ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកួតបាល់ទាត់ជាច្រើននៅអេស្ប៉ាញពន្យារពេល ព្រោះគ្រោះទឹកជំនន់ដ៏អាក្រ.ក់បំផុត

6 ថ្ងៃ មុន

ប្រទេសអេស្ប៉ាញ ៖ ការប្រកួតបាល់ទាត់ទាំងអស់នៅក្នុងតំបន់នៃទីក្រុងវ៉ាឡេនសៀ (Valencia) ចុងសប្តាហ៍នេះ រួមទាំងជំនួបរវាងក្រុមស្តេចស Real Madrid ទល់នឹងក្រុមម្ចាស់ផ្ទះ Valencia…

ប្រទេសអេស្ប៉ាញ ៖ ការប្រកួតបាល់ទាត់ទាំងអស់នៅក្នុងតំបន់នៃទីក្រុងវ៉ាឡេនសៀ (Valencia) ចុងសប្តាហ៍នេះ រួមទាំងជំនួបរវាងក្រុមស្តេចស Real Madrid ទល់នឹងក្រុមម្ចាស់ផ្ទះ Valencia នៅថ្ងៃសៅរ៍សប្តាហ៍នេះ នឹងត្រូវពន្យារពេល បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសអេស្ប៉ាញ។

របាយការណ៍នៅត្រឹមព្រឹកថ្ងៃទី៣១ ខែតុលា បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩៥នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល៨ម៉ោងពេញ ដែលបរិមាណស្មើនឹងច្រើនជាងធ្លាក់រយៈពេលមួយឆ្នាំ គ្រប់ដណ្តបលើទីប្រជុំជនឈីវ៉ា (Chiva) នៅជិតទីក្រុងវ៉ាឡេនសៀ។

សហព័ន្ធបាល់ទាត់អេស្ប៉ាញ ឬ RFEF បានទទួលសំណើពីក្របខណ្ឌបាល់ទាត់អាជីពអេស្ប៉ាញ La Liga និងក្លិបជាច្រើនពីលីគកំពូល និងលីគលំដាប់ទី២ ដើម្បីពន្យារពេលការប្រកួតទាំងអស់ក្នុងតំបន់រងការវាយប្រហារដោយជំនន់ទឹកភ្លៀង។ ហើយនោះក៏រាប់បញ្ចូលទាំងការប្រកួតរវាងក្រុម Villarreal ទល់នឹងក្រុម Rayo Vallecano នៅលីគកំពូលផងដែរ។ ការសម្រេចចិត្តនេះធ្វើឡើងដោយគណៈកម្មាធិការប្រកួតរបស់ RFEF នៅថ្ងៃទី៣១ ខែតុលា ផ្ទាល់តែម្តង ប៉ុន្តែសហព័ន្ធអេស្ប៉ាញបានផ្តល់អនុសាសន៍ឱ្យការប្រកួតមិនមែនអាជីពទាំងអស់ក៏នឹងត្រូវពន្យារពេលផងដែរ។ ការស្មឹងស្មាធិរយៈពេល១នាទីនឹងធ្វើឡើងគ្រប់ប្រកួតទាំងអស់រហូតដល់សប្តាហ៍ក្រោយ។ ក្លិបបាល់ទាត់កំពូលៗជាច្រើន រួមទាំង Real Madrid និង Barcelona បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់ដ៏អាក្រក់។

ប្រទេសអេស្ប៉ាញកំពុងតស៊ូនឹងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងរយៈពេលជាច្រើនទសវត្ស ដោយឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៩៥នាក់ ហើយនៅក្នុងចំណោមនោះយ៉ាងហោចណាស់អ្នកស្លាប់៩២នាក់ ត្រូវបានកត់ត្រានៅក្នុងទីក្រុងវ៉ាឡេនសៀ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបំផុត បោកបក់ខេត្តភាគខាងកើតទីក្រុងវ៉ាឡេនសៀ និងច្រើនផ្សេងទៀត។ ភ្លៀងធ្លាក់យ៉ាងគំហុកកាលពីថ្ងៃអង្គារ បានបង្កជាទឹកជំនន់ភ្លាមៗ ហូរកាត់ស្ពាន និងអគារ ដោយបង្ខំមនុស្សឱ្យឡើងលើដំបូល ឬតោងដើមឈើ ដើម្បីផុតពីគ្រោះថ្នាក់។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េត្រូ សាន់ចេសហ្ស (Pedro Sanchez) បានប្រកាសកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ ខណៈដែលស្ថានភាពធ្ងន់ធ្ងរនៅតែបន្ត ដោយដាក់កម្រិតលើកិច្ចខិតខំប្រឹងប្រែងជួយ សង្គ្រោះ។ រដ្ឋាភិបាលបានលើកឡើងថា ចំនួនអ្នកស្លាប់ត្រូវបានគេបារម្ភថានឹងកើនឡើង ខណៈដែលមានអ្នកបាត់ខ្លួនជាច្រើននាក់៕ (ដកស្រង់ប្រភព ៖ BBC និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ