ខេត្តបន្ទាយមានជ័យ ៖ បំណែកយន្តហោះប្រភេទដឹកអ្នកដំណើរខ្នាតធំ ត្រូវបានផ្គុំបានប្រមាណ៥០ភាគរយ ហើយអាចក្លាយជាសណ្ឋាគារ ឬកាស៊ីណូ ស្ថិតភូមិគីឡូម៉ែត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋបានប្រាប់ថា បំណែកយន្តហោះដែលត្រូវបានដឹកពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត កាលពីដើមខែតុលា ឆ្នាំ២០២៤ កន្លងទៅ ឃើញត្រូវបានដាក់នៅបរិវេណមុខកាស៊ីណូមួយ ក្បែរសាលាក្រុងប៉ោយប៉ែតខាងជើង ជាប់ផ្លូវជាតិលេខ៥ រហូតពេលនេះឃើញត្រូវបានតម្លើងបានប្រមាណ៥០ភាគរយ ហើយតាមព័ត៌មានបានដឹងខ្លះៗថា អាចគេយកមកធ្វើជាកាស៊ីណូ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា នៅពេលដែលអ្នកមានលុយទិញសម្រកយន្តខ្នាតធំប៊ូអ៊ីញប្រភេទដឹកអ្នកដំណើរដែលឃើញអ្នកតាមរយៈរថយន្តសណ្តោងរ៉ឺម៉កមិនតិចជាង២០គ្រឿង បានចូលដាក់នៅបរិវេណមុខកាស៊ីណូមួយកន្លែង រហូតដល់ពេលនេះមានរយៈពេលជិត១ខែមកហើយ ត្រូវបានគេកំពុងតម្លើងជារៀងថ្ងៃ ។ យន្តហោះដែលបែរមុខមកខាងត្បូងកន្ទុយទៅខាងជើង ស្របម្ខាងផ្លូវមុខកាស៊ីណូដែលរៀបចាប់ផ្នែកខាងបានជាងពាក់កណ្តាល ។
តាមព័ត៌មានបានដឹងខ្លៈៗថា បំណែកយន្តហោះដែលរៀបចំតម្លើងនៅមុខកាស៊ីណូ១កន្លែងក្រុងប៉ោយប៉ែត ត្រូវបានអ្នកមានលុយទិញពីប្រទេសថៃ ដឹកចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបទ ហើយយកមករៀបជាយន្តហោះងាប់ សម្រាប់ធ្វើជាកន្លែងកាស៊ីណូ តែយ៉ាងណា មិនទាន់ច្បាស់នៅឡើយទេ អាចក្លាយជាសណ្ឋាគារ ឬភោជនីយដ្ឋានក៏មានដែរ ដែលវាប្លែកមិនដែលមាននៅក្រុងប៉ោយប៉ែតទេកន្លងមក ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា បំណែកយន្តហោះដែលដឹកចូលមកក្រុងប៉ោយប៉ែត លោកបានឃើញតែមិនដឹងថា យកទៅធ្វើអ្វីនៅឡើយទេ បើសិនជាធ្វើភោជនីយដ្ឋានចាប់ពី៥០តុចុះ ត្រូវសុំច្បាប់ពីសាលាក្រុង បើចាប់ពី៥០តុឡើង ត្រូវសុំច្បាប់សាលារដ្ឋ តែលោកមិនបានដឹងនៅឡើយ គេទិញសំបកយន្តហោះយកមកធ្វើអ្វីឱ្យប្រាកដនៅឡើយទេ ។
ចែករំលែកព័តមាននេះ