បញ្ហាមួយដែលប្រទេសកម្ពុជាកំពុងប្រឈមមុខដ៏គួរឲ្យព្រួយបារម្ភដែលគំរា.មកំហែ.ងដល់និរន្តភាពនៃ សង្គមរបស់ខ្លួន គឺវិបត្តិគ្រឿងញៀ.នដែលកំពុងកើនឡើង ។ ទិន្នន័យថ្មីៗពីសមត្ថកិច្ចកំពុងតែបង្ហាញការពិតថា ឧក្រិ.ដ្ឋកម្មទាក់ទងនឹងគ្រឿងញៀ.ន និងបរិមាណគ្រឿងញៀ.នខុសច្បាប់ ដែលត្រូវបានរឹបអូសក្នុងប្រទេសបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ។
ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរហូតដល់ទៅ២១.៦៥៩នាក់ពីបទចោទប្រកាន់គ្រឿងញៀ.ន ពោល គឺកើនឡើងយ៉ាងខ្លាំងរហូតដល់ជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ ទន្ទឹមនឹងនោះបរិមាណគ្រឿងញៀ.នដែលរឹបអូសបានរួមមាន កេតាមីន មេតំហ្វេតាមីន ហេរ៉ូអ៊ីន អេស្ត្រូស៊ី និងកូកាអ៊ីន ដែលសុទ្ធសឹងតែជាគ្រឿងញៀ.នដែលគ្រោះថ្នាក់បំផុតមួយ សម្រាប់មនុស្ស ។ នៅក្នុងរយៈពេលនេះគ្រឿងញៀ.នដែលសមត្ថកិច្ចរឹបអូសបាន គឺមានរហូតដល់៧,៣៩ តោន បានកើនឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភមែនទែន ពោល គឺរហូតដល់១៧១ភាគរយ ។ ការកើនឡើងនៃសកម្មភាពទាក់ទងនឹងគ្រឿងញៀ.ននេះ គូសបញ្ជាក់ពីបញ្ហាបន្ទាន់ និងគ្រោះថ្នាក់ដែលទាមទារឱ្យមានសកម្មភាពទូលំទូលាយ ដើម្បីចាត់វិធានការ ។
សូមកុំភ្លេចថា ការកើនឡើងនៃការប្រើប្រាស់ និងការជួញដូរគ្រឿងញៀ.ននៅក្នុងសង្គមមិនមែនគ្រាន់តែជាបទឧក្រិ.ដ្ឋទេ ។ វាជាបញ្ហាដែលកំពុងបង្កការប្រឈមផ្នែកសុខភាព សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ ។ ការប្រើប្រាស់គ្រឿងញៀ.ន គឺជាបញ្ហាកំពុងតែរីករាលដាលរហូតដល់ស្នូលនៃសហគមន៍ ដែលជារឿយៗនាំឱ្យគ្រួសារបែកបាក់ ផលិតភាពការងារថយចុះ និងសុខភាពកាន់តែយ៉ាប់យ៉ឺនសម្រាប់អ្នកញៀ.ន ។
ការញៀ.នអាចទាញ ឬបណ្តាលឲ្យបុគ្គលចូលទៅក្នុងវដ្តនៃឧក្រិ.ដ្ឋកម្ម ដែលនឹងប៉ះពាល់មិនត្រឹមតែអ្នកដែលប្រើប្រាស់គ្រឿងញៀ.នប៉ុណ្ណោះទេ ថែមទាំងគ្រួសាររបស់ពួកគេ និងសង្គមទូលំទូលាយទៀតផង ។ ផលប៉ះពាល់ គឺអាចមើលឃើញនៅក្នុងទីក្រុង និងជនបទដូចគ្នាដែលហេដ្ឋារចនាសម្ព័ន្ធសង្គមមានភាពតឹងតែងក្រោមទម្ងន់នៃវិបត្តិដែលកំពុងកើនឡើងនេះ ។
កម្ពុជានៅពេលនេះត្រូវបានគេចាត់ទុកថា ជាផ្លូវឆ្លងកាត់ និងជួញដូរគ្រឿងញៀ.ន១ ហើយនិន្នាការនេះបាននាំមកជាមួយវាមិនត្រឹមតែការហូរចូលនៃគ្រឿងញៀ.នប៉ុណ្ណោះទេ ថែមទាំងជនបរទេសដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀ.ន ដោយអាជ្ញាធរបានចាប់ខ្លួនបុគ្គលរហូតដល់១៧ ប្រទេសផ្សេងៗគ្នា ។ វាពិតជាមិនធម្មតាមែន ដោយសារនៅក្នុងចំណោមជនសង្ស័យ២១.៦៥៩ នាក់ មានជនសង្ស័យបរទេសសរុប ៧៤២នាក់ឯណោះ ។
វិមាត្រអន្តរជាតិនៃវិបត្តិនេះធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដោយសារវាពាក់ព័ន្ធនឹងវិធានការសម្របសម្រួលឆ្លងកាត់ព្រំដែន ដើម្បីតាមដានចាប់ខ្លួន និងកាត់ទោសអ្នកដែលចូលរួមក្នុងប្រតិបត្តិការឆ្លងដែនទាំងនេះ ។ ការរីកសាយភាយនៃគ្រឿងញៀ.ននៅកម្ពុជាកំពុងបង្កក្តីបារម្ភយ៉ាងធ្ងន់ធ្ងរមួយទៀត គឺយុវវ័យ ។ យុវវ័យដែលរួមចំណែកមួយផ្នែកធំនៃប្រជាសាស្ត្ររបស់ប្រទេស គឺកំពុងប្រឈមនឹងភាពងាយរងគ្រោះយ៉ាងខ្លាំងចំពោះការល្បួង ។ ប្រសិនបើការប្រើប្រាស់សារធាតុញៀ.នកើនឡើងក្នុងចំណោមយុវវ័យ វាគំរា.មកំហែ.ងដល់ធនធានមនុស្សសម្រាប់ជាតិជំនាន់ក្រោយ ។
ដើម្បីទប់ស្កាត់បញ្ហានេះ កម្មវិធីអប់រំ និងផ្សព្វផ្សាយមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀ.ន និងបណ្តុះស្មារតីទទួលខុសត្រូវ និងភាពធន់ចំពោះយុវវ័យ ។ សាលារៀនសហគមន៍ និងប្រព័ន្ធផ្សព្វផ្សាយត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងការអប់រំយុវវ័យអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀ.ន ។
ការបង្ក្រាបគ្រឿងញៀ.នជាបន្តរបស់រដ្ឋាភិបាលកម្ពុជា ខណៈដែលជាកត្តាសំខាន់ត្រូវតែអមដោយការផ្តោតលើការបង្ការ ការស្តារនីតិសម្បទា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ការពង្រឹងការគ្រប់គ្រងព្រំដែន និងការពង្រឹងសមត្ថភាពរបស់ភ្នាក់ងារអនុវត្តច្បាប់ ក៏ជាជំហានដ៏សំខាន់ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ការដោះស្រាយមូលហេតុដើមនៃការប្រើប្រាស់គ្រឿងញៀ.ន ដូចជា ភាពក្រីក្រ កង្វះការអប់រំ និងឱកាសការងារមានកម្រិត ក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់វិបត្តិផងដែរ ។ កម្មវិធីស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មឡើងវិញ គឺចាំបាច់ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកដែលបានធ្លាក់ខ្លួនចូលទៅក្នុងការញៀ.ន និងកាត់បន្ថយការរើសអើងឡើងវិញក្នុងចំណោមជនល្មើសគ្រឿងញៀ.ន ។
សរុបមកវិញ ការឆ្លើយតបរបស់ប្រទេសចំពោះបញ្ហាប្រឈមនេះនឹងកំណត់ពីទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងសុខភាពសាធារណៈនាពេលអនាគតរបស់ប្រទេស ។ ការប្រយុទ្ធប្រឆាំងនឹងការគំរា.មកំហែ.ងនៃគ្រឿងញៀ.ន មិនមែនជាការទទួលខុសត្រូវតែមួយគត់របស់ភ្នាក់ងារអនុវត្តច្បាប់នោះទេ ។ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់វិស័យនៃសង្គម រួមទាំងរដ្ឋាភិបាល សហគមន៍មូលដ្ឋាន អ្នកអប់រំ និងស្ថាប័ន អន្តរជាតិ ។ មានតែសកម្មភាពដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាពប៉ុណ្ណោះទើបកម្ពុជាមានសង្ឃឹមក្នុងការការពារសង្គមរបស់ខ្លួនពីការគំរា.មកំហែ.ងដ៏អាក្រក់នៃគ្រឿងញៀ.ន និងធានាបាននូវអនាគតដ៏ល្អប្រសើរ និងវិបុលភាពសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ