ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ​សុំ​ការ​យោគយល់​ក្នុង​ការ​ពង្វាង​ចរាចរ​នៅ​តំបន់​វិមាន​៧​មក​រា ​ដែល​ប្រារព្ធ​ពិធី​ក្រុង​ពាលី និង​ពិធី​ដង្ហែ​អង្គ​កឋិនទាន​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​ថ្ងៃអាទិត្យ ៣​កើត ខែកត្តិក​ឆ្នាំរោង ឆស័ក…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​ថ្ងៃអាទិត្យ ៣​កើត ខែកត្តិក​ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង១៤និង០០​នាទី​រសៀល នឹង​ជួបជុំ​ប្រារព្ធ​ពិធី​ក្រុង​ពាលី ស្ថិត​នៅ​វិមាន​៧​មក​រា មហាវិថី​ព្រះ​នរោត្តម ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គ​មហា​សនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​មហា​បវរ​ធិ​បតី ប៊ុ​ន ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប៊ុ​ន ម៉ា​ណែ​ត ​។ លុះ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៥និង០០​នាទី​ព្រឹក នឹង​មាន​រៀបចំ​ពិធី​ដង្ហែ​ អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ដង្ហែ​ចេញពី​វិមាន​៧​មក​រា ឆ្ពោះទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម (​ហៅ​វត្ត​ស្វាយ​សៀម​ថ្មី​) ស្ថិត​នៅ​ភូមិ​ស្វាយ​សៀម ឃុំ​ង៉ា​យ​ស្ទៀង​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ (​ព្រះ​ត្រពាំង​) សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ។

សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី និង​ពិធី​ដង្ហែ​អង្គ​កឋិនទាន​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ខាងលើ ​មេត្តា​យោគយល់ អធ្យាស្រ័យ ធ្វើការ​ពង្វាង​ចរាចរ​ដោយ​អនុគ្រោះ ពីព្រោះ​ទីតាំង​ខាងលើ​នេះ​ នឹង​មាន​ចរាចរ​មមាញឹក​ខ្លាំង ​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ