ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បង្ហាញ​ទស្សនៈ​បី​ចំណុច ដែល​លោក ដូ​ណា​ល់ ត្រាំ ទទួល​បាន​សន្លឹក​ឆ្នោត​ពី​ប្រជាជន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​ទស្សនៈ ០៣​ចំណុច ដែល​ធ្វើ​ឲ្យ​លោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​ទស្សនៈ ០៣​ចំណុច ដែល​ធ្វើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ទទួល​បាន​សន្លឹក​ឆ្នោត​ពី​ប្រជាជន ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​លើក​យ៉ាង​ដូច្នេះ​ថា «​បើ​ទោះបី​លទ្ធផល​បោះ​ឆ្នោត នៅ​សហរដ្ឋអាមេរិក មិន​ទាន់​ប្រកាស​ផ្លូវការ ប៉ុន្តែ​លទ្ធផល​បណ្តោះអាសន្ន បាន​បង្ហាញ​លោក ដូ​ណា​ល់ ត្រាំ បាន​ទទួល​ជ័យ​ជំនះ លើ​គូប្រកួត​របស់​ខ្លួន នឹង​ត្រៀមខ្លួន​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​របស់​អា​មេ​រិ​ក​!» ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖ ការ​ឈ្នះ​របស់​លោក ត្រាំ មាន​មូលហេតុ​ច្រើន តែ​តាម​ការ​កត់សម្គាល់​របស់ខ្ញុំ មាន ៣​ចំណុច ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​ពី​ប្រជាជន ៖

ទី​១ ៖ សង្គម​របស់​សហរដ្ឋអាមេរិក មិន​ទាន់​ត្រៀមខ្លួន ដើម្បី​យក​ស្ត្រី​ធ្វើ​ជា​មេដឹកនាំ​របស់​ខ្លួន បើ​ទោះបី​សហរដ្ឋអាមេរិក ជា​បិតា​ប្រជាធិបតេយ្យ ផ្នែក​យេ​ន​ឌ័​រ ក៏​ដោយ​។ ដែល​ចំណុច​នេះ បង្ហាញ​ថា អា​មេ​រិ​ក​ដើរ​ក្រោយ​អាស៊ាន ដែល​ធ្លាប់​មាន​និង​កំពុង​មាន មេដឹកនាំ​ជា​ស្ត្រី ដូច​ជា​នៅ​ប្រទេស​ថៃ ហ្វី​លី​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី ។

ទី​២ ៖ ទំនង​ព្រះ​បាន​ចារ​មក​ថា លោក ដូ​ណា​ល់ ត្រាំ ត្រូវ​តែ​ប្រកួតប្រជែង​ជាមួយ​ស្ត្រី​។ លើក​ទី​១ ឆ្នាំ​២០១៦ លោក ដូ​ណា​ល់ ត្រាំ ប្រកួត​ឈ្នះ​លោកស្រី ហី​ឡា​រី គ្លិ​ន​តុ​ន​។ នៅ​ឆ្នាំ​២០២៤​នេះ លោក​ប្រកួត​ជាមួយ​ស្ត្រី​ទៀត គឺ​លោកស្រី ហារី​ស ហើយ​ទទួល​បាន​ជោគជ័យ​ទៀត ។

ទី​៣ ៖ មុន​ការ​បោះ​ឆ្នោត លោក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ជូន​ពលរដ្ឋ​អា​មេ​រិ​ក និង​ជុំវិញ​ពិភពលោក អំពី​ការ​ស្រឡាញ់​សន្តិភាព ស្អប់ខ្ពើម​សង្គ្រាម ដែល​ហៅ​ថា «​សន្តិភាព​និយម​» ទើប​សន្លឹក​របស់​លោក ត្រាំ ទទួល​បាន​ជោគជ័យ ដូច្នេះ​ការ​ឈ្នះ​របស់​លោក ត្រាំ បង្ហាញ​ពី​ពលរដ្ឋ​អា​មេ​រិ​ក​ស្រឡាញ់​សន្តិភាព ជា​ជាង​ការ​ធ្វើសង្គ្រាម​ទាំងស្រុង​អ៊ុយ​ក្រែ​ន និង​អ៊ី​ស្រា​អែ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ