ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​គ្មាន​ផល​ចំណេញសម្រា​ប់​ភាគី​ណា​ទាំង​អស់

13 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​មន្ត្រី​រដ្ឋាភិបាល​ចិន​ថ្លែង​ថា​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​អាមេរិក និង​ចិន​ គ្មាន​ភាគី​ណា​​១​ទទួល​បាន​ចំណេញ​ទេ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​មាន​សញ្ញា​កាន់​តែ​ច្បាស់​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែល​ធ្លាប់​ផ្ទុះ​កាល​ពី​ពេល​លោក​ត្រាំ​កាន់​តំណែង​អាណត្តិ​មុន និង​ដែល​បាន​ក្រឡុក​ស្ថាន​ការណ៍​សេដ្ឋ​កិច្ច និង​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​នោះ​នឹង​វិល​ត្រឡប់​មក​វិញ​សា​ជា​ថ្មី​។ ថ្មី​ៗ​នេះ លោក​ត្រាំ​ថ្លែងថា​លោក​នឹង​ដំឡើង​ពន្ធ​គយ​១០%​បន្ថែម​ទៀត​ទៅ​លើ​ទំនិញ​របស់​ចិន​។ ជា​កិច្ច​ឆ្លើយ​តប…

ទី​ក្រុង​ប៉េកាំង៖ ​មន្ត្រី​រដ្ឋាភិបាល​ចិន​ថ្លែង​ថា​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​អាមេរិក និង​ចិន​ គ្មាន​ភាគី​ណា​​១​ទទួល​បាន​ចំណេញ​ទេ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​មាន​សញ្ញា​កាន់​តែ​ច្បាស់​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែល​ធ្លាប់​ផ្ទុះ​កាល​ពី​ពេល​លោក​ត្រាំ​កាន់​តំណែង​អាណត្តិ​មុន និង​ដែល​បាន​ក្រឡុក​ស្ថាន​ការណ៍​សេដ្ឋ​កិច្ច និង​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​នោះ​នឹង​វិល​ត្រឡប់​មក​វិញ​សា​ជា​ថ្មី​។

ថ្មី​ៗ​នេះ លោក​ត្រាំ​ថ្លែងថា​លោក​នឹង​ដំឡើង​ពន្ធ​គយ​១០%​បន្ថែម​ទៀត​ទៅ​លើ​ទំនិញ​របស់​ចិន​។ ជា​កិច្ច​ឆ្លើយ​តប ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ លោក​​លីវ​ផេង​យូ​ (Liu Pengyu) ថ្លែង​ថា​រដ្ឋា​ភិបាល​របស់​លោក​​​​ជឿ​ជាក់​ថា​បើ​ប្រទេស​ទាំង​២​​បន្ត​កិច្ច​សហ​ការ​គ្នា​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ និង​ពាណិជ្ជ​កម្ម​នឹង​នាំ​ឱ្យ​មាន​ផល​ប្រយោជន៍​ទាំង​សង​ខាង​។ គ្មាន​ភាគី​ណា​១​មាន​ជ័យ​ជម្នះ​​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​នេះ​ទេ​។

លោក​ត្រាំ​ថ្លែង​ថា​លោក​នឹង​បន្តដំឡើង​​ពន្ធ​គយ​​​ទៅ​លើ​ទំនិញ​ចិន​រហូត​ដល់​ចិន​ទប់​ស្កាត់​គ្រឿង​ញៀន​ប្រភេទ​ហ្វឹន​តានីល (fentanyl) មិន​ឱ្យ​ហូរ​ចូល​ប្រទេស​អាមេរិក​។ ឯក​អគ្គ​រដ្ឋ​ទូត​ចិន លោក​លីវ​លីផេង ​ថ្លែង​ថា​ប្រទេស​ចិន​បាន​ចាត់​វិធាន​ការ​​ប្រឆាំង​នឹង​គ្រឿង​ញៀន​​ក្រោយ​ពេល​ភាគី​ទាំង​២​​​ព្រម​ព្រៀង​គ្នា​កាល​ពីឆ្នាំ​២០២៣​រវាង​លោក​បៃដិន​ និង​លោក​ស៊ី​ជីន​ពីង​។

លោក​ថ្លែង​បន្ត​ទៀត​ថា​ភាគី​ចិន​បាន​ជូន​ដំណឹង​ទៅ​ភាគី​អាមេរិក​រួច​ហើយ​អំពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​គ្រឿង​ញៀន​។ ដូច្នេះ​ការ​និយាយ​ថា​ប្រទេស​ចិន​បណ្ដោយ​ឱ្យ​គ្រឿង​ញៀន​ហូរ​ចូល​ប្រទេស​អាមេរិក​នោះ​មិនមែន​ជា​ការ​ពិត​ទេ​។ ​មែន​ទែន​ទៅ ចាប់​តាំង​ពី​​ក្រោយ​កិច្ច​ព្រម​ព្រៀង​នោះពិត​ជា​មាន​ដំណើរ​ការ​វិវត្ត​មែន​។ បញ្ហា​គ្រឿង​ញៀន​ហ្វឹន​តានីល​នេះ​ជា​មូល​ហេតុ​ធំ​​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​​ជា​ច្រើន​ក្នុង​​១​ឆ្នាំ​ៗ​នៅ​ប្រទេស​អាមេរិក​។ ដូច្នេះ​អាមេរិក​សូម​ជំរុញ​ឱ្យ​ប្រទេស​ចិន​ចាត់​វិធាន​ការ​ឱ្យ​បាន​ក្ដៅ​បន្ថែម​ទៀត​ខាង​ផ្លូវ​ច្បាប់​។​

កាល​ពី​ខែ​មិថុនា ប្រទេស​ចិន​ជំរុញ​ឱ្យ​មន្ត្រី​អនុ​វត្ត​ច្បាប់​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ពេល​អាមេរិក និង​ចិន​ដាក់​ចេញ​នូវ​ការ​ស៊ើប​អង្កេត​រួម​គ្នា​ទៅ​លើ​សំណុំ​រឿង​គ្រឿង​ញៀន​នេះ​។ កាល​ពី​ខែ​សីហា បន្ទាប់​ពី​មាន​កិច្ច​ជំនួប​ពិសេស​​១​រវាង​ក្រុម​ការ​ងារ​អាមេរិក និង​ចិន​ ប្រទេស​ចិន​ប្ដេជ្ញា​ថា​ខ្លួន​នឹង​ពង្រឹង​ការ​គ្រប់​គ្រង​សារ​ធាតុ​បី​ប្រភេទ​ដែល​ប្រើ​ប្រាស់​សម្រាប់​ផលិត​ថ្នាំ​ញៀន​ហ្វឹន​តានីល៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ