ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណី​អគ្គិភ័យឆេះ​បន្ទប់ស្នាក់នៅកាស៊ីណូ៧ជាន់ ច្រកត្រពាំងផ្លុង

2 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ អគ្គីភ័យបានឆាបឆេះចេញពីបន្ទប់ជាន់លើនៅកាស៊ីណូ៧ ជាន់ក្នុងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក បង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាក្មេងចាស់ប្រុសស្រី។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី៣វិច្ឆិកា២០២៤ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់។រួមជាមួយរថយន្តស្នងការដ្ឋាននគរបាលខេត្តព្រមទាំងបណ្ដាស្រុកមួយចំនួនក្នុងនោះគេបានឃើញរថយន្តភាគីពីរគ្រឿងរបស់វៀតណាមចេញមកការជួយអន្តរាគមន៍ផងដែរ។…

ខេត្តត្បូងឃ្មុំ ៖ អគ្គីភ័យបានឆាបឆេះចេញពីបន្ទប់ជាន់លើនៅកាស៊ីណូ៧ ជាន់ក្នុងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក បង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាក្មេងចាស់ប្រុសស្រី។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី៣វិច្ឆិកា២០២៤ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់។រួមជាមួយរថយន្តស្នងការដ្ឋាននគរបាលខេត្តព្រមទាំងបណ្ដាស្រុកមួយចំនួនក្នុងនោះគេបានឃើញរថយន្តភាគីពីរគ្រឿងរបស់វៀតណាមចេញមកការជួយអន្តរាគមន៍ផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា បន្ទប់ដែលបានឆាបឆេះបង្កជាអគ្គីភ័យនោះគឺជាបន្ទប់បុគ្គលិករបស់កាស៊ីណូស្នាក់នៅជាន់ទី៧ ដែលបានបញ្ចូលទូរសព្ទដៃហើយឆ្លងចរន្តបង្កអគ្គីភ័យឆាបឆេះបន្ទប់នោះរាលដាលមកបន្ទប់ពីរទៀតនៅក្បែរគ្នា ។ភ្លាមៗប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលត្រពាំងផ្លុងហើយក៏បានរាយការណ៍ទៅលោកវរៈសេនីយ៍ឯកថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងរបស់ស្រុកដែលប្រចាំការ២៤ម៉ោងលើ២៤ ម៉ោងចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់។

សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ដោយឃើញភ្លើងកាន់តែឆាបឆេះធំឡើងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជាតាមអាយគមឱ្យរថយន្តពន្លត់តាគីភ័យ ដែលមានស្រុកនៅជាប់និងពញាក្រែកចេញមកអន្តរាគមន៍ជាបន្តបន្ទាប់ ជាមួយនោះក៏មានរថយន្តពន្លត់អគ្គីភ័យអ្នករបស់ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម បានមកជួយអន្តរាគមន៍ចំនួនពីរគ្រឿងផងដែរ។ ដោយសារតែបន្ទប់ឆេះនៅជាន់ទី៧ រថយន្តដែលបានមកជួយអន្តរាគមន៍បានប្រឹងបាញ់ទឹកទៅលើជាន់ក្រោមនិងកន្លែងផ្សេងទៀតដើម្បីជៀសវាងកុំឲ្យភ្លើងឆេះដល់។ សូមបញ្ជាក់ថាពេលដែលមានគ្រោះអគ្គីភ័យនេះកើតឡើងក្រុមពន្លត់អគ្គីភ័យបានបំពាក់អុកស៊ីសែន ឡើងទៅជាន់ខាងលើសំដៅទៅបន្ទប់ដែលឆាបឆេះប្រើបំពង់ពន្លត់អគ្គីភ័យបាញ់បន្ទប់ ដែលបានឆាបឆេះនោះអស់ជាច្រើនបំពង់ទើបភ្លើងបានរលត់ ទោះជាបែបណាក៏ដោយភ្លើងបានធ្វើឲ្យឆេះខូចខាតបន្ទប់ចំនួន៣នៅជាន់ទី៧។ ចំពោះរថយន្តពន្លត់ដែលគីភ័យដែលបានមកអន្តាគមន៍បាញ់ពន្លត់គឺពុំមានប្រភេទរថយន្តធុនធំ ដែលមានជណ្ដើរវែងអាចបាញ់បានច្រើនជាន់ចំពោះអាគារខ្ពស់ៗ គឺនៅមានការខ្វះខាតសម្ភារៈបច្ចេកទេស។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ឲ្យដឹងទៀតថា ក្រោមកិច្ចសហការរវាងកម្ពុជានិងវៀតណាមដោយចំណាយពេលប្រហែល ២ម៉ោងបានធ្វើឲ្យភ្លើងដែលឆាបឆេះនៅជាន់ទី៧នោះបានរលត់ទៅវិញជាស្ថាពរមិនបណ្ដាលឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ ទាំងនេះដោយសារតែការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានឲ្យរថយន្តពន្លត់អគ្គីភ័យក្នុងស្រុកចេញមកអន្តរាគមន៍បន្តបន្ទាប់ដោយរថយន្តនីមួយៗ បាញ់ទឹកទៅលើបន្ទប់ជាន់ក្រោម ដើម្បីការពារកុំឲ្យភ្លើងឆេះរាលដាមកដល់។ សូមបញ្ជាក់ថាកាស៊ីណូនៅច្រកត្រពាំងផ្លុងមានច្រើនកន្លែងហើយពីមុនមកពុំដែលមានហេតុការណ៍គ្រោះអគ្គីភ័យបែបនេះកើតឡើងនោះទេ។ ចំពោះកាស៊ីណូ៧ ជាន់នេះគឺជាកាស៊ីណូមួយក្នុងចំណោមកាស៊ីណូផ្សេងទៀតដែលខ្ពស់ជាងគេប្រចាំនៅច្រកត្រពាំងផ្លុង ស្រុកពញាក្រែក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ