ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​អំបិល និង​ឃុំ​កោះ​ខែល

18 ម៉ោង មុន

ខេត្តកណ្តាល ៖ ក្រុម​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​បទល្មើស​សាទ​ខុសច្បាប់ ស្ថិត​នៅ​ភូមិសាស្ត្រ ក្នុង​ឃុំ​ព្រែក​អំបិល និង​ឃុំ​កោះ​ខែល​បាន​ច្រើន​ករណី នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ ។…

ខេត្តកណ្តាល ៖ ក្រុម​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​បទល្មើស​សាទ​ខុសច្បាប់ ស្ថិត​នៅ​ភូមិសាស្ត្រ ក្នុង​ឃុំ​ព្រែក​អំបិល និង​ឃុំ​កោះ​ខែល​បាន​ច្រើន​ករណី នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ ។

លោក អេ​ង វណ្ណ​ឌី អភិបាលរង នៃ​គណៈ​អភិបាលស្រុក តំណាង​លោក​អភិបាលស្រុក​ស្អាង និង​លោក ស៊ុន ផ​ល្លី នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្អាង បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​ព្រែក​អំបិល និង​ឃុំ​កោះ​ខែល ដោយ​ប្រើប្រាស់​ទូក​ចំនួន​ពីរ​គ្រឿង និង​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ ចំនួន ២១​នាក់ ក្នុង​នោះ​រួម​មាន លោក​មេឃុំជំនួយការ​ឃុំ និង​តំណាង​អង្គការ NRCD ។

ក្នុង​ប្រតិបត្តិ​ការណ៍​នេះ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​មាន​ដូច​ជា ៖ របាំង​ព្រួល ចំនួន​០២​ករណី នៅ​ចំណុច​ព្រែក​គ្រួ​ស ឃុំ​ព្រែក​អំបិល​, របាំង​ព្រួល​ចំនួន ០១​ករណី នៅ​ចំណុច​ចុង​ព្រែក​ចិន ឃុំ​កោះ​ខែល​, បង្ក្រាប​សៃ​យឺន ៣២​មាត់​, ព្រួល​ស្បៃ​ប្រវែង ៣,១០០​ម៉ែត្រ​, បង្គោល​ឫស្សី ១,២០០​ដើម និង​ប្រលែង​ត្រី ចូល​បឹង ៣០០ គីឡូក្រាម ។ ដោយឡែក​ចំពោះ​សម្ភារៈ ដែល​បង្ក្រាប​បាន​ត្រូវ​កាប់ និង​ដុត​បំផ្លាញ​ចោល ។

ចំពោះ​ចំណាត់ការ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ បាន​នាំ​គ្នា​សាទរ ព្រោះថា ការ​ដាក់​បែប​នេះ ធ្វើ បាត់បង់​ធនធាន​មច្ឆា​ជាតិ ដែល​កំពុង​ស្ថិត​ក្នុង​រដូវ​ហាមឃាត់ ។ លើស​ពី​នេះ ពលរដ្ឋ​ក៏​បាន​នាំ​គ្នា​លើក​ឡើង​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ​ពួក​គាត់​ឃើញ​មាន​បទល្មើស​នេះ តែងតែ​ដាក់​ដើម​យក​កូន​ត្រី​តូច​ៗ ទៅ​ធ្វើ​ជា​នុយ​ត្រី​ធំ ទោះបីជា​មានការ​ហាមឃាត់​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ