ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​ចង់​រួម​រស់​ជា​សន្តិ​សហ​វិជ្ជ​មាន​បន្ទាប់​ពី​លោក​ត្រាំ​ឈ្នះ​ឆ្នោត

14 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង​៖ ​ប្រទេស​ចិន​មាន​សារ​នយោបាយ​សំខាន់​ៗ​នៅ​ថ្ងៃ​នេះ​​​បន្ទាប់​ពី​ទទួ​លដំណឹង​ថា​លោក​ត្រាំ​បាន​ឈ្នះ​អង្គ​បោះ​ឆ្នោតលើស​ពី​ចំនួន​កំណត់​ដើម្បី​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី។ រដ្ឋា​ភិ​បាល​ចិន​ តាម​រយៈ​ក្រសួង​ការ​បរទេស​របស់​ខ្លួន​ សង្ឃឹម​ថា​ចិន និង​អាមេរិក​នឹង​រួម​រស់​នៅ​​ជា​សន្តិ​សហ​វិជ្ជ​មាន​ជា​មួយ​គ្នា​។ ភាសា​នេះ​ក៏​ធ្លាប់​ត្រូវ​អតីត​សហ​ភាព​ប្រើ​ប្រាស់​ផង​ដែរ​កាល​ពី​​សម័យ​សង្គ្រាម​ត្រជាក់​។​ អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅ​នីង (Mao…

ទី​ក្រុង​ប៉េកាំង​៖ ​ប្រទេស​ចិន​មាន​សារ​នយោបាយ​សំខាន់​ៗ​នៅ​ថ្ងៃ​នេះ​​​បន្ទាប់​ពី​ទទួ​លដំណឹង​ថា​លោក​ត្រាំ​បាន​ឈ្នះ​អង្គ​បោះ​ឆ្នោតលើស​ពី​ចំនួន​កំណត់​ដើម្បី​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី។ រដ្ឋា​ភិ​បាល​ចិន​ តាម​រយៈ​ក្រសួង​ការ​បរទេស​របស់​ខ្លួន​ សង្ឃឹម​ថា​ចិន និង​អាមេរិក​នឹង​រួម​រស់​នៅ​​ជា​សន្តិ​សហ​វិជ្ជ​មាន​ជា​មួយ​គ្នា​។ ភាសា​នេះ​ក៏​ធ្លាប់​ត្រូវ​អតីត​សហ​ភាព​ប្រើ​ប្រាស់​ផង​ដែរ​កាល​ពី​​សម័យ​សង្គ្រាម​ត្រជាក់​។​

អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅ​នីង (Mao Ning) ថ្លែង​ថា​យើង​នឹង​បន្ត​រក្សា​ទំនាក់​ទំនង​រវាង​ចិន និង​​​អាមេរិក​ដោយ​ផ្អែក​ទៅ​លើ​គោល​ការ​ណ៍​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​, សន្តិ​សហ​វិជ្ជ​មាន និង​នយោ​បាយ​​ឈ្នះ​-​ឈ្នះ​។ លោក​​ស្រី​បញ្ជាក់​ថា​នយោបាយ​ការ​បរទេស​របស់​ចិន​ចំពោះ​ប្រទេស​អាមេរិក​មិន​ប្រែ​ប្រួល​ទេ គឺ​រក្សា​ជំហរ​ដដែល​ដូច​កាល​ពី​ជំនាន់​លោ​កបៃដិន​ដូច្នេះ​ដែរ​។​

លោក​ស្រី​ម៉ៅនីង​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​របស់​លោក​ត្រាំ​ទេ​។ លោក​ស្រី​និយាយ​នៅ​ក្នុង​​ន័យ​ទូទៅ​ថា​ដំណើរ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​អាមេរិក​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​អាមេរិក​។ ចង់​មាន​ន័យ​ថា​ប្រទេស​ចិន​ប្រកាន់​នយោបាយ​ការ​បរទេស​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ប្រទេស​ដទៃ​ ឬ​ធ្វើ​អត្ថា​ធិប្បាយ​ថែម​ថយ​អ្វី​ទេ​។ សំខាន់​គឺ​អ្នក​ណា​ឈ្នះ​​ឆ្នោត​ ប្រទេស​ចិន​នឹង​ធ្វើ​ការ​ជា​មួយ​អ្នក​នោះ​។​

លោ​កស្រី​ថ្លែង​បន្ត​ទៀត​ថា​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នេះ​ចេញ​លទ្ធ​ផល​ចុង​ក្រោយ​ និង​ប្រកាស​លទ្ធ​ផល​ជា​ផ្លូវ​ការ​ យើង​នៅ​តែ​បន្ត​ដោះ​ស្រាយ​បញ្ហា​តាម​ធម្ម​តា​ដូច​ដែល​យើង​ធ្លាប់​ធ្វើ​​កាល​ពី​ពេល​​​។ លោក​ស្រី​ថ្លែង​ដូច្នេះ​​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​តើ​ប្រមុខ​ដឹក​នាំ​ចិន លោក​ស៊ី​ជីន​ពីង នឹង​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ត្រាំ​ដើម្បី​អប​អរ​សា​ទរ​ការ​ឈ្នះ​ឆ្នោត​នេះ​ដែរ​ឬ​ទេ​?​

តាម​ពិត ប្រទេ​សចិន​តាមដាន​​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​។ គិត​ត្រឹម​ម៉ោង​៤​ល្ងាច​ថ្ងៃ​ពុធ ប្រជា​ជន​ចិន​គ្រប់​ស្រទាប់​វណ្ណៈ​ពិភាក្សា​គ្នា​យ៉ាង​ផុល​ផុស​អំពី​ការ​បោះ​ឆ្នោត​​នេះ​​នៅ​​បណ្ដាញ​វេ​បូ (Weibo)​។ ​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​នេះ បេក្ខ​ជន​របស់​គណ​បក្ស​ទាំង​២​របស់​អា​មេ​រិក​បាន​ប្រកាស​អំពី​ការ​​​​ប្រកាន់​ជំហរ​ក្ដៅ​ចំពោះ​ប្រទេស​ចិន​ជា​និច្ច​។

ត្រាំ​ប្រកាស​ថា​លោ​កនឹង​ដំឡើង​ពន្ធ​គយ​៦០%​ទៅ​លើ​ទំនិញ​របស់​ចិន​ដែល​នាំ​ចូល​ប្រទេស​អាមេរិក​។ ដូច្នេះ​គេ​គិត​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ចិន និង​អាមេរិក​នឹង​ចាប់​ផ្ដើម​សា​ជា​ថ្មី​។ រឿង​នេះ​ច្បាស់​ណាស់​។ ប្រទេស​ចិន​​ក៏​​​រំពឹង​ថា​បញ្ហា​នេះ​នឹង​កើត​ឡើង​ផង​ដែរ​​។ អ្នក​លេង​បណ្ដាញ​សង្គម​របស់​ចិន​​បង្ហោះ​សារ​របស់​ខ្លួន​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​​​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ទៀត​ហើយ​។

អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​សរ​សេរ​រៀប​រាប់​ថា​ក្រុម​គ្រួសារ​របស់​ខ្លួន​ត្រូវ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទី​ផ្សារ​អន្តរ​​ជាតិ​។​ បើ​លោក​ត្រាំ​ដំឡើង​ពន្ធ​គយ​ម្លឹង​ៗ​​ពួក​គេ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​មុខ​របរ ឬ​រក​ការ​ងារ​ផ្សេង​ដើម្បី​ធ្វើ​ហើយ​ទើប​បាន​។​ អ្នក​ខ្លះ​ទៀត​សរ​សេរ​ថា​ត្រឹម​តែ​ដំឡើង​ពន្ធ​២០%​ក៏​យំ​លែង​ចេញ​ទៅ​ហើយ​ កុំ​ថា​ឡើយ​ដល់​ទៅ​ដំឡើង​៦០%​។ ដូច្នេះ​ហើយ​ពួក​យើង​គួរ​តែ​រក​ការ​ងារ​ផ្សេង​ធ្វើ​ជា​បណ្ដើរ​ៗ​ទៅ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ