ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរ​សព្ទ​មក​ទិញ​ថ្នាំ​ញៀន ចំ​ពេលអាវុធហត្ថ​ខេត្តព្រៃវែងចាប់ខ្លួន​អ្នក​ជួញដូរ ក្រសោប​បាន​​​១០​នាក់

4 អាទិត្យ មុន

ខេត្តព្រៃវែង ៖ ជនសង្ស័យប្រុសស្រី​ចំនួន​១០​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុ​តាង​ជា​ថ្នាំ​ញៀន ចំនួន…

ខេត្តព្រៃវែង ៖ ជនសង្ស័យប្រុសស្រី​ចំនួន​១០​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុ​តាង​ជា​ថ្នាំ​ញៀន ចំនួន ២២​កញ្ចប់ ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះសំណាក់ ស្ទឹង​ស្លូត ស្ថិត​ក្នុង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្ដាញសម្ងាត់ រាយការណ៍​មក​ថា មានការ​ជួញដូរ​ថ្នាំ​ញៀន នៅ​ក្នុងផ្ទះ​សំណាក់ ស្ទឹង​ស្លូត លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ ដោយ​ចាប់​ឃាត់​បាន​ជនសង្ស័យ ជា​អ្នក​ជួញដូរ​ថ្នាំ​ញៀន ពីរ​នាក់ និង​អ្នក​មក​ទិញ​ថ្នាំ​ញៀន​យក​ទៅ​ប្រើប្រាស់​ចំនួន ៣​នាក់ ។

លុះ​មក​ដល់​យប់​ថ្ងៃ​ដដែល ស្រាប់តែ​មាន​ក្រុម​អ្នក​ជក់​ថ្នាំ​ញៀន បាន​ទូរ​សព្ទ​មក​សុំ​ទិញ​ថ្នាំ​ញៀន​ពី​ជន ដែល​ត្រូវ​ចាប់ខ្លួន ទើប​កម្លាំង​របស់​លោក​បាន​បញ្ឆោត​ឲ្យ​ជន​ទាំងនោះ ចូល​មក​ទិញ រួច​ក៏​ក្រសោប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ បាន​ចំនួន ៥​នាក់​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ១០​នាក់ កំពុង​ត្រូវ​បាន​ឃាត់ខ្លួន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ហើយ​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ