ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​ដៃ​ឆៅ​យក​បុ័ងតោ​កា​.​ប់​បុរស​ម្នាក់​រង​របួស ព្រោះ​ទំនាស់​រឿង​សុំ​ផ្លូវ​ជិះ

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​០៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​០៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ទំនាស់​ពាក្យ​សំដី​គ្នា រឿង​សុំ​ផ្លូវ​ជិះ ប៉ុន្តែ​ជន​បង្ក​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់​ពី​ចង្កេះ និង​កាំបិត​បុ័ងតោ កា​.​ប់ម​កលើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​របួស​ក្បាលពោះ​ក្រោម​ចុងដង្ហើម ដេរ​ចំនួន​០៨​ថ្នេរ និង​របួស​កំភួន​ឆ្វេង ដេរ​០៣​ថ្នេរ និង​មាត់​ហើម​បបូរមាត់​ក្រោម​) ។

ករណី​ហិ​.​ង្សា​ដោយ​ចេតនា​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១២​និង​២០​នាទីថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​២៤៧ ក្រុម​ទី​២៥ ភូមិ​១០ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជនសង្ស័យ​មានឈ្មោះ សុខ សេន ហៅ​សេន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​អាគារ​បូ​រី​កីឡា​លេខ​២ ជាន់​ទី​៦ បន្ទប់​លេខ​១០B ម្តុំ​បូ​រី​កីឡា ផ្លូវ​លេខ​២១១ ភូមិ​១២ សង្កាត់​វាល់​វង ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​រូប​នេះ ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក​មក​ហើយ ពី​បទ អំពើ​ហិ​.​ង្សា កាប់​ចាក់​បែប​នេះ ។

វត្ថុ​តាង ដែល​សមត្ថកិច្ច​ចាប់ដក​ហូត​បាន រួម​មាន ៖ ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KO-1780 និង​កាំបិតប៉័ងតោ ។

ជន​រង​គ្រោះ​ឈ្មោះ គង់ រុ​ណ្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​លេខ​២៧៩ ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។ ជន​រង​គ្រោះ រង​របួស​កំភួនដៃ​ឆ្វេង ដេរ​០៣​ថ្នេរ និង​ក្បាលពោះ​ក្រោម​ចុងដង្ហើម ដេរ​០៨​ដ្នេ​រ និង​មាត់​ហើម​បបូរមាត់​ក្រោម ។ រង​ការ​ខូចខាត ម៉ូតូ​ម៉ាក Honda Scoopy ព​ណ៍​ខ្មៅ បែក​ចង្កៀង​មុខ និង​កុង​ទ័​រ ។

បើ​តាម​ការ​ចែកចាយ​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​ពី​សកម្មភាព​ជនសង្ស័យ និង​ជន​រង​គ្រោះ បង្ក​អោយ​កើត​មាន​ហិ​.​ង្សា ដោយសារ​តែ​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​រឿង​សុំ​ផ្លូវ​ជិះ ព្រោះ​មាន​រថយន្ត​ប្រមូល​សំរាម មក​ប្រមូល​ត្រង់​ចំណុច​ជនសង្ស័យ​ឈប់​ម៉ូតូ ហើយ​កំពុង​ចុច​ទូរ​សព្ទ ។ ពេល​នោះ ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូឌុប​ម្តាយ ហើយ​ស្ទះ​ឡាន​ដឹក​សំរាម ក៏​ជិះ​មក​ផ្លូវ​ម្ខាង​ទៀត ដើម្បី​សុំ​ផ្លូវ​ម៉ូតូ​របស់​ជនសង្ស័យ ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ជនសង្ស័យ​ធ្វើ​មិនដឹង មិន​ព្រម​ជៀស ហើយ​ក៏​មិន​ខ្វល់ រហូត​បង្ក​ជា​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា រួច​ជនសង្ស័យ​ក៏​បាន​ធាក់​ម៉ូតូ​ជន​រង​គ្រោះ រហូត​បង្ក​ជា​ករណី​អំពើ​ហិ​.​ង្សា ដោយ​ជនសង្ស័យ​យក​ខ្សែ​ក្រ​វ៉ា​ត់​វាយ​ទៅ​លើ​ជន​រង​គ្រោះ រួច​ជន​រង​គ្រោះ​ក៏​បាន​តដៃ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ ជនសង្ស័យ​ក៏​បាន​ដក​កាំបិត​បុ័ងតោ ចេញពី​ក្នុង​កាបូប រួច​កា​.​ប់​ទៅ​លើ​បុរស​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​ដៃ និង​ចុងដង្ហើម ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ ។ ចំណែក​ជនសង្ស័យ​ក៏​បាន​យក​កាំបិត​ទៅ​កាប់​ម៉ូតូ​ជន​រង​គ្រោះជា​ច្រើន​កាំបិត​ថែម​ទៀត រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ តែ​ម្តង ។

រហូត​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០២៤​នេះ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា និង​ខណ្ឌទួលគោក តាម​ឃាត់ខ្លួន​ជនសង្ស័យ បាន​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ក្នុង​បុរី​កីឡា សង្កាត់​វាល់វង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​នាំ​យក​ជនសង្ស័យ​ដៃដល់​ខាងលើ នាំ​យក​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នាយកដ្ឋាន​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សួរនាំ ដើម្បី​អនុវត្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ