមឲ្យយើងចងចាំពីការតស៊ូក្នុងអតីតកាល និងការសន្យានៃអនាគតរបស់យើង ។ សូមឈររួមគ្នាដោយឯកភាព និងសន្តិភាពដើម្បីការពារឯករាជ្យភាពរបស់យើង និងបន្តដំណើរនៃវឌ្ឍនភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ៕
ចែករំលែកព័តមាននេះ