ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជនប្រឡងបាក់ឌុប ទទួលបាននិទ្ទេសA ចំនួន៣៧នាក់ នៅខេត្តស្វាយរៀង

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤បានចូលរួមប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ០៨…

ខេត្តស្វាយរៀង ៖ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤បានចូលរួមប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមមណ្ឌលប្រឡងទាំង៨ មណ្ឌលបេក្ខជនជាប់និទ្ទេសA ចំនួន៣៧នាក់ស្រី២០នាក់។

បើតាមមន្ត្រីមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានឲ្យដឹងថា យោងតាមការបិតបញ្ជីឈ្មោះ បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤នៅខេត្តស្វាយរៀង ចំនួនបេក្ខជនសរុបចំនួន ៤.១៣៣នាក់ក្នុងនោះស្រី ២.២៤១ នាក់ បេក្ខជនដែលបានមកប្រឡង៖៤,០៦៨នាក់ត្រូវជាភាគរយ៩៨.៤២%ស្រី២,២១៩នាក់ត្រូវជាភាគរយ៩៩.០១%។

បេក្ខជនអវត្តមានសរុប៦៥នាក់ស្រី២២នាក់។បេក្ខជនប្រឡងជាប់សរុបចំនួន ២.៩៥២ នាក់ត្រូវជាភាគរយ៧២,៥៦%ស្រី១,៦៦៧នាក់ ត្រូវជាភាគរយ៧៥.១២%។ ហើយ បេក្ខជនជាប់តាមនីទ្ទេស៖ បេក្ខជន ទទួលបាននិទ្ទេសA ចំនួន៣៧ នាក់ ក្នុងនោះស្រី២០នាក់ ត្រូវជាភាគរយ១,២៥%ស្រី១,១៩%។និទ្ទេសB៖២០៦នាក់ស្រី១២៥នាក់ត្រូវជាភាគរយ៦,៩៧%៧,៤៩%។

និទ្ទេសC បក្ខជន៥៨៨នាក់ស្រី៣៦៥នាក់ត្រូវជាភាគរយ១៩,០១%ស្រី២១,៨៩%។និទ្ទេសDបេក្ខជនចំនួន១,០៤២ នាក់ស្រី៦០៧នាក់ត្រូវជាភាគរយ៣៥,២៩%ស្រី៣៦,៤១%។និទ្ទេសE៖ បេក្ខជនចំនួន១,០៧៩នាក់ស្រី៥៥០នាក់ត្រូវជាភាគរយ៣៦,៥៥%ស្រី៣២,៩៩%។បេក្ខជនប្រឡងធ្លាក់ និទ្ទេសFបេក្ខជនចំនួន១,១១៦នាក់ស្រី៥៥២នាក់។ ហើយអ្វីដែលជាមោទនភាពសម្រាប់ខេត្តស្វាយរៀងមានសិស្សប្រឡងជាប់និទ្ទេសAចំនួន៣៧នាក់ស្រី២០នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ