ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ឲ្យសមត្ថកិច្ច ឬកងរាជអាវុធហត្ថនាំខ្លួនលោក លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោស

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ណែនាំ​ដល់សមត្ថកិច្ច ឬ​កងរាជអាវុធហត្ថ ត្រូវ​ទៅ​នាំ​ខ្លួន លោក…

រាជធានី​ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ណែនាំ​ដល់សមត្ថកិច្ច ឬ​កងរាជអាវុធហត្ថ ត្រូវ​ទៅ​នាំ​ខ្លួន លោក លី សា​ម៉េ​ត បញ្ជូន​ទៅ​តុលាការ ដើម្បី​កាត់ទោស​តាម​ច្បាប់​ ។ ​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​បន្ទាប់​ពី​លោក លី សា​ម៉េ​ត ចេញ​វិ​ដេ អូ​សារភាព​កំហុស​ប៉ុន្មាន​នាទី​មកនេះ​។

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ​«​លី សា​ម៉េ​ត មិន​រួចខ្លួន​ទេ​» ក្រោយ​ចេញ​វី​ដេ​អូ​សូមទោស​នៅ​មុន​នេះ​បន្តិច សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​តាម​ផេ​ក​ហ្វេ​ស​បុក​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា មិនមែន​ដោយសារ​តែ​វី​ដេ​អូ​សារភាព​កំហុស និង​សូមទោស​មួយ​នេះ លី សា​ម៉េ​ត ត្រូវ​បាន​រួចខ្លួន​នោះ​ឡើយ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​បន្ត​ថា ជំនួយការ​ខ្ញុំ​ម្នាក់​ឈ្មោះ ដួង តារា ត្រូវ​បាន​ឃាត់ខ្លួន​រង់ចាំ​ការ​កាត់ទោស​ដោយសារ​ជាប់​ពាក់​ព​ន្ធ័​ឆបោក​ជាមួយ លី សា​ម៉េ​ត នេះ ។ ពេល​នេះ លី សា​ម៉េ​ត ក្រោយ​ពី​រត់គេច​ខ្លួន​បាន​បង្ហាញខ្លួនហើយ សូម​សមត្ថកិច្ច​ដែល​ជា​នគរបាល ឬ​កងរាជអាវុធហត្ថទៅ​នាំ​ខ្លួន លី សា​ម៉េ​ត បញ្ជូន​ទៅ​តុលាការ ដើម្បី​កាត់ទោស​តាម​ច្បាប់​។

លី សា​ម៉េ​ត បាន​សុំ​ពេល​ព្យាបាល​ខ្លួន​នៅផ្ទះ មុន​ពេល​ចូលខ្លួនឱ្យ​តុលាការ​កាត់ទោស ។ មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយនគរបាល​យុត្តិធម៌​ត្រូវ​តែ​នាំ​ខ្លួន លី សា​ម៉េ​ត បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។ ខ្ញុំ​សង្ឃឹមថា សមត្ថកិច្ច​មិន​បន្ត​ឱ្យ លី សា​ម៉េ​ត បាន​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ទៀត​ទេ​។​»

យោង​តាម​វី​ដេ​អូ​មាន​រយៈពេល ៥​នាទី លោក លី សា​ម៉េ​ត បាន​សុំ​ទោស​ទៅ​កាន់ សម្ដេច​តេ​ជោ ហ៊ុន សែន កន្លង​ទៅ ខ្លួន​ពិតជា​បាន​យកឈ្មោះ​របស់ សម្ដេច​តេ​ជោ ដើរ​បោកប្រាស់​អ្នក​ដទៃ​ប្រាកដ​មែន ហើយ​សកម្មភាព​បោកប្រាស់​នោះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ សម្ដេច បន្ដិច​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ