ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អ្នក​ចិញ្ចឹម​ត្រី​វ័យ​៦១​ឆ្នាំ​ រីករាយ​ទទួល​បាន​ជោគជ័យ​ក្នុង​មុខរបរ​នៅ​ស្រុក​ច​ន្ទ្រា

2 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជា​កសិករ​ម្នាក់ ឈ្មោះ​អុក វុ​ទ្ធី អាយុ​៦១​ឆ្នាំ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ភូមិ​បន្លា​ស្អិត ឃុំ​ច្រេស ស្រុក​ច​ន្ទ្រា បាន​ចិញ្ចឹម​ត្រី​ចំនួន​១២​ស្រះ​ទទួល​បាន​ជោគជ័យ​ក្នុង​មុខរបរ​ធ្វើ​ឲ្យ​គាត់​រីករាយ​និង​មាន​មោទនៈភាព…

ខេត្តស្វាយរៀង ៖ បុរស​ជា​កសិករ​ម្នាក់ ឈ្មោះ​អុក វុ​ទ្ធី អាយុ​៦១​ឆ្នាំ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ភូមិ​បន្លា​ស្អិត ឃុំ​ច្រេស ស្រុក​ច​ន្ទ្រា បាន​ចិញ្ចឹម​ត្រី​ចំនួន​១២​ស្រះ​ទទួល​បាន​ជោគជ័យ​ក្នុង​មុខរបរ​ធ្វើ​ឲ្យ​គាត់​រីករាយ​និង​មាន​មោទនៈភាព ដោយ​ការ​ចិញ្ចឹម​ត្រី​របស់​គាត់​ទទួល​បាន​ជោគជ័យ គឺ​ចិញ្ចឹម​តាំងពី ស្រះ​តូច​១ ត្រី​៣​ទៅ​៤០០​ក្បាល រហូត​កើន​ដល់​១២​ស្រះ មាន​ត្រី​រហូត​៥០​ម៉ឺន​ក្បាល អាច​ចាប់​លក់​បាន​រាល់ថ្ងៃ រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ល្អ​ប្រសើរ គឺ​អាច​ចាប់​លក់​បាន​រាល់ថ្ងៃ គឺ​ក្នុង​១​ថ្ងៃ​អាច​លក់​បាន​ត្រី​ប្រា ចាប់ពី​៥០​គីឡូ​ទៅ​១០០​គីឡូក្រាម​។

បើ​តាម​ម្ចាស់​កសិដ្ឋាន ឈ្មោះ​អុក វុ​ទ្ធី បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០១ វិច្ឆិកា ២០២៤ នេះ​ថា ដោយ​គ្រួសារ​គាត់​រស់នៅ​ជនបទ ក្នុងភូមិ​បន្លា​ស្អិត​ឃុំ​ច្រេស​ស្រុក​ច​ន្ទ្រា មុខរបរ​ធ្វើស្រែ មិនសូវ​ជា មាន​ជីវភាព​ធូ​ធា​ទេ កន្លង​មក ការ​ធ្វើស្រែ​ជួន​ទឹក​លិច​ស្រូវ​មិនសូវ​ទទួល​បាន​ទិ​ន្និ​ផល ក្រោយមក​នៅ​ក្នុង​ឆ្នាំ​២០១០ ក៏​បាន​ចាប់ផ្តើម សាកល្បង​ជីក​ស្រះ​០១ ដាក់​ចិញ្ចឹម​ត្រី​ប្រា​និង​ត្រី​ពោ ចំនួន​៣០០​ទៅ​៤០០​ក្បាល គឺ​រក​កាក​សំណល់​ផ្ទះបាយ​និង​បរបរ​បន្លែ រួច​លាយ​កន្ទក់ ធ្វើ​ជា​ចំណី ឲ្យ​ត្រី​ស៊ី លក់​ចំណេញ ក៏​ចាប់ផ្តើម​ជីក​ស្រះ​បន្ថែម​១​ទៀត ចិញ្ចឹម​ត្រី​ប្រា ត្រី​ពោ​និង​អណ្តែង ដាក់​ឡើង​១​ពាន់​ក្បាល កូន​ត្រី​អណ្តែង ៥០​គីឡូ ចិញ្ចឹម​ជោគជ័យ​ទៀត ក៏​ប៉ុន្តែ​ក៏​ធ្លាប់​បរាជ័យ​ចំនួន​២​ទៅ​៣​លើក​ដែរ ដោយ​ខែវស្សា ទឹកភ្លៀង​ជន់​ខ្លាំង​លេច​ភ្លឺស្រះ​ត្រី​ចេញ​អស់​ខាត​ទុន​៣​លើក ។

ក្រោយមក​ទៀត ក៏​ចាប់ផ្តើម​រៀបចំ​ស្រះ ចំនួន​៥​ស្រះ លើក​ភ្លឺស្រះ​ខ្ពស់ ផុត​ទឹក​រដូវវស្សា បន្ត​ដាក់​ត្រី​ចិញ្ចឹម ជា​កសិដ្ឋាន​ខ្នាត​តូច​លក្ខណៈ​គ្រួសារ ដាក់​ត្រី ប្រដេញ​គ្នា ទាំង​៥​ស្រះ គឺ​រៀបចំ​ផលិត​ចំណី ដោយ​ទៅ​យក​កាក​សំណល់​ផ្ទះបាយ​នៅ​កាស៊ីណូ យក​មក​បរបរ ឲ្យ​ឆ្អិន​រួច​ដួស​កូ​លាយ​ជាមួយ​កន្ទក់ កូរ​ចូល​គ្នា ដាក់​ជា​ចំណី​ឲ្យ​ត្រី គឺ​ជោគជ័យ​រហូត ។​ក៏​ពង្រីក​ស្រះ​បន្ថែម​រាល់​ឆ្នាំ រ​ហូ​មក​ដល់​ឆ្នាំ​២០១៨ ក៏​ពង្រីក​ស្រះ​បាន​រហូត​ដល់​១២​ស្រះ​ដាក់​ត្រី​ប្រដេញ​គ្នា តាម​ស្រះ​នីមួយ​ៗ គឺ​ចាប់​ដាក់​ត្រី​ពូជ ត្រី​ប្រា​៣០​ម៉ឺន​ក្បាល​ត្រី​ពោ ៤​ម៉ឺន​ក្បាល ត្រី​អណ្តែង​២៥០​គីឡូក្រាម ។

ហើយ​ការ​ដាក់​ត្រី​គឺ​ចាប់ផ្តើម​ដាក់​ចាប់ពី​ថ្ងៃ​១០ ខែមេសា ដល់​ខែតុលា ត្រី​ប្រា​ត្រី​ពោ គឺ​ធំ​ក្នុង​១​ក្បាល ៨​ខាំ​ទៅ​១​គីឡូ អាច​ចាប់​លក់​បាន គឺ​ជោគជ័យ​ខ្លាំង​នៅ​ឆ្នាំ​២០១៩ មាន​ផ្ទុះ​ជម្ងឺ​កូ​វី​ដ​-១៩ ត្រី​លក់​បាន​តម្លៃ​ថ្លៃ​គួ​សម រហូត​ដល់​ឆ្នាំ​២០២២ ជោគជ័យ​ខ្លាំង​គួរ​ជាទី​មោ​ទ​នៈ ។​ហើយ​ការ​ចិញ្ចឹម​ត្រី​បន្ត​ឆ្នាំ​២០២៣ -២០២៤​នេះ ដាក់​កូន​ត្រី​ចាប់ពី​ថ្ងៃ​ទី​១០​ខែមេសា ២០២៤ កូន​ត្រី​ប្រា ដាក់​៣០​ម៉ឺន​ក្បាល ត្រី​ពោ ដាក់​៤​ម៉ឺន​ក្បាល កូន​ត្រី​អណ្តែងទន់​ដាក់ ២៥០​គីឡូក្រាម​។

ការ​ប្រើប្រាស់​ចំណី ច្រើន មាន​កាក​សំណល់​ផ្ទះបាយ​កាស៊ីណូ​យក​មក​បរបរ ហើយ​កន្ទក់​ប្រើ​ក្នុង​១​ថ្ងៃ​០៨​បាវ (១​បាវ​៥០​គីឡូ​)​។​លោក​អុក​វុ​ទ្ធី បាន​បញ្ជាក់​ថា នៅ​ខែតុលា​ឆ្នាំ​២០២៤​នេះ ត្រី​ប្រា គឺ​ធំ​ហើយ​ក្នុង​១​ក្បាល​ទម្ងន់​០៦​ខាំ​ទៅ​១​គីឡូ គឺ​ចាប់​លក់​បោះ​ឲ្យ​ម៉ូយ​ទៅ​ទ​ទូល​ទិញ​ដល់​កសិដ្ឋាន ទិញ​ត្រឹម​១០​គីឡូ លក់​ជូន​១​គីឡូ​៦,០០០​រៀល បើ​ទិញ​៥០​គីឡូ​ឡើង ១​គីឡូ​៥,៥០០​រៀល ហើយ​មួយ​ចំនួន​គឺ​ដឹក​យក​ទៅ​លក់​បោះ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ប្រសូតិ ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប​។

​បើ​អ្នក​ភូមិ​ទិញ​ហូប​លក់​នៅ​ខាង​មុខ​កសិដ្ឋាន លក់​១​គីឡូ​តម្លៃ​៨,០០០​រៀល​។ ហើយ​ក្នុង​១​ថ្ងៃ​ជាម​ធ​ម្យ​ម​ត្រី​ប្រា លក់​បាន​៥០​គីឡូ​ទៅ​១០០​គីឡូក្រាម​ចំណែក​ត្រី​ពោ ខែធ្នូ​ទើប​ចាប់​លក់ ហើយ​ត្រី​អណ្តែងទន់ ដល់​ខែកុម្ភៈ​២០២៥​ទើប​ចាប់​លក់​។​លោក​អុក​វ​ទ្ធី បាន​បញ្ជាក់​ថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ត្រី​លក់​បាន​ច្រើន ហើយ​ត្រី​បាន​ធំ​ៗ​ទៀត​១​ក្បាល​អាច​បាន​១​គីឡូ កន្លះ​ទៅ​២​គីឡូក្រាម​។

ទាក់ទិន​ការ​ចិញ្ចឹម​ត្រី​នេះ​ដែរ​លោក អ៊ុ​ង​សំ​អឿ​ន មេ​ភូមិ​បន្លា​ស្អិត បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​ក្នុងភូមិ​បន្លា​ស្អិត​នេះ មាន​ចិញ្ចឹម​ត្រី​០២​គ្រួសារ គត់ ក៏​ប៉ុន្តែ មាន​តែ​ឈ្មោះ អុក វុ​ទ្ធី ទេ​ដែល​ចិញ្ចឹម​ជា​លក្ខណៈ​កសិដ្ឋាន​ខ្នាត​តូច មាន​ស្រះ​ចំនួន​១២​ស្រះ ហើយ​គាត់​តស៊ូ​ចិញ្ចឹម​តាំងពី​មាន​តែ​១​ស្រះ រហូត​ពង្រីក​បាន​១២​ស្រះ ចំណែក​មួយ​គ្រួសារ​ទៀត​គឺ​មាន​តែ​២​ស្រះ​ចិញ្ចឹម​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ទេ ហើយ​ឆ្នាំ​នេះ​ដាក់​កូន​ត្រី​បួន​៥០០​ក្បាល​ប៉ុណ្ណោះ​។

លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា​កន្លង​មក​ក៏​មាន​ឯកឧត្តម​តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង​ចុះ​មក​ជាមួយ​អាជ្ញាធរ​ឃុំ ច្រេស និង​លោក​អភិបាលស្រុក​ច​ន្ទ្រា មក​សួរសុខទុក្ខ​និង​លើកទឹកចិត្ត​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី លោក​អុក វុ​ទ្ធី ឲ្យ ចិញ្ចឹម​កង្កែប និង​មាន់ ទា បន្ថែម ធ្វើ​ជា​កសិករ​គំរូ ដើម្បី ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ នាំ​គ្នា មក​ចិញ្ចឹម​ត្រី និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​ឲ្យ​បាន​ច្រើន​គ្រួសារ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ក្នុងស្រុក និង​តាម​ទីប្រជុំជន​ឲ្យ​មាន​នីរ​ន្ត​រ​ភាព ។

បើ​តាម​អ្នកលក់​ត្រី នៅ​ផ្សារ​ក្រុង​ស្វាយ​រៀង បាន​លើក​ឡើង​ថា ត្រី​ប្រា ត្រី​ពោ នាំ​ចូល​ពី​ប្រទេស​វៀតណាម​គឺ​លក់​ចេញ​ក្នុង​១​គីឡូក្រាម​តម្លៃ​១២,០០០​រៀល បើ​ត្រី ខ្មែរ​យើង​ចិញ្ចឹម​លក្ខៈ​គ្រួសារ​១​គីឡូ​ូ​តម្លៃ​១៥,០០០​រៀល​និង​ត្រី អណ្តែង​១​គីឡូ​តម្លៃ​២​ម៉ឺន​រៀល​(​ត្រី​ចិញ្ចឹម​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ