ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកំពង់សោម ហើយបញ្ជូនមកស្នងការនគរបាលរាជធានីភ្នំពេញទាំងយប់

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​លី សា​ម៉េ​ត ហៅ​គ្រូ​មា ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ខេត្ត​កំពង់សោម ខណៈ​ពេល​ដែល​លោក​ចូល​សារភាព រួច​បញ្ជូន​មក​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​ទាំង​យប់…

រាជធានី​ភ្នំពេញ ៖ លោក​លី សា​ម៉េ​ត ហៅ​គ្រូ​មា ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ខេត្ត​កំពង់សោម ខណៈ​ពេល​ដែល​លោក​ចូល​សារភាព រួច​បញ្ជូន​មក​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​ទាំង​យប់ ។

ការ​ឃាត់ខ្លួន លោក​លី សា​ម៉េ​ត ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០២៤​នេះ បន្ទាប់​ពី​លោក​បាន​ឡាយ​វី​ដេ​អូ​សុំ​ទោស សម្ដេច​តេ​ជោ​ហ៊ុន​សែន ជា​សាធារណៈ ហើយ​សម្ដេច​តេ​ជោ បាន​មាន​ប្រតិកម្ម​ឆ្លើយ​តប​វិញ​ភ្លាម​ៗ ។

តាម​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ បាន​បង្ហោះ​សារ​ឲ្យ​ដឹង​ថា​« ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា មិនមែន​ដោយសារ​តែ​វី​ដេ​អូ​សារភាព​កំហុស និង​សូមទោស​មួយ​នេះ​លី សា​ម៉េ​ត ត្រូវ​បាន​រួចខ្លួន​នោះ​ឡើយ ។ ជំនួយការ​ខ្ញុំ​ម្នាក់​ឈ្មោះ ដួង តារា ត្រូវ​បាន​ឃាត់ខ្លួន រង់ចាំ​ការ​កាត់ទោស ដោយសារ​ជាប់​ពាក់ព័ន្ធ​ឆបោក​ជាមួយ លី សា​ម៉េ​ត នេះ ។ ពេល​នេះ លី សា​ម៉េ​ត ក្រោយ​ពី​រត់គេច​ខ្លួន​បាន​បង្ហាញខ្លួន ហើយ​សូម​សមត្ថកិច្ច​ដែល​ជា​នគរបាល ឬ​កងរាជអាវុធហត្ថ​ទៅ​នាំ​ខ្លួន លី សា​ម៉េ​ត បញ្ជូន​ទៅ​តុលាការ ដើម្បី​កាត់ទោស​តាម​ច្បាប់ ។ លី សា​ម៉េ​ត បាន​សុំ​ពេល​ព្យាបាល​ខ្លួន​នៅផ្ទះ មុន​ពេល​ចូលខ្លួន​ឱ្យ​តុលាការ​កាត់ទោស ។ មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ នគរបាល​យុត្តិធម៌​ត្រូវ​តែ​នាំ​ខ្លួន​លី សា​ម៉េ​ត បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។ ខ្ញុំ​សង្ឃឹមថា សមត្ថកិច្ច​មិន​បន្ត​ឱ្យ​លី សា​ម៉េ​ត បាន​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ទៀត​ទេ​» ។

បន្ទាប់​ពី​សម្ដេច​ឆ្លើយ​តប​ទៅ​នឹង​ការ​សុំ​ទោស របស់​លោក​លី សា​ម៉េ​ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កិច្ចការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ