ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិ.ដ្ឋជនម្នាក់ត្រូវបក្សពួក​មករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងដោយសុវត្ថិភាព

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិវៀតណាមម្នាក់ត្រូវបក្សពួកមករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងទាំងកណ្តាលថ្ងៃ ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ជា០៤និង២៥នាទីរសៀលថ្ងៃទី២៨តុលា២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់…

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិវៀតណាមម្នាក់ត្រូវបក្សពួកមករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងទាំងកណ្តាលថ្ងៃ ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ជា០៤និង២៥នាទីរសៀលថ្ងៃទី២៨តុលា២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមកកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងនិងនគបាលពន្ធនាគារខេត្តបានចុះស្រាវជ្រាវ រកបក្សពួកជនសង្ស័យ រហូតដល់វេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៨ តុលា បានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅ សមត្ថកិច្ចបានដឹកនាំកម្លាំង​ធ្វើការឡោមពទ្ធ័​ផ្ទះសំណាក់​ចំនួន២ទីតាំង​ ទី១-ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ទី២-ពទ្ធ័ផ្ទះសំណាក់ សុខហេង។

ប្រភពបន្តថា នៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២៨តុលា សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង ជាលទ្ធផល បានឃាត់ខ្លួន ជនជាតិវៀតណាមចំនួន០៣នាក់ស្រី២នាក់ប្រុសម្នាក់ យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនជាតិវៀតណាមទាំង០៣នាក់ នេះបានមកជួលបន្ទប់ផ្ទះសំណាក់សុខហេង នៅភូមិស្រះវង់ ចំនួនកន្លះខែមកហើយ និងបានយកបាយម្ហូមឲ្យជនសង្ស័យ នៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ដែលលោកចៅក្រមសាកសួរនៅសាលាដំបូងខេត្តស្វាយរៀងបានចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ។

ចំណែកជនជាតិវៀតណាមចំនួន០២នាក់ ស្រីម្នាក់ បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ស្នាក់នៅចំនួន១អាទឹត្យមកហើយ សមត្ថកិច្ចដាក់ការ សង្ស័យថា ជា ជនសង្ស័យទៅរំដោះ ជនសង្ស័យ ជាឧក្រិដ្ឋជន ជនជាតិវៀតណាម ម្នាក់ ដែលត្រូវលោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តស្វាយរៀង ពីបទជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រិតនៅក្រុងបាវិត ហើយស្រ្តីជនជាតិវៀតណាមម្នាក់ដែលស្នាក់ជាមួយជនសង្ស័យខាងលើ គឺជា ប្រពន្ធរបស់ជនសង្ស័យជាឧក្រិដ្ឋជន ដែលជាប់ក្នុងពន្ធនាគារ ខេត្តត្រូវជនសង្ស័យម្នាក់ទៅរំដោះចេញពីពន្ធនាគារឡើងជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ជនសង្ស័យម្នាក់ដែលរត់ចេញពីពន្ធនាគារឈ្មោះង្វៀង តុងហ្វីន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅឃុំ​វីតហេលុក ស្រុកវីតហេលុក ខេត្តង៉េអាន ប្រទេសវៀតណាម ។

ទាក់ទិនករណីនេះដែរ មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា មុនដំបូងមានជនជាតិវៀតណាមម្នាក់ភេទប្រុស បានមកសុំមន្ត្រីនគរ​បាលយាមពន្ធនាគារ សុំជួបសួរសុខទុក្ខ ជនសង្ស័យ ម្នាក់ជាជនជាតិវៀតណាមជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង ។ មន្ត្រីយាមពន្ធនាគារ បាននាំជនសង្ស័យ ពីក្នុងពន្ធនាគារ នៅទ្វារពន្ធនាគារខាងមុខ ខណៈដែលជនសង្ស័យដើរដល់មាត់ទ្វា ខាងមុខស្រាប់តែមានជនសង្ស័យម្នាក់បានដកអាវុធខ្លីភ្ជង់​មន្ត្រីពន្ធនាគារ ហើយពេលនោះជនសង្ស័យបានកញ្ឆក់យកអាវុធខ្លី ពីជនមករំដោះនោះរួចកេះកៃកាំភ្លើងបាញ់ទៅលើមន្ត្រីពន្ធនាគារ សំណាងល្អ អត់ផ្ទុះ បើផ្ទុះមិនដឹងថា វាសនាយ៉ាងណា​នោះ​ទេ ខណៈនោះជនសង្ស័យទាំងពីរបានឡើងជិះម៉ូតូចេញទៅ ត្រូវបានមន្ត្រី ពន្ធនាគារម្នាក់ថ្នាក់វរៈសេនីយ៍ បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ហើយក៏មានមន្ត្រីនគបាលម្នាក់ស្រែកថា វាមានកាំភ្លើង ប្រយត្ន័ ខណៈនោះមន្ត្រីនគរ​បាលរូបនោះភ័យក៏ឱនក្រាបទៅលើដី ជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាពទៅ​ ។

បើតាមសមត្ថកិច្ចបានមើលរូបតាមកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។

បើតាមម្ចាស់ផ្ទះសំណាក់សុខហេងបានឲ្យដឹងថា មានជនជាតិវៀតណាម ០៥នាក់ស្រី០៣នាក់ បានមកជួលបន្ទប់ស្នាក់នៅ ចំនួន០៣បន្ទប់រយៈពេលកន្លះខែមកហើយគឺតាំងពី​បុណ្យឆ្លង បុណ្យភ្ជំបិណ្ឌរួច ហើយឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨-៩នាក់យកទៅឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ។ ហើយចំពោះជនជាតិវៀតណាមស្រីប្រុស០២នាក់មកស្នាក់នៅបាន១អាទិត្យក៏ បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភស្នាក់នៅ ដោយនិយាយថា ផ្ទះសំណាក់សុខហេង ថ្លៃ។

ចំណែកម្ចាស់ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បានប្រាប់អ្នកសារព័ត៌មានយើងនារសៀលថ្ងៃទី២៩តុលានេះថា នេះជាការសោកស្តាយ មានភ្ញៀវ​បរទេស(ជនជាតិវៀតណាមមកស្នាក់រយៈពេល០៧ថ្ងៃ) ហើយប្អូនគាត់មិនបានថតប៉ាស្ព័រ​ភ្ញៀវជនជាតិវៀតណាមទាំងពីរ​នាក់ទុកទេ​ ដោយកន្លងមកផ្ទះសំណាក់របស់គាត់ពុំមានភ្ញៀវចូលស្នាក់នៅច្រើនទេគឺមានតែភ្ញៀវប្រចាំមកដាក់ទំនិញ រាល់ថ្ងៃមកសម្រាក និងមានកូនសិស្សមកគេងទើបច្រឡោះប្រហោងមិនបានថតប៉ាសស្ព័រ ទុក នេះជាមេរៀនសម្រាប់លើកក្រោយៗទៀត។

ទាក់ទិនករណីខាងលើ​នេះដែរ លោកប្រធានពន្ធនាគារខេត្តស្វាយរៀងបានមានប្រសាសន៍តាមទូរសព្ទ័នារសៀលនេះថា លោកមិនអាចផ្តល់ព័ត៌មានបានទេ សមត្ថកិច្ចកំពុងធ្វើការ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ