ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ថ្លែង​ថា​ខ្លួន​នឹង​ជួយ​រុស្ស៊ី​រហូត​ដល់​ឈ្នះ​សង្គ្រាម​អ៊ុយ​ក្រែន

1 ខែ មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ កូរ៉េ​ខាង​ជើង​ប្ដេជ្ញា​ថា​ខ្លួន​​នឹង​ជួយ​ជ្រោម​ជ្រែង​រុស្ស៊ី​​​រហូត​ដល់​ទទួល​​ជ័យ​ជម្នះ​​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។​ ការ​ប្ដេជ្ញា​ចិត្ត​នេះ​ធ្វើ​ឡើង​តាម​រយៈ​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​​ខ្លួន​ដែល​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ម៉ូស្គូ​ និង​​ធ្វើ​ឡើងចំ​ពេល​​​អាមេរិក​​ទទួល​ស្គាល់​ថា​​ទាហាន​​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ប្រទេស​​អ៊ុយ​ក្រែន​ពិត​មែន​។ ពួក​គេ​ត្រៀម​បញ្ជូន​ទៅ​សមរភូមិ​មុខ​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​ជា​មួយ​ប្រមុខ​ការ​ទូត​រុស្ស៊ី​នៅ​​ទី​ក្រុង​ម៉ូស្គូ​​ លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​ ឆូ​សុន​ហួយ (Choe Son…

ទី​ក្រុង​ព្យុង​យ៉ាង​៖ កូរ៉េ​ខាង​ជើង​ប្ដេជ្ញា​ថា​ខ្លួន​​នឹង​ជួយ​ជ្រោម​ជ្រែង​រុស្ស៊ី​​​រហូត​ដល់​ទទួល​​ជ័យ​ជម្នះ​​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។​ ការ​ប្ដេជ្ញា​ចិត្ត​នេះ​ធ្វើ​ឡើង​តាម​រយៈ​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​​ខ្លួន​ដែល​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ម៉ូស្គូ​ និង​​ធ្វើ​ឡើងចំ​ពេល​​​អាមេរិក​​ទទួល​ស្គាល់​ថា​​ទាហាន​​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ប្រទេស​​អ៊ុយ​ក្រែន​ពិត​មែន​។

ពួក​គេ​ត្រៀម​បញ្ជូន​ទៅ​សមរភូមិ​មុខ​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​ជា​មួយ​ប្រមុខ​ការ​ទូត​រុស្ស៊ី​នៅ​​ទី​ក្រុង​ម៉ូស្គូ​​ លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​ ឆូ​សុន​ហួយ (Choe Son Hui) បាន​ចោទ​ប្រកាន់​ប្រទេស​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ពី​បទ​រៀប​ចំ​ផែន​ការ​សម្ងាត់​ដើម្បី​វាយ​ប្រហារ​ដោយ​អាវុធ​នុយ​ក្លេអ៊ែរ​ទៅ​លើ​ប្រទេស​របស់​លោក​ស្រី​នា​ពេល​អនា​គត​​។

ទំនាក់​ទំនង​ជា​ប្រពៃណី ជា​ប្រវត្តិ​សាស្ត្រ និង​ជា​មិត្ត​ភាព​រវាង​ប្រទេស​យើង​ទាំង​២​ (រុស្ស៊ី និង​កូរ៉េ​ខាង​ជើង) បាន​ធ្វើ​ដំណើរ​ហែល​ឆ្លង​ជីវិត​បត់​បែន​គ្រប់​រស​ជាតិ​​ទម្រាំ​មាន​ថ្ងៃ​នេះ​។ នា​ពេល​បច្ចុប្បន្ន​ ​ទំនាក់​ទំនង​នេះ​បាន​អភិវឌ្ឍ​ដល់​ដំណាក់​កាល​ថ្មី​១​នៃ​ភាព​ជា​យុទ្ធ​មិត្ត​នៅ​លើ​សមរភូមិ​យោធា​ដែល​មិន​អាច​ទទួល​បរាជ័យ​ជា​ដាច់​ខាត​។ លោក​ស្រី​​​បាន​​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ថា​នេះ​ជា​ផ្លែផ្កា​ដែល​សម្រេច​បាន​ក្រោម​ស្នា​ដៃ​របស់​ប្រមុខ​ដឹក​នាំ​ប្រទេស​ទាំង​២ ​គឺ​លោ​ក​គីម​ជុង​អ៊ុន និង​លោក​ពូទីន​។​​

លោក​ស្រី​រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​ថា​កូរ៉េ​ខាង​ជើង​គ្មាន​អ្វី​សង្ស័យទេ​ថា​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​លោក​ពូទីន​នៅ​ក្នុង​វិស័យ​យោធា និង​ស៊ីវិល​​​នឹង​មាន​ជោគ​ជ័យ​​នៅ​ក្នុង​​ការ​ការ​ពារ​​អធិប​តេយ្យ​ភាព​​ជាតិ​ និង​​ផល​ប្រយោជន៍​ជាតិ​របស់ខ្លួន​។​ ​កូរ៉េ​ខាង​ជើងសូម​ធានា​​ច្បាស់​ៗ​ថា​យើង​នឹង​បន្ត​ឈរ​ប្រកៀក​ស្មា​គ្នា​យ៉ាង​រឹង​មាំ​ជា​មួយ​យុទ្ធ​មិត្ត​រុស្ស៊ី​របស់​យើង​រហូត​ដល់​ទទួល​បាន​ជ័យ​ជម្នះ​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​១​ទៀត​។ ​​អាមេរិក​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ចិន​ជួយ​ឈឺ​ឆ្អាល​នៅ​ក្នុង​ករណី​ដែល​របប​ក្រុ​ង​ព្យុង​យ៉ាង​បញ្ជូន​កង​ទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។ ទាហាន​កូរ៉េ​ខាង​ជើង​៨​ពាន់​នាក់​ត្រៀម​ចុះ​ទៅ​សមរភូមិ​។ ដូច្នេះ អាមេរិក​​​កំពុង​ទាក់​ទង​ទៅ​ប្រទេស​ចិន​ដើម្បី​ឱ្យ​ចិន​​ជួយ​ទប់​ស្កាត់​​ការ​ហូរ​ចូល​នៃ​កង​ទ័ព​កូរ៉េ​ខាង​ជើង​។

អាមេរិក​បាន​សន្ទនា​គ្នា​ជា​មួយ​ភាគី​ចិន​នៅ​សប្ដាហ៍​នេះ​ពាក់​ព័ន្ធ​នឹង​ករណី​ដែល​ទាហាន​កូរ៉េ​ខាង​ជើង​​​ទៅ​ធ្វើ​សង្គ្រាម​នៅ​រុស្ស៊ី​។ ខាង​លើ​នេះជា​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោ​កប្លីង​ខិន​ ដោយ​មាន​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក និង​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​កូរ៉េ​ខាង​ត្បូង​នៅ​ក្បែរ​នោះ​ផង​ដែរ​។ លោក​ប្លីង​ខិន​យល់​ថា​ចិន​យល់​ច្បាស់​អំពី​កង្វល់​របស់​អាមេរិក​ ហើយ​ក៏​យល់​ច្បាស់​​​នូវ​អ្វី​ដែល​យើង​បាន​ (ទាំង​ការ​សន្យា និង​ការ​អនុ​វត្ត​ជាក់​ស្ដែង)​។ នោះ​គឺ​ការ​ប្រើ​ប្រាស់​​ឥទ្ធិ​ពល​របស់​ចិន​ទៅ​លើ​កូរ៉េ​ខាង​ជើង​។

កាសែត​ញូយ៉ក​ថាម​ស៍​​ចុះ​ផ្សាយ​ថា​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ រួម​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ខាង​កិច្ច​ការ​អាស៊ី និង​អឺរ៉ុប​បាន​ជួប​​​មន្ត្រី​រដ្ឋាភិបាល​ចិន​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ​លោក​ប្លីង​ខិន​ថ្លែង​ថា​ទាហាន​កូរ៉េ​ខាង​ជើង​៨​ពាន់​​នាក់​បាន​បញ្ជូន​ទៅ​ដល់​តំបន់​ខឺស​ហើយ​បន្ទាប់​ពី​ពួក​គេ​ទទួល​ការ​ហ្វឹក​ហាត់​​ពី​​​យោធា​ចារ្យ​​រុស្ស៊ី​លើ​វិញ្ញា​សា​​​បាញ់​កាំ​ភ្លើង​ធំ, បញ្ជា​យន្ត​ហោះ​ដ្រូន និង​ចម្បាំង​តាម​លេណ​ដ្ឋាន​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ថ្លែង​បន្ថែម​ថា​ទាហាន​ទាំង​នោះ​ស្លៀក​ពាក់​ឯក​សណ្ឋាន​​រុស្ស៊ី និង​បំពាក់​អាវុធ​រុស្ស៊ី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ