ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករជាង១ពាន់នាក់ផ្ទុះការតវ៉ា រឿងថៅកែទម្លាក់តម្លៃប្រាក់ខែគោល

2 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ កម្មការនីប្រមាណជាង១ពាន់នាក់បានលើកគ្នាធ្វើកូដកម្ម តវ៉ានៅខាងមុខរោងចក្រ «រ៉ូយ៉ាល់ដេគ័រអេឡិកទ្រិកឯ.ក »ផលិតអំពូលភ្លើង ដោយទាមទាឲ្យថៅកែរក្សាប្រាក់ខែគោល ដូចពីមុន១៣០% សូមកុំឲ្យថៅកែទម្លាក់តម្លៃប្រាក់ខែគោល…

ខេត្តស្វាយរៀង ៖ កម្មករ កម្មការនីប្រមាណជាង១ពាន់នាក់បានលើកគ្នាធ្វើកូដកម្ម តវ៉ានៅខាងមុខរោងចក្រ «រ៉ូយ៉ាល់ដេគ័រអេឡិកទ្រិកឯ.ក »ផលិតអំពូលភ្លើង ដោយទាមទាឲ្យថៅកែរក្សាប្រាក់ខែគោល ដូចពីមុន១៣០% សូមកុំឲ្យថៅកែទម្លាក់តម្លៃប្រាក់ខែគោល បាត់បង់ប្រាក់ខែ​គោល។

ករណីផ្ទុះការតវ៉ាខាងលើ​នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ​២០២៤ នៅខាងមុខរោងចក្រ«រ៉ូយ៉ាល់ដេគ័រអេឡិកទ្រិកឯ.ក» នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាស្វាយរៀងរីសត ស្ថិតនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

បើតាមតំណាងកម្មករកម្មការនី បានលើកឡើងថា កម្មករកម្មការនី រោងចក្ររ៉ូយ៉ាល់ដេគ័រអេឡិក​ទ្រិកឯ.ក ជាង១ពាន់នាក់ បានលើកគ្នាធ្វើកូដកម្មតវ៉ា ទី១-ទាមទាឲ្យថៅកែរោងចក្ររក្សា ប្រាក់ខែគោល« វេនយប់»ដែលកម្មករកម្មការនី ធ្លាប់ទទួលពីមុន១៣០%ឲ្យនៅដ៏ដែល។ ទី២-ចំពោះការងារ វេនថ្ងៃការថែមម៉ោងគឺតាមការស្មគ្រ័ចិត្តដូចពីមុនដដែល។

តាមប្រភពដដែល​បាន​បន្តថា ការតវ៉ានេះ អស់រយៈពេល០៣ថ្ងៃមកហើយ ហើយនេះគឺជាថ្ងៃទី០៣ ដោយពុំមានដំណោះស្រាយទើបកម្មករកម្មការនីនាំគ្នាធ្វើកូដកម្មតវ៉ា មិនចូលធ្វើការទាមទាឲ្យគណៈកម្មាធិការកណ្តាលនៃក្រសួងមន្ទីរការងារអន្តរាគមន៍ដោះស្រាយជាមួយថៅកែរោងចក្រឲ្យគោរពតាមប្រាក់ខែគោលរបស់កម្មករកម្មការនី វេនថ្ងៃប្រាក់ខែគោល១០០%ស្មើ ២០៤ដុល្លារ។ តំណាងកម្មករកម្មការនីបន្តទៀតថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៤វិច្ឆិកា២០២៤នេះ គណកម្មាធិការកណ្តាលបានអញ្ជើញតំណាងកម្មករកម្មការនី ចូលទៅក្នុងការិយាល័យរដ្ឋបាលរោងចក្រ «រ៉ូយ៉ាល់ដេគ័រអេឡិកទ្រិកឯ.ក»ដើម្បីជួបពិភាក្សារកដំស្រាយ ជាមួយថៅកែ ក៏បន្តែរហូតដល់ម៉ោង១១និង៣០នាទីព្រឹក ដំណោះស្រាយមិនទាន់ទទួលបានលទ្ធផលនៅឡើយ។

ទាក់ទិនករណីនេះដែរ លោកអ៊ូសាខឿន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀងបានមានប្រសាសន៍ប្រាប់កោះសន្តិភាពថា កម្មករកម្មការនីធ្វើកូដកម្មមិនចូលការងារ គឺទាមទាតែមួយចំណុចទេចុងក្រោយគឺ៖ អ្នកធ្វើការវេនយប់ ឲ្យរក្សា ប្រាក់ឈ្នួល១៣០ភាគរយ ដូចពីមុន «គឺវេនថ្ងៃប្រាក់ឈ្នួល១០០%ស្មើ២០៤ដុល្លារ»វេនយប់១៣០% ហើយថៅកែ រោងចក្រទម្លាក់ថ្លៃឈ្នួល ប្រាក់ខែគោលវេនយប់មកត្រឹម១០០%«២០៤ដុល្លារ»ដូចវេនថ្ងៃដែរ ភាគីកម្មករកម្មការនី វេនយប់និយាយថាបាត់ប្រាក់ខែរបស់គាត់ទើបលើកគ្នាតវ៉ា ។

លោកអ៊ូ សាខឿន បន្តទៀតថា ការសម្របសម្រួលរបស់គណៈកម្មាធិការកណ្តាល ក៏បានឈានដល់កិច្ចព្រមព្រៀងថៅកែរោងចក្រ យល់ព្រមរក្សាប្រាក់ខែគោល«វេនយប់ »១៣០ភាគរយឲ្យនៅដដែល ដំណោះស្រាយបានបញ្ចប់នៅវេលាម៉ោង១១និង៤៥នាទីព្រឹក។ក៏ប៉ុន្តែកម្មករកម្មការនីបានត្រឡប់ទៅផ្ទះវិញសម្រាក១ថ្ងៃ ចូលធ្វើការវិញនៅថ្ងៃស្អែកទី៥ វិច្ឆិកា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ