ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ សំណុំរឿង ឡេ​ង ចាន់​ណា និង​ឧកញ៉ា ជា សា​រ៉​ន ត្រូវ​ចាត់ការ​តាម​ច្បាប់ និង​បង្កក​ទ្រព្យសម្បត្ដិ​អ្នក​ពាក់ព័ន្ធ​បន្ដ​ទៀត

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា សំណុំរឿង ឡេ​ង ចាន់​ណា…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា សំណុំរឿង ឡេ​ង ចាន់​ណា និង​ឧកញ៉ា ជា សា​រ៉​ន គឺ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ត្រូវ​បាន​បង្កក ទ្រព្យសម្បត្ដិ​ជាមួយ​អ្នក​ពាក់ព័ន្ធ​បន្ដ​ទៀត ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​បន្ត របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា រាជរដ្ឋាភិបាល បាន​និង​កំពុង​អនុវត្ដ​វិធានការ​ច្បាប់ លើ​គម្រោង​ចំនួន​២ គឺ​អតីត​ក្រុម​លោកស្រី ឡេ​ង ចាន់​ណា ដោយនៅ​ខាង​សៀមរាប ឃាត់ខ្លួន​បាន​២០​នាក់ និង​ស្រាវជ្រាវ​បន្ថែម ហើយ​ចេញ​គោលការណ៍ បង្កក​ទ្រព្យសម្បត្ដិ​បន្ថែម ចំពោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន ។ ចំណែក​ខាង​ឧកញ៉ា ជា សា​រ៉​ន ក៏​ដូច​គ្នា បាន​បង្កក ១០៦​គណនី​ធានា​គារ និង​បង្កក​ក្បាលដី ចំនួន​២,០១២​ក្បាលដី​របស់​អ្នក​ពាក់ព័ន្ធ ហើយ​តុលាការ កំពុង​ស្វែងរក​ប្រមូល​ទ្រព្យសម្បត្ដិ​បន្ថែម​ទៀត ។

សម្ដេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា សំណុំរឿង ឡេ​ង ចាន់​ណា និង​ឧកញ៉ា ជា សា​រ៉​ន មាន​ភាព​ស្ងាត់​នេះ មិនមែន​មិន​ធ្វើ​នោះ​ទេ ដោយ​ប្រមូល​ទ្រព្យ បាន​រួចរាល់​នេះ នឹង​ចាប់ផ្ដើម​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ចាំបាច់​ធ្វើ​ស​ន្និ​សិ​ទ​ការ​សែត រហូត​នោះ​ដែរ ដែល​នាំ​ឱ្យ​មានការ​ផ្អើល​ដល់​អ្នក​ដទៃ​។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល ក៏​មិន​មាន​សិទ្ធិ​បញ្ជា​ទៅ​តុលាការ​នោះ​ដែរ ។

សម្ដេច​បវរ​ធិ​បតី​ បន្ថែម​ថា ក្នុង​រយៈពេល ១៥ខែ​នេះ រាជរដ្ឋាភិបាល​ អាណត្តិ​ទី​៧ បាន​ធ្វើការ​ច្រើន​ លើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ ហើយ​ករណី​បញ្ហា​ដីធ្លី​នេះ គឺជា​បញ្ហា​ក្ដៅ​ ដែល​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​ ដោយ​មានការ​ប្រុង​ប្រយ័ត្ន​បំផុត​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​ធិ​បតី​ បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី គឺ​ត្រូវ​អនុវត្ត​តាម​វិធីសាស្ដ្រ​ចំនួន​ពីរ គឺ​ទី​មួយ​ ត្រូវ​ដោះ​បញ្ហា​ចំពោះ​មុខ ទី​ពីរ​ដោះស្រាយ​ ដោយ​ត្រូវ​កំណត់​យុទ្ធសាស្ដ្រ​ដោះ​បញ្ហា​រយៈពេល​វែង ដើម្បី​ឈាន​ទៅ​ដោះស្រាយ​ឱ្យ​ទទួល​បាន​ជោគជ័យ ខណៈ​មក​ដល់​បច្ចុប្បន្ន ​កំពុង​មាន​វិវាទ​ដីធ្លី​ នេះ​ជាង ១​ពាន់​ករណី ​។

សម្តេច​បវរ​ធិ​បតី ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ ​ឱ្យ​ជឿ​ទុកចិត្ដ​មក​លើ​រាជរដ្ឋាភិបាល ព្រោះ​រាជរដ្ឋាភិបាល​ មិន​បាន​ទុក​ចោល​អំពី​ការ​លំបាក​របស់​ពលរដ្ឋ​នោះ​ទេ​ ។

បើ​យោង​តាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​វិវាទ ​រវាង​បុរី ​និង​អតិថិជន ក្រសួង​បាន​នឹង​កំពុង​រក​ដំណោះស្រាយ​សម​ស្រប​ចំពោះ​គម្រោង អភិវឌ្ឍន៍​អចលនវត្ថុ​ចំនួន ៩៩គម្រោង នៅ​ទូ​ទាំង​ប្រទេស រួម​មាន បុរី ចំនួន ២៧ ស្មើនឹង ៧៧​គម្រោង​, ផ្សារ​ និង​ខុន​ដូ ចំនួន ៤​គម្រោង និង​ដី​ឡូ​តិ៍​ចំនួន ១៨​គម្រោង ក្នុង​នោះ ដោះស្រាយ​បាន​៥៣ គម្រោង នៅ​សល់​ចំនួន ៤៦​គម្រោង កំពុង​សម្របសម្រួល​ដោះស្រាយ​បន្ត ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា ក្នុង​គ្រា​លំបាក និង​បាន​ធ្វើ​ឱ្យ​សភាពការណ៍​តានតឹង​ទាំងនេះ បាន​ប្រសើរ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ