ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅ​កែ​រកស៊ី​​បទល្មើស​ព្រៃឈើ​ប្តី​ឈ្មោះ​មុំ ប្រពន្ធ​ឈ្មោះ​ស្រី​ចិន ដឹក​ជញ្ជូន​​តាមឡាន​កែ​ច្នៃ តែសមត្ថកិច្ច​ចាប់​មិន​ដែល​បាន​សោះ

4 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ថៅកែ​ប្រុស-​ស្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ល្បីឈ្មោះ​ រកស៊ី​ដឹក​បទល្មើស​ព្រៃឈើ​តាម​រថយន្ត​កែ​ច្នៃ​ប្រើ​គ្រប់​រូបភាព​ធ្វើ​សកម្មភាព​រកស៊ី​បាន​រលូន​យូរ​ឆ្នាំ​មក​ហើយ​នោះ ដែល​គេ​ស្គាល់​ប្តី​មានឈ្មោះ​មុំ អាយុ​ជិត​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ស្រី​ចិន អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ម្តុំ​ប្រឡាយ​ច្បារមន ក្នុងភូមិ​បុរី​កម្មករ…

ខេត្តកំពង់ស្ពឺ​ ៖ ថៅកែ​ប្រុស-​ស្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ល្បីឈ្មោះ​ រកស៊ី​ដឹក​បទល្មើស​ព្រៃឈើ​តាម​រថយន្ត​កែ​ច្នៃ​ប្រើ​គ្រប់​រូបភាព​ធ្វើ​សកម្មភាព​រកស៊ី​បាន​រលូន​យូរ​ឆ្នាំ​មក​ហើយ​នោះ ដែល​គេ​ស្គាល់​ប្តី​មានឈ្មោះ​មុំ អាយុ​ជិត​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ស្រី​ចិន អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ម្តុំ​ប្រឡាយ​ច្បារមន ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​រាប់​ឆ្នាំ​មក​ហើយ ហាក់បីដូចជា​យីអ៊ុន​ឡើង​ខ្លាំង ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ និង​ជំនាញ​ណា​ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​ថៅកែ​មុំ​បាន​ឡើយ​ ។  

ជាក់ស្តែង​ ថៅ​កែប្រុស​​ឈ្មោះ​មុំ និង​ថៅកែ​ស្រី​ឈ្មោះ ស្រី​ចិន កាលពី​វេលា​ម៉ោងជាង​១២​កណ្តាលអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​តុលា ឆ្នាំ​២០២៤ បាន​ដឹកឈើ​តាម​រថយន្ត​កែ​ច្នៃ​១​គ្រឿង​ពណ៌​ខ្មៅ មិន​មាន​ផ្លា​ក​លេខ​នោះ​ទេ ដោយ​ដាក់​ឈើ​នៅ​ខាងក្រោយ ​ហើយ​ដាក់​ថង់​ធ្យូង​ពី​ខាងលើ ដើម្បី​បំភាន់​​ភ្នែក​សមត្ថកិច្ច​ និង​ជំនាញ និង​រួច​ផុត​ពី​ការ​ចាប់​បង្ក្រាប​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ថៅកែ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ បាន​ទៅ​ប្រមូល​ឈើ​ឡាំង​រួច​ជ្រុង​ៗ(​ឈើ​ឃ្លុំ​) នៅ​តំបន់​ខាងលិច​ភូមិ​ជាំ ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ពី​ឈ្មួញកណ្តាល​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​ រួច​លើកដាក់​ក្នុង​រថយន្ត​កែ​ច្នៃ​របស់​ខ្លួន​ពណ៌​ខ្មៅ​គ្មាន​ផ្លា​ក​លេខ​នោះ​ទេ ដោយ​រៀប​ដាក់​ឈើ​ឃ្លុំ​ខាងក្រោម​ដាក់​ថង់​ធ្យូង​ពីលើ ពេល​យប់​ជ្រៅ​ទើប​ថៅកែ​ពីរ​នាក់​ប្តី​ប្រពន្ធ​បើករថយន្ត​ដឹកឈើ មក​តាម​បណ្តោយ​ផ្លូវលំ​ពី​ផ្សារ​ជាំ ឆ្ពោះ​មក​ទិស​ខាងកើត ឆ្លងកាត់​តំបន់​ទេ​ទឹក​ពុះ ឆ្លងកាត់​រង្វង់​មូល​ផ្សា​រក​ន្តួ​ត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៤​ឆ្ពោះ​មក​ទីរួមខេត្ត​កំពង់ស្ពឺ​មក​ស្តុក​ក្នុងផ្ទះ​របស់​ខ្លួន ទើប​យក​ឈើ​លក់​បន្ត​ទៅ​ឱ្យ​ឈ្មួញ​ ។  

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ថៅកែ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ​ប្រើ​ស្ទើរតែ​គ្រប់​រូបភាព​ទើប​បិទ​បាំង និង​បំភាន់​ភ្នែក​សមត្ថកិច្ច​ និង​ជំនាញ​បាន​។ មិនតែប៉ុណ្ណោះ​ មាន​ភ័​ព្វ​សំណាង​អាច​គេច​ផុត​ពី​ការ​ចាប់​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​និង​ជំនាញ​រាប់​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ថ្វៃ​ដៃ​ក្នុង​ការ​បើករថយន្ត និង​ពូកែ​ប្រើ​គ្រប់​រូបភាព​របស់​ថៅកែ​រូប​នេះ​ ។  

បើ​តាម​លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​ថា​ក្នុង​នាម ​លោក​ជា​ប្រធាន​មន្ទីរ​ត្រូវ​តែ​អនុវត្ត និង​ទប់ស្កាត់​រាល់​បទល្មើស និង​ធ្វើការ​បង្ក្រាប បើ​ទោះបីជា​ឈ្មួញ​នោះ​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ