ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​អលន​ទ្រព្យ​វៀតណាម​ស្នើ​សុំ​ឱ្យ​តុលាការ​បន្ថ​យ​ទោស​ប្រហារ​ជីវិត

15 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ ​​សេដ្ឋី​វៀតណាម​អចលន​ទ្រព្យ​វៀតណាម ​លោកស្រី​​ជឿង​មីឡាន ​ដែល​ត្រូវ​តុលាការ​សាលា​ដំបូ​ង​កាត់​ទោស​ប្រហារ​ជីវិត​ បាន​ស្នើ​សុំ​ឱ្យ​​តុលាការ​​ទុក​ជីវិត​ឱ្យ​លោក​​ស្រី​ផង​​។ លោក​ស្រី​នឹង​ខិត​ខំ​រក​លុយ​មក​សង​​បំណុល​​ដែល​បាន​បាត់​បង់​។ សេដ្ឋី​អចលន​ទ្រព្យ លោក​ស្រី​ជឿង​មីឡាន ត្រូវ​តុលាការ​កាត់​ទោសប្រហារ​ជីវិត​​ពី​បទ​ឆ​បោក​ប្រាក់​២៧​ពាន់​លាន​ដុល្លារ​​​ពី​ធានា​ពាណិជ្ជ​សៃ​ហ្កន​។ នេះ​ជា​អំពើ​ឆ​បោក​ដែល​ល្បី​ផ្ដាច់​គេ​ប្រ​ចាំ​ទ្វី​ប​អាស៊ី​…

ទី​ក្រុង​ហាណូយ៖ ​​សេដ្ឋី​វៀតណាម​អចលន​ទ្រព្យ​វៀតណាម ​លោកស្រី​​ជឿង​មីឡាន ​ដែល​ត្រូវ​តុលាការ​សាលា​ដំបូ​ង​កាត់​ទោស​ប្រហារ​ជីវិត​ បាន​ស្នើ​សុំ​ឱ្យ​​តុលាការ​​ទុក​ជីវិត​ឱ្យ​លោក​​ស្រី​ផង​​។ លោក​ស្រី​នឹង​ខិត​ខំ​រក​លុយ​មក​សង​​បំណុល​​ដែល​បាន​បាត់​បង់​។ សេដ្ឋី​អចលន​ទ្រព្យ លោក​ស្រី​ជឿង​មីឡាន ត្រូវ​តុលាការ​កាត់​ទោសប្រហារ​ជីវិត​​ពី​បទ​ឆ​បោក​ប្រាក់​២៧​ពាន់​លាន​ដុល្លារ​​​ពី​ធានា​ពាណិជ្ជ​សៃ​ហ្កន​។ នេះ​ជា​អំពើ​ឆ​បោក​ដែល​ល្បី​ផ្ដាច់​គេ​ប្រ​ចាំ​ទ្វី​ប​អាស៊ី​ ហើយ​ក៏​ល្បី​លំដាប់​ពិភព​លោក​ផង​ដែរ​។

ឥឡូ​វនេះ លោក​ស្រី​កំពុង​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​តុលាការ​ឧទ្ធរណ៍​ ហើយ​រំពឹង​ថា​សេចក្ដី​សម្រេច​នឹង​ដឹង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ នៅ​ក្នុង​សេចក្ដី​អំពាវ​នាវ​ចុង​ក្រោយ​ទៅ​កាន់​តុលាការ​ លោក​ស្រី​ឡាន​ថ្លែង​ថា​ «បំណង​ប្រាថ្នា​តែ​១​គត់​របស់​លោ​កស្រី​គឺ​រក​លុយ​សង​បំណុល​ទៅ​ធនាគារ​ពាណិជ្ជ​សៃ​ហ្កន​វិញ​ និង​សង​ម្ចាស់​លុយ​ដែល​បាន​ដាក់​​ប្រាក់​វិនិយោគ​ជា​មួយ​នឹង​ក្រុ​មហ៊ុន​របស់​លោក​ស្រី​។ លោក​ស្រី​លែង​ខ្វាយ​ខ្វល់​អំពី​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​ត​ទៅ​ទៀត​ហើយ​​»។​

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​លោ​ក​ស្រី​ខូច​ចិត្ត​មិន​តិច​ទេ​ដោយ​សារ​ការ​បាត់​បង់​យ៉ាង​ខ្ជះ​ខ្ជាយ​នូវ​ធន​ធាន​របស់​ជាតិ​។ លោក​ស្រី​អះ​អាង​ថា​លោក​ស្រី​មាន​ក្ដី​អាម៉ាស់​យ៉ាង​ខ្លាំង​ដែល​ត្រូវ​ជាប់​ចោទ​​នៅ​ក្នុង​សំណុំ​រឿង​​​ឧក្រិដ្ឋ​នេះ​។ នៅ​ទី​បញ្ចប់​លោក​ស្រី​សូម​ស្នើ​សុំ​ទៅ​តុលាការ​​​បន្ធូរ​បន្ថយ​ទោស​ប្រហារ​ជីវិត​ចំពោះ​លោកស្រី​។​

​យោង​តាម​ច្បាប់​របស់​វៀតណាម លោក​ស្រី​ជឿង​មីឡាន​អាច​នឹង​រួច​ផុត​ពី​ទោស​ប្រហារ​ជីវិត​ទៅ​បាន​លុះ​ត្រា​តែ​អនុវត្ត​ទៅ​តាម​លក្ខ​ខណ្ឌ​១​ចំនួន​។ លោក​ស្រី​​ត្រូវ​បន្ត​បង់​រំលស់​ប្រាក់​ឆ​បោក​នោះ​ឱ្យ​បាន​៧៥%​ ឬ​៣/៤​ ហើយ​ត្រូវ​តុលាការ​​ពិនិត្យ​ឃើញ​ថា​​លោក​ស្រី​​ពិត​ជា​សហ​ការ​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​អាជ្ញា​ធរ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ទឹក​ប្រាក់​ដែល​បាន​បាត់​បង់​។​ ​ប៉ុន្តែ​រដ្ឋ​អាជ្ញា​​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​លោក​ស្រី​ឡាង​មិន​អាច​បំពេញ​ទៅ​តាម​លក្ខ​ខណ្ឌ​ទាំង​នេះ​ទេ​។​​

ទោស​កំហុស​របស់​លោក​ស្រី​មាន​សភា​ពធំ​ធេង​ពេក​ ធ្វើ​ឱ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ចំពោះ​សង្គម​ជាតិ​។ ឥឡូវ​នេះ គេ​កំពុង​តែ​ជជែក​គ្នា​នៅ​ក្នុង​តុលាការ​ពាក់​ព័ន្ធ​នឹង​ទំហំ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោកស្រី​ឡាន​។ លោក​ស្រី​​ប្រាប់​តុលាការ​ថា​វិធី​សង​​​បំណុល​លឿន​បំផុត​គឺ​តាម​រយៈ​ការ​ប្រកាស​ក្ស័យ​ធន​ធនាគារ​ពាណិជ្ជ​សៃហ្កន និង​ប្រមូល​ទ្រព្យ​សម្បត្តិ​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​យក​​ទៅ​លក់​ឡៃ​ឡុង​ដើម្បី​​​ដោះ​បំណុល​ និង​សង​ប្រជា​ជន​ដែល​ខាត​បង់​លុយ​កាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ