ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ (​ស្រែអំបិល​-​កោះកុង​) ​សម្រេច​ជាង​៦៧%​ និង​កំពុង​សម្រុក​ការងារ​ខ្លាំង

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ (​ស្រែអំបិល​-​កោះកុង​) ​សម្រេច ជាង​៦៧%​…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ (​ស្រែអំបិល​-​កោះកុង​) ​សម្រេច ជាង​៦៧%​ និង​កំពុង​សម្រុក​ការងារ​ខ្លាំង ​។

​លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ​ថា ​ក្រុមការងារ​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណ​ភា ព​ផ្លូវជាតិ​លេខ​៤៨ (​ស្រែអំបិល​-​កោះកុង​)​ កំពុង​សម្រុក​ខ្លាំង ដើម្បី​ធានា​វឌ្ឍនភាព​ តាម​ការ​គ្រោងទុក​ ។

អ្នកនាំពាក្យ បាន​បញ្ជាក់​ថា ​៖ «​គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ គម្រោង​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពី​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង សម្រេច​វឌ្ឍនភាព​បាន ៦៧,៤៥%​ហើយ​»​ ។

ប្រភព​បាន​បន្ត​ថា ​ក្រុមការងារ​ការដ្ឋាន​កំពុង​បង្កើន​សកម្មភាព​អ៊ុត​ AC ដែល​ដំណើរការ​នេះ កំពុង​បាន​លេច​ចេញ​វឌ្ឍនភាព​ត្រចះត្រចង់ និង​អាច​បញ្ចប់​ការងារ​អ៊ុត ​AC ​នៅ​ចុងរដូវ​ប្រាំង​ ឆ្នាំ​២០២៥ ​ខាង​មុខ ​។

ជាមួយ​គ្នា​នោះ​ដែរ ​អ្នកនាំពាក្យ​ ក៏​បាន​គូសបញ្ជាក់​ថា ផ្លូវជាតិ​លេខ​៤៨ គឺជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់ និង​យុទ្ធសាស្ត្រ ដែល​ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹក​ជញ្ជូន ភស្តុ​ភារ​កម្ម ទេសចរណ៍ ​។

លើក​ពី​នេះ ​ក៏​បាន​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤៨ ជា​ពិសេសរ​ថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ដឹក​ធ្ងន់​ពេក ដោយ​អំឡុង​ពេល​នេះ ភ្លៀង​នៅ​បន្ត​ធ្លាក់​ជោគ​ជាំ​នៅឡើយ បណ្តាល​ឱ្យ​មានការ​លំបាក​ធ្វើ​ដំណើរ​ដោយ​កន្លែង ជា​ពិសេស​ចំណុច​ឡើង​ទូល និង​ចុះ​ចំណោត​ជាដើម​។ ចំពោះ​រថយន្តឈ្នួល និង​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត ក៏​ត្រូវ​បើកបរ​ក្នុង​ល្បឿន​មួយ​អាច​គ្រប់គ្រង​បាន ដើម្បី​ធានា​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដទៃ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ